Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពង្សាវ‌តារ‌ក្សត្រ 15:23 - អាល់គីតាប

23 នៅ​ឆ្នាំ​ទី​ហា‌សិប នៃ​រជ្ជកាល​ស្តេច​អសា‌រា ស្តេច​ស្រុក​យូដា ស្តេច​ពេកា‌ហ៊ា ជា​បុត្រ​របស់​ស្តេច​មណា‌ហិម បាន​ឡើង​សោយ​រាជ្យ​នៅ​ស្រុក​អ៊ីស្រ‌អែល។ ស្តេច​សោយ​រាជ្យ​បាន​ពីរ​ឆ្នាំ​នៅ​ក្រុង​សាម៉ារី។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

23 នៅ​ឆ្នាំ​ទី​ហាសិប ក្នុង​រាជ្យ​អ័សារា ស្តេច​យូដា នោះ​ពេកា‌ហ៊ា​ជា​បុត្រ​មណា‌ហិម​ឡើង​សោយ‌រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល នៅ​ក្រុង​សាម៉ារី ក៏​សោយ‌រាជ្យ​បាន​ពីរ​ឆ្នាំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

23 នៅ​ឆ្នាំ​ទី​ហា‌សិប​នៃ​រជ្ជកាល​ព្រះ‌បាទ​អសា‌រា ស្ដេច​ស្រុក​យូដា ព្រះ‌បាទ​ពេកា‌ហ៊ា ជា​បុត្រ​របស់​ព្រះ‌បាទ​មណា‌ហិម បាន​ឡើង​សោយ​រាជ្យ​នៅ​ស្រុក​អ៊ីស្រា‌អែល។ ស្ដេច​សោយ​រាជ្យ​បាន​ពីរ​ឆ្នាំ នៅ​ក្រុង​សាម៉ារី។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

23 នៅ​ឆ្នាំ​ទី​៥០ ក្នុង​រាជ្យ​អ័សារា ស្តេច​យូដា នោះ​ពេកាហ៊ា ជា​បុត្រ​មណា‌ហិម ក៏​ចាប់​តាំង​សោយ‌រាជ្យ​ឡើង លើ​ស្រុក​អ៊ីស្រាអែល នៅ​ក្រុង​សាម៉ារី ក៏​សោយ‌រាជ្យ​បាន​២​ឆ្នាំ

សូមមើលជំពូក ចម្លង




២ ពង្សាវ‌តារ‌ក្សត្រ 15:23
10 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ឆ្នាំ​ទី​ពីរ​នៃ​រជ្ជកាល​ស្តេច​អេសា ជា​ស្តេច​ស្រុក​យូដា ស្តេច​ណាដាប់ ជា​បុត្រ​ស្តេច​យេរ៉ូ‌បោម​បាន​ឡើង​សោយ‌រាជ្យ​លើ​ស្រុក​អ៊ីស្រ‌អែល គាត់​សោយ​រាជ្យ​បាន​ពីរ​ឆ្នាំ។


នៅ​ឆ្នាំ​ទី​ម្ភៃ​ប្រាំ​មួយ នៃ​រជ្ជកាល​ស្តេច​អេសា​ជា​ស្តេច​ស្រុក​យូដា ស្តេច​អេឡា ជា​បុត្រ​របស់​ស្តេច​បាសា បាន​ឡើង​សោយ​រាជ្យ​លើ​ស្រុក​អ៊ីស្រ‌អែល នៅ​ក្រុង​ធើសា​អស់​រយៈ​ពេល​ពីរ​ឆ្នាំ។


នៅ​ឆ្នាំ​ទី​ដប់​ប្រាំ​ពីរ នៃ​រជ្ជ‌កាល​ស្តេច​យ៉ូសា‌ផាត ជា​ស្តេច​ស្រុក​យូដា ស្តេច​អហា‌ស៊ីយ៉ា ជា​បុត្រ​របស់​ស្តេច​អហាប់ ឡើង​គ្រង​រាជ្យ​លើ​ស្រុក​អ៊ីស្រ‌អែល នៅ​ក្រុង​សា‌ម៉ារី គាត់​សោយ​រាជ្យ​បាន​ពីរ​ឆ្នាំ នៅ​ស្រុក​អ៊ីស្រ‌អែល។


នៅ​ឆ្នាំ​ទី​ម្ភៃ​ប្រាំ​ពីរ​នៃ​រជ្ជកាល​ស្តេច​យេរ៉ូ‌បោម ជា​ស្តេច​ស្រុក​អ៊ីស្រ‌អែល ស្តេច​អសា‌រា ជា​បុត្រ​របស់​ស្តេច​អម៉ា‌ស៊ីយ៉ា បាន​ឡើង​សោយ‌រាជ្យ​លើ​ស្រុក​យូដា


កាល​ស្តេច​មណា‌ហិម ស្លាប់ ស្តេច​ពេកា‌ហ៊ា ជា​កូន​បាន​ឡើង​ស្នង​រាជ្យ។


ស្តេច​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​បំណងអុលឡោះ‌តាអាឡា គឺ​គាត់​ពុំ​បាន​ងាក​ចេញ​ពី​អំពើ​បាប ដែល​ស្តេច​យេរ៉ូ‌បោម​ជា​កូន​របស់​លោក​នេបាត នាំ​ប្រជា‌ជន​អ៊ីស្រ‌អែល​ឲ្យ​ប្រព្រឹត្ត​នោះ​ឡើយ។


នៅ​ឆ្នាំ​ទី​ហា‌សិប​ពីរ នៃ​រជ្ជកាល​ស្តេច​អសា‌រា ជា​ស្តេច​យូដា ស្តេច​ពេកា ជា​កូន​របស់​លោក​រេម៉ា‌លា​បាន​ឡើង​សោយ​រាជ្យ នៅ​ស្រុក​អ៊ីស្រ‌អែល ស្តេច​សោយ​រាជ្យ​បាន​ម្ភៃ​ឆ្នាំ​នៅ​ក្រុង​សាម៉ារី។


នៅ​ឆ្នាំ​ទី​សាម‌សិប​ប្រាំ‌បី នៃ​រជ្ជកាល​ស្តេច​អសា‌រា​ជា​ស្តេច​ស្រុក​យូដា ស្តេច​សាកា‌រីយ៉ា​ជា​បុត្រ​របស់​ស្តេច​យេរ៉ូ‌បោម ឡើង​សោយ‌រាជ្យ​លើ​ស្រុក​អ៊ីស្រ‌អែល គាត់​សោយ‌រាជ្យ​បាន​ប្រាំ​មួយ​ខែ​នៅ​ក្រុង​សាម៉ារី។


កាល​ស្តេច​អាំម៉ូន​ឡើង​សោយ​រាជ្យ គាត់​មាន​វ័យ​ម្ភៃ​ពីរ​ឆ្នាំ ហើយ​សោយ​រាជ្យ​បាន​ពីរ​ឆ្នាំ​នៅ​ក្រុង​យេរូ‌សាឡឹម។ ម្តាយ​របស់​ស្តេច​មាន​នាម​ថា មស៊ូ‌លេ‌ម៉េត ជា​កូន​របស់​លោក​ហារូស ជា​អ្នក​ស្រុក​យ៉ុត‌បា។


មនុស្ស​អាក្រក់​មាន​ជ័យ‌ជំនះ​តែ​មួយ​ស្របក់​ទេ ហើយ​មនុស្ស​ទមិឡ​ក៏​មាន​អំណរ​មិន​យូរ​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម