នៅឆ្នាំទីពីរនៃរជ្ជកាលស្តេចអេសា ជាស្តេចស្រុកយូដា ស្តេចណាដាប់ ជាបុត្រស្តេចយេរ៉ូបោមបានឡើងសោយរាជ្យលើស្រុកអ៊ីស្រអែល គាត់សោយរាជ្យបានពីរឆ្នាំ។
២ ពង្សាវតារក្សត្រ 21:19 - អាល់គីតាប កាលស្តេចអាំម៉ូនឡើងសោយរាជ្យ គាត់មានវ័យម្ភៃពីរឆ្នាំ ហើយសោយរាជ្យបានពីរឆ្នាំនៅក្រុងយេរូសាឡឹម។ ម្តាយរបស់ស្តេចមាននាមថា មស៊ូលេម៉េត ជាកូនរបស់លោកហារូស ជាអ្នកស្រុកយ៉ុតបា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលអាំម៉ូនឡើងសោយរាជ្យ ទ្រង់មានព្រះជន្មម្ភៃពីរឆ្នាំ ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបានពីរឆ្នាំ មាតារបស់ទ្រង់ព្រះនាមថា មស៊ូលេមេត បុត្រីរបស់ហារូស ជាអ្នកស្រុកយ៉ុតបា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលព្រះបាទអាំម៉ូនឡើងសោយរាជ្យ ទ្រង់មានព្រះជន្មាយុម្ភៃពីរវស្សា ហើយសោយរាជ្យបានពីរឆ្នាំនៅក្រុងយេរូសាឡឹម។ មាតារបស់ស្ដេចមាននាមថា មស៊ូលេម៉េត ជាកូនរបស់លោកហារូស ជាអ្នកស្រុកយ៉ុតបា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលអាំម៉ូនចាប់តាំងសោយរាជ្យឡើង នោះទ្រង់មានព្រះជន្ម២២ឆ្នាំហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបាន២ឆ្នាំ ព្រះមាតាទ្រង់ព្រះនាមថា មស៊ូលេមេត បុត្រីរបស់ហារូស ជាអ្នកស្រុកយ៉ុតបា |
នៅឆ្នាំទីពីរនៃរជ្ជកាលស្តេចអេសា ជាស្តេចស្រុកយូដា ស្តេចណាដាប់ ជាបុត្រស្តេចយេរ៉ូបោមបានឡើងសោយរាជ្យលើស្រុកអ៊ីស្រអែល គាត់សោយរាជ្យបានពីរឆ្នាំ។
នៅឆ្នាំទីម្ភៃប្រាំមួយ នៃរជ្ជកាលស្តេចអេសាជាស្តេចស្រុកយូដា ស្តេចអេឡា ជាបុត្ររបស់ស្តេចបាសា បានឡើងសោយរាជ្យលើស្រុកអ៊ីស្រអែល នៅក្រុងធើសាអស់រយៈពេលពីរឆ្នាំ។
នៅឆ្នាំទីដប់ប្រាំពីរ នៃរជ្ជកាលស្តេចយ៉ូសាផាត ជាស្តេចស្រុកយូដា ស្តេចអហាស៊ីយ៉ា ជាបុត្ររបស់ស្តេចអហាប់ ឡើងគ្រងរាជ្យលើស្រុកអ៊ីស្រអែល នៅក្រុងសាម៉ារី គាត់សោយរាជ្យបានពីរឆ្នាំ នៅស្រុកអ៊ីស្រអែល។
នៅឆ្នាំទីហាសិប នៃរជ្ជកាលស្តេចអសារា ស្តេចស្រុកយូដា ស្តេចពេកាហ៊ា ជាបុត្ររបស់ស្តេចមណាហិម បានឡើងសោយរាជ្យនៅស្រុកអ៊ីស្រអែល។ ស្តេចសោយរាជ្យបានពីរឆ្នាំនៅក្រុងសាម៉ារី។
កាលស្តេចម៉ាណាសេស្លាប់ គេបានយកសពរបស់ស្តេចទៅបញ្ចុះក្នុងសួនឧទ្យាននៃរាជវាំង គឺសួនរបស់លោកអ៊ូសា ហើយស្តេចអាំម៉ូនជាកូនបានឡើងស្នងរាជ្យ។
ចំនួនក្រុមលេវី ដែលអុលឡោះតាអាឡាបង្គាប់ឲ្យម៉ូសា និងហារូន រាប់តាមអំបូររបស់ពួកគេដោយគិតប្រុសៗដែលមានអាយុពីមួយខែឡើងទៅ សរុបទាំងអស់មាន ២២ ០០០នាក់។
ស្ដេចអេសេគាសបង្កើតស្ដេចម៉ាណាសេ ស្ដេចម៉ាណាសេបង្កើតស្ដេចអាំម៉ូន ស្ដេចអាំម៉ូនបង្កើតស្ដេចយ៉ូសៀស