Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 3:14 - អាល់គីតាប

14 ស្តេច​អាំម៉ូន ស្តេច​យ៉ូសៀស។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 ម៉ាណា‌សេ​មាន​បុត្រ ព្រះ‌នាម​ថាអាំម៉ូន អាំម៉ូន​មាន​បុត្រ ព្រះ‌នាម​ថា​យ៉ូសៀស។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 ព្រះ‌បាទ​អាំម៉ូន ព្រះ‌បាទ​យ៉ូសៀស។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 ម៉ាន៉ាសេ​មាន​បុត្រ ព្រះ‌នាម​ជា អាំម៉ូនៗ​មាន​បុត្រ ព្រះ‌នាម​ជា យ៉ូសៀស។

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 3:14
17 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​ស្តេច​ម៉ាណា‌សេ​ស្លាប់ គេ​បាន​យក​សព​របស់​ស្តេច​ទៅ​បញ្ចុះ​ក្នុង​សួន​ឧទ្យាន​នៃ​រាជ​វាំង គឺ​សួន​របស់​លោក​អ៊ូសា ហើយ​ស្តេច​អាំម៉ូន​ជា​កូន​បាន​ឡើង​ស្នង​រាជ្យ។


កាល​ស្តេច​អាំម៉ូន​ឡើង​សោយ​រាជ្យ គាត់​មាន​វ័យ​ម្ភៃ​ពីរ​ឆ្នាំ ហើយ​សោយ​រាជ្យ​បាន​ពីរ​ឆ្នាំ​នៅ​ក្រុង​យេរូ‌សាឡឹម។ ម្តាយ​របស់​ស្តេច​មាន​នាម​ថា មស៊ូ‌លេ‌ម៉េត ជា​កូន​របស់​លោក​ហារូស ជា​អ្នក​ស្រុក​យ៉ុត‌បា។


គេ​បាន​យក​សព​របស់​ស្តេច​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​នៅ​សួន​របស់​លោក​អ៊ូសា ហើយ​ស្តេច​យ៉ូសៀស ជា​កូន​ឡើង​ស្នង​រាជ្យ។


ពួក​នាយ​ទាហាន​លើក​សព​របស់​ស្តេច​ដាក់​លើ​រទេះ នាំ​ពី​មេគី‌ដូ​មក​ក្រុង​យេរូ‌សាឡឹម​វិញ ហើយ​បញ្ចុះ​នៅ​ក្នុង​ផ្នូរ​របស់​ស្តេច។ ប្រជា‌ជន​នៅ​ស្រុក​យូដា នាំ​គ្នា​ជ្រើស​រើស​ស្តេច​យ៉ូអា‌ហាស ជា​បុត្រ​របស់​ស្តេច​យ៉ូសៀស មក​តែង‌តាំង​ឲ្យ​ស្នង​រាជ្យ​បិតា។


ស្តេច​ហ្វៀរ៉អ៊ូន‌នេកោ​តែង‌តាំង​ស្តេច​អេលា‌គីម ជា​កូន​របស់​ស្តេច​យ៉ូសៀស​ឲ្យ​ស្នង​រាជ្យ​បិតា ហើយ​ដូរ​ឈ្មោះ​ថា យេហូ‌យ៉ាគីម​វិញ។ រី​ឯ​ស្តេច​យ៉ូអា‌ហាស់ ស្តេច​ហ្វៀរ៉អ៊ូន​នាំ​យក​ទៅ​ជា​ឈ្លើយ នៅ​ស្រុក​អេស៊ីប ហើយ​គាត់​ក៏​ស្លាប់​នៅ​ទី​នោះ។


ស្តេច​អហាស ស្តេច​ហេសេ‌គា ស្តេច​ម៉ាណា‌សេ


រីឯ​បុត្រ​របស់​ស្តេច​យ៉ូសៀស គឺ​យ៉ូហា‌ណាន​ជា​កូន​ច្បង យេហូ‌យ៉ាគីម​ជា​កូន​ទី​ពីរ សេ‌ដេគា​ជា​កូន​ទី​បី និង​សាលូម​ជា​កូន​ទី​បួន។


កាល​ស្តេច​យ៉ូ‌សៀស​ឡើង​សោយ​រាជ្យ ស្តេច​មាន​អាយុ​ប្រាំ​បី​ឆ្នាំ ហើយ​សោយ​រាជ្យ​បាន​សាម‌សិប​ឆ្នាំ​នៅ​ក្រុង​យេរូ‌សាឡឹម។


ប្រជា‌ជន​យូដា​នាំ​គ្នា​តែង‌តាំង​ស្តេច​យ៉ូ‌អា‌ហាស់ ជា​បុត្រ​របស់​ស្តេច​យ៉ូ‌សៀស​ឲ្យ​ឡើង​ស្នង​រាជ្យ​ឪពុក នៅ​ក្រុង​យេរូ‌សាឡឹម។


កាល​ស្តេច​សេដេ‌គា​ឡើង​សោយ​រាជ្យ ស្តេច​មាន​អាយុ​ម្ភៃ​មួយ​ឆ្នាំ ស្តេច​សោយ​រាជ្យ​បាន​ដប់​មួយ​ឆ្នាំ​នៅ​ក្រុង​យេរូ‌សាឡឹម។


កាល​ស្តេច​យេហូ‌យ៉ាគីម​ឡើង​សោយ​រាជ្យ ស្តេច​មាន​អាយុ​ម្ភៃ​ប្រាំ​ឆ្នាំ ហើយ​ស្តេច​សោយ​រាជ្យ​បាន​ដប់​មួយ​ឆ្នាំ​នៅ​ក្រុង​យេរូ‌សាឡឹម។ ស្តេច​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​បំណងអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ស្តេច​ទេ។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ស្ដី​អំពី​ស្ដេច​សាលូម ជា​បុត្រ​របស់​ស្ដេច​យ៉ូសៀស ដែល​ស្នង​រាជ្យ​បិតា​នៅ​ស្រុក​យូដា ហើយ​ដែល​ចាក​ចេញ​ពី​ទី​នេះ​ទៅ​ថា គាត់​នឹង​មិន​វិល​ត្រឡប់​មក​វិញ​ទេ


ហេតុ​នេះ​ហើយ​បាន​ជាអុលឡោះ‌តាអាឡា​មាន​បន្ទូល ស្ដី​អំពី​ស្ដេច​យេហូ‌យ៉ាគីម ជា​បុត្រ​របស់ ស្តេច​យ៉ូសៀស និង​ជា​ស្ដេច​ស្រុក​យូដា​ថា៖ «ពេល​យេហូ‌យ៉ាគីម​ស្លាប់ នឹង​គ្មាន​នរណា​យំ​រៀប​រាប់​ថា “ឱ​បង​អើយ ឱ​ប្អូន​អើយ ម្ដេច​ក៏​វេទនា​ម៉្លេះ!” ហើយ​ក៏​គ្មាន​នរណា​យំ​សោក ដោយ​ពោល​ថា “ស្តេច​អើយ ម្ដេច​ក៏​វេទនា​ម៉្លេះ!”


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម