Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពង្សាវ‌តារ‌ក្សត្រ 21:19 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 កាល​អាំម៉ូន​ចាប់​តាំង​សោយ‌រាជ្យ​ឡើង នោះ​ទ្រង់​មាន​ព្រះ‌ជន្ម​២២​ឆ្នាំ​ហើយ ក៏​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​២​ឆ្នាំ ព្រះ‌មាតា​ទ្រង់​ព្រះ‌នាម​ថា មស៊ូ‌លេ‌មេត បុត្រី​របស់​ហារូស ជា​អ្នក​ស្រុក​យ៉ុតបា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 កាល​អាំម៉ូន​ឡើង​សោយ‌រាជ្យ ទ្រង់​មាន​ព្រះ‌ជន្ម​ម្ភៃពីរ​ឆ្នាំ ក៏​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​ពីរ​ឆ្នាំ មាតា​របស់​ទ្រង់​ព្រះ‌នាម​ថា មស៊ូ‌លេ‌មេត បុត្រី​របស់​ហារូស ជា​អ្នក​ស្រុក​យ៉ុតបា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 កាល​ព្រះ‌បាទ​អាំម៉ូន​ឡើង​សោយ​រាជ្យ ទ្រង់​មាន​ព្រះ‌ជន្មាយុ​ម្ភៃ​ពីរ​វស្សា ហើយ​សោយ​រាជ្យ​បាន​ពីរ​ឆ្នាំ​នៅ​ក្រុង​យេរូ‌សាឡឹម។ មាតា​របស់​ស្ដេច​មាន​នាម​ថា មស៊ូ‌លេ‌ម៉េត ជា​កូន​របស់​លោក​ហារូស ជា​អ្នក​ស្រុក​យ៉ុត‌បា។

សូមមើលជំពូក ចម្លង

អាល់គីតាប

19 កាល​ស្តេច​អាំម៉ូន​ឡើង​សោយ​រាជ្យ គាត់​មាន​វ័យ​ម្ភៃ​ពីរ​ឆ្នាំ ហើយ​សោយ​រាជ្យ​បាន​ពីរ​ឆ្នាំ​នៅ​ក្រុង​យេរូ‌សាឡឹម។ ម្តាយ​របស់​ស្តេច​មាន​នាម​ថា មស៊ូ‌លេ‌ម៉េត ជា​កូន​របស់​លោក​ហារូស ជា​អ្នក​ស្រុក​យ៉ុត‌បា។

សូមមើលជំពូក ចម្លង




២ ពង្សាវ‌តារ‌ក្សត្រ 21:19
9 ការដាក់ឲ្យឆ្លើយតបគ្នា  

លុះ​ដល់​ឆ្នាំ​ទី​២ ក្នុង​រាជ្យ​អេសា ជា​ស្តេច​ស្រុក​យូដា នោះ​ណាដាប ជា​ព្រះ‌រាជ‌បុត្រា​យេរ៉ូ‌បោម ទ្រង់​ចាប់​តាំង​សោយ‌រាជ្យ នៅ​ស្រុក​អ៊ីស្រាអែល ទ្រង់​គ្រង​រាជ្យ​នៅ​ស្រុក​អ៊ីស្រាអែល​បាន​២​ឆ្នាំ


លុះ​ដល់​ឆ្នាំ​ទី​២៦ ក្នុង​រាជ្យ​អេសា ជា​ស្តេច​យូដា នោះ​អេឡា ជា​កូន​ប្អាសា ចាប់​តាំង​សោយ‌រាជ្យ​ឡើង លើ​ស្រុក​អ៊ីស្រាអែល​នៅ​ក្រុង​ធើសា ក៏​សោយ‌រាជ្យ​បាន​២​ឆ្នាំ


ឯ​អ័ហា‌ស៊ីយ៉ា ជា​បុត្រ​អ័ហាប់ ទ្រង់​ចាប់​តាំង​សោយ‌រាជ្យ​នៅ​ក្រុង​សាម៉ារី លើ​ពួក​អ៊ីស្រាអែល ក្នុង​ឆ្នាំ​ទី​១៧​នៃ​រាជ្យ​យ៉ូសា‌ផាត ជា​ស្តេច​យូដា ក៏​សោយ‌រាជ្យ​លើ​ពួក​អ៊ីស្រាអែល​បាន​២​ឆ្នាំ


នៅ​ឆ្នាំ​ទី​៥០ ក្នុង​រាជ្យ​អ័សារា ស្តេច​យូដា នោះ​ពេកាហ៊ា ជា​បុត្រ​មណា‌ហិម ក៏​ចាប់​តាំង​សោយ‌រាជ្យ​ឡើង លើ​ស្រុក​អ៊ីស្រាអែល នៅ​ក្រុង​សាម៉ារី ក៏​សោយ‌រាជ្យ​បាន​២​ឆ្នាំ


ម៉ាន៉ាសេ​ក៏​ផ្ទំ​លក់​ទៅ ជា​មួយ​នឹង​ពួក​ឰយុកោ​ទ្រង់​ទៅ ហើយ​គេ​បញ្ចុះ​ទ្រង់ នៅ​ក្នុង​ច្បារ​នៃ​ដំណាក់​ទ្រង់ គឺ​ក្នុង​ច្បាប់​របស់​អ៊ូសា រួច​អាំម៉ូន ជា​ព្រះ‌រាជ‌បុត្រា ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​បិតា។


ម៉ាន៉ាសេ​មាន​បុត្រ ព្រះ‌នាម​ជា អាំម៉ូនៗ​មាន​បុត្រ ព្រះ‌នាម​ជា យ៉ូសៀស។


ឯ​ពួក​លេវី​ទាំង​អស់​ដែល​ម៉ូសេ នឹង​អើរ៉ុន​បាន​រាប់​តាម​បង្គាប់​ព្រះ‌យេហូវ៉ា តាម​គ្រួសារ​គេ គឺ​គ្រប់​ទាំង​ប្រុសៗ ចាប់​តាំង​ពី​អាយុ​១​ខែ​ឡើង​ទៅ​លើ នោះ​មាន​ចំនួន​២​ម៉ឺន​២​ពាន់​នាក់។


អេសេ‌គាស​បង្កើត​ម៉ាន៉ាសេៗ​បង្កើត​អាំម៉ូនៗ​បង្កើត​យ៉ូសៀស


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម