លោកបាសាជាកូនរបស់លោកអហ៊ីយ៉ា ក្នុងកុលសម្ព័ន្ធអ៊ីសាខារ បានក្បត់ស្តេចណាដាប់ ហើយសម្លាប់ស្តេចនៅគីបថោន ជាក្រុងរបស់ពួកភីលីស្ទីន ក្នុងគ្រាដែលស្តេច និងកងទ័ពអ៊ីស្រអែលទាំងមូលកំពុងឡោមព័ទ្ធក្រុងនោះ។
២ ពង្សាវតារក្សត្រ 21:23 - អាល់គីតាប ពួកមន្ត្រីរបស់ស្តេចអាំម៉ូន បានឃុបឃិតគ្នាក្បត់នឹងស្តេច ហើយសម្លាប់ស្តេចក្នុងរាជវាំង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកអ្នកបម្រើរបស់អាំម៉ូនគេគិតក្បត់ ហើយក៏ធ្វើគុតទ្រង់ នៅក្នុងរាជដំណាក់ទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកមន្ត្រីរបស់ព្រះបាទអាំម៉ូនបានឃុបឃិតគ្នាក្បត់នឹងស្ដេច ហើយធ្វើគុតស្ដេចក្នុងរាជវាំង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកអ្នកបំរើរបស់អាំម៉ូនគេគិតក្បត់ ហើយក៏ធ្វើគុតទ្រង់ នៅក្នុងព្រះរាជដំណាក់ទៅ |
លោកបាសាជាកូនរបស់លោកអហ៊ីយ៉ា ក្នុងកុលសម្ព័ន្ធអ៊ីសាខារ បានក្បត់ស្តេចណាដាប់ ហើយសម្លាប់ស្តេចនៅគីបថោន ជាក្រុងរបស់ពួកភីលីស្ទីន ក្នុងគ្រាដែលស្តេច និងកងទ័ពអ៊ីស្រអែលទាំងមូលកំពុងឡោមព័ទ្ធក្រុងនោះ។
មានអ្នកបម្រើម្នាក់របស់ស្តេចឈ្មោះលោកស៊ីមរី ជាមេបញ្ជាការកងរទេះចំបាំងចំនួនពាក់កណ្តាល បានក្បត់ស្តេចអេឡា។ នៅគ្រានោះ ស្តេចស្នាក់នៅក្រុងធើសា កំពុងពិសាសុរាស្រវឹង នៅក្នុងផ្ទះរបស់លោកអើសា ដែលជាអ្នកទទួលខុសត្រូវក្នុងវាំង។
មេទ័ពរបស់ស្តេចបានក្រោកឡើង រួមគំនិតគ្នាក្បត់នឹងស្តេចយ៉ូអាស។ ពួកគេសម្លាប់ស្តេច នៅប៉មមីឡូតាមផ្លូវចុះទៅស៊ីឡា។
នៅក្រុងយេរូសាឡឹម មានមនុស្សឃុបឃិតគ្នាក្បត់ស្តេចអម៉ាស៊ីយ៉ា ដូច្នេះស្តេចក៏ភៀសខ្លួនទៅឯក្រុងឡាគីស តែពួកគេចាត់មនុស្សឲ្យដេញតាមស្តេច រហូតដល់ក្រុងឡាគីសទៀត ហើយសម្លាប់ស្តេចនៅទីនោះ។
លោកពេកាជាកូនរបស់លោករេម៉ាលា ហើយជាអង្គរក្សរបស់ស្តេច បានឃុបឃិតជាមួយលោកអើកុប និងលោកអើរីយេសម្លាប់ស្តេច ក្នុងដំណាក់មួយនៃរាជវាំង នៅក្រុងសាម៉ារី។ ពេលនោះគាត់មានពលទាហានហាសិបនាក់ ជាអ្នកស្រុកកាឡាដចូលរួមជាមួយដែរ។ គាត់បានសម្លាប់ស្តេចពេកាហ៊ា ហើយឡើងសោយរាជ្យជំនួស។
លោកហូស៊ាជាកូនរបស់លោកអេឡា បានឃុបឃិតក្បត់នឹងស្តេចពេកា ជាកូនរបស់លោករេម៉ាលា លោកសម្លាប់ស្តេច ហើយឡើងសោយរាជ្យជំនួស នៅឆ្នាំទីម្ភៃ នៃរជ្ជកាលស្តេចយ៉ូថាម ជាបុត្ររបស់ស្តេចអសារា ស្តេចស្រុកយូដា។
កាលស្តេចអហាស៊ីយ៉ា ជាស្តេចស្រុកយូដាឃើញដូច្នេះ ស្តេចរត់ឆ្ពោះទៅបេតកាន តែលោកយេហ៊ូវដេញតាម ហើយបញ្ជាថា៖ «ចូរប្រហារស្តេចនេះទៅ!» គេក៏ប្រហារស្តេចនៅក្នុងរទេះ។ ពេលនោះ ស្តេចកំពុងឡើងតាមផ្លូវទៅភូមិគើរជិតក្រុងយីបឡាម។ ស្តេចភៀសខ្លួនទៅដល់ក្រុងមេគីដោ ហើយស្លាប់នៅទីនោះ។