Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពង្សាវ‌តារ‌ក្សត្រ 21:23 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

23 ពួក​អ្នក​បំរើ​របស់​អាំម៉ូន​គេ​គិត​ក្បត់ ហើយ​ក៏​ធ្វើ​គុត​ទ្រង់ នៅ​ក្នុង​ព្រះ‌រាជ‌ដំណាក់​ទៅ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

23 ពួក​អ្នក​បម្រើ​របស់​អាំម៉ូន​គេ​គិត​ក្បត់ ហើយ​ក៏​ធ្វើ​គុត​ទ្រង់ នៅ​ក្នុង​រាជ‌ដំណាក់​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

23 ពួក​មន្ត្រី​របស់​ព្រះ‌បាទ​អាំម៉ូន​បាន​ឃុប‌ឃិត​គ្នា​ក្បត់​នឹង​ស្ដេច ហើយ​ធ្វើ​គុត​ស្ដេច​ក្នុង​រាជ​វាំង។

សូមមើលជំពូក ចម្លង

អាល់គីតាប

23 ពួក​មន្ត្រី​របស់​ស្តេច​អាំម៉ូន បាន​ឃុប‌ឃិត​គ្នា​ក្បត់​នឹង​ស្តេច ហើយ​សម្លាប់​ស្តេច​ក្នុង​រាជ​វាំង។

សូមមើលជំពូក ចម្លង




២ ពង្សាវ‌តារ‌ក្សត្រ 21:23
8 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​ប្អាសា ជា​កូន​អ័ហ៊ីយ៉ា ក្នុង​ពូជ​អំបូរ​អ៊ីសាខារ ក៏​ក្បត់​ទ្រង់ ហើយ​ប្រហារ​សំឡាប់​ទ្រង់​នៅ​ត្រង់​គីប‌ថោន ជា​ទី​ក្រុង​របស់​ពួក​ភីលីស្ទីន​ទៅ ដ្បិត​នៅ​គ្រា​នោះ ណាដាប នឹង​ពួក​អ៊ីស្រាអែល​ទាំង​អស់ គេ​កំពុង​ឡោម‌ព័ទ្ធ​ច្បាំង​នឹង​ក្រុង​គីប‌ថោន


រួច​ស៊ីមរី ជា​មេ‌ទ័ព​របស់ទ្រង់ ដែល​ត្រួត​លើ​រទេះ​ចំបាំង​ទ្រង់​ពាក់​កណ្តាល លោក​បាន​ក្បត់​ទ្រង់ រីឯ​កាល​ទ្រង់​គង់​នៅ​ក្រុង​ធើសា កំពុង​តែ​សោយ​ស្រា​ស្រវឹង ក្នុង​ផ្ទះ​របស់​អើសា ជា​ឧកញ៉ា​វាំង​នៅ​ក្រុង​ធើសា


ពួក​អ្នក​បំរើ​របស់​យ៉ូអាស ក៏​លើក​គ្នា​ក្បត់​ទ្រង់ ហើយ​ប្រហារ​សំឡាប់​នៅ​ត្រង់​ប៉ម​មីឡូរ តាម​ផ្លូវ​ដែល​ចុះ​ទៅ​ឯ​តំបន់​ស៊ីឡា


មាន​គេ​គិត​ក្បត់​នឹង​ទ្រង់ នៅ​ក្រុង​យេរូ‌សាឡិម ហើយ​ទ្រង់​រត់​ទៅ​ឯ​ក្រុង​ឡាគីស តែ​គេ​ចាត់​មនុស្ស​ឲ្យ​ទៅ​ឯ​ក្រុង​ឡាគីស​តាម​ទ្រង់ ក៏​ធ្វើ​គុត​នៅ​ទី​នោះ


ឯ​ពេកា កូន​រេម៉ាលា ជា​មេ‌ទ័ព​របស់​ទ្រង់ នឹង​អើកុប ហើយ​អើរី‌យេ ក៏​ក្បត់​ធ្វើ​គុត​ទ្រង់នៅ​ឯ​ដំណាក់​ក្នុង​ព្រះ‌រាជ‌វាំង នៅ​ក្រុង​សាម៉ារី​ទៅ ក៏​មាន​ពួក​កាឡាត​៥០​នាក់ នៅ​ជា​មួយ​នឹង​លោក​ដែរ លោក​បាន​ប្រហារ​ជីវិត​ស្តេច ហើយ​ឡើង​សោយ‌រាជ្យ​ជំនួស​ទ្រង់


នោះ​ហូស៊ា ជា​កូន​អេឡា បង្កើត​ការ​កម្បត់​នឹង​ពេកា ជា​កូន​រេម៉ាលា ក៏​ធ្វើ​គុត​ទ្រង់​ទៅ ហើយ​ឡើង​សោយ‌រាជ្យ​ជំនួស ក្នុង​ឆ្នាំ​ទី​២០​នៃ​រាជ្យ​យ៉ូថាម ជា​បុត្រ​អ័សារា


កាល​អ័ហា‌ស៊ីយ៉ា ជា​ស្តេច​យូដា បាន​ឃើញ​ការ​ដូច្នោះ នោះ​ទ្រង់​ក៏​រត់​ទៅ​តាម​ច្បារ តែ​យេហ៊ូវ​ដេញ​តាម​ដោយ​បង្គាប់​គេ​ថា ចូរ​វាយ​សំឡាប់​វា​នៅ​លើ​រទេះ​តែ​ម្តង​ទៅ ដូច្នេះ គេ​ក៏​វាយ​ទ្រង់​ត្រង់​ផ្លូវ​ឡើង​ទៅ​ឯ​គើរ ជិត​ក្រុង​យីបលាម តែ​ទ្រង់​រត់​ទៅ​ដល់​ក្រុង​មេគី‌ដោ ហើយ​សុគត​នៅ​ទី​នោះ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម