ភរិយារបស់ស្តេចស្រុកសេបា យកមាសទម្ងន់បួនពាន់គីឡូក្រាម មកជូនស្តេច រួមជាមួយគ្រឿងក្រអូប និងត្បូងយ៉ាងច្រើនផង។ តាំងពីពេលនោះមកពុំមានអ្នកណាយកគ្រឿងក្រអូបយ៉ាងច្រើនមកជូនស្តេចស៊ូឡៃម៉ាន ដូចភរិយារបស់ស្តេចស្រុកសេបាឡើយ។
២ ពង្សាវតារក្សត្រ 20:13 - អាល់គីតាប ស្តេចហេសេគាទទួលរាជទូតស្រុកបាប៊ីឡូនឲ្យចូលសវនាការ ហើយនាំពួកគេទៅទស្សនាកន្លែងដែលស្តេចតម្កល់វត្ថុដ៏មានតម្លៃ ធ្វើពីមាស និងប្រាក់ ព្រមទាំងគ្រឿងក្រអូប ប្រេងដ៏មានតម្លៃ គ្រឿងសព្វាវុធផ្សេងៗ និងអ្វីៗទាំងអស់ដែលមាននៅក្នុងឃ្លាំងរាជ្យទ្រព្យ។ ស្តេចហេសេគាបង្ហាញអ្វីៗទាំងអស់ ដែលមាននៅក្នុងរាជវាំង និងក្នុងនគរ ឲ្យរាជទូតរបស់ស្តេចបាប៊ីឡូនឃើញ ឥតមានចន្លោះអ្វីសោះឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស្ដេចហេសេគាបានទទួលពួកគេ គឺទ្រង់បង្ហាញឃ្លាំងរបស់ព្រះរាជទ្រព្យទាំងប៉ុន្មាន គឺមានមាស ប្រាក់ គ្រឿងក្រអូប និងប្រេងវិសេស ហើយឃ្លាំងគ្រឿងសស្ត្រាវុធរបស់ទ្រង់ទាំងអស់ និងគ្រប់ទាំងអស់ដែលឃើញមានក្នុងឃ្លាំង គ្មានអ្វីនៅក្នុងព្រះរាជវាំង ឬនៅក្រោមអំណាចរបស់ទ្រង់ទាំងអស់ដែលស្ដេចហេសេគាមិនបានបង្ហាញដល់គេនោះឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទហេសេគាទទួលរាជទូតស្រុកបាប៊ីឡូនឲ្យចូលសវនាការ ហើយនាំពួកគេទៅទស្សនាកន្លែងដែលស្ដេចតម្កល់វត្ថុដ៏មានតម្លៃ ធ្វើពីមាស និងប្រាក់ ព្រមទាំងគ្រឿងក្រអូប ប្រេងដ៏មានតម្លៃ គ្រឿងសព្វាវុធផ្សេងៗ និងអ្វីៗទាំងអស់ដែលមាននៅក្នុងឃ្លាំងរាជ្យទ្រព្យ។ ព្រះបាទហេសេគាបង្ហាញអ្វីៗទាំងអស់ ដែលមាននៅក្នុងរាជវាំង និងក្នុងនគរ ឲ្យរាជទូតរបស់ស្ដេចបាប៊ីឡូនឃើញ ឥតមានចន្លោះអ្វីសោះឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហេសេគាក៏ស្តាប់តាមគេ គឺទ្រង់បង្ហាញឃ្លាំងនៃព្រះរាជទ្រព្យទាំងប៉ុន្មាន គឺជាមាស ប្រាក់ គ្រឿងក្រអូប នឹងប្រេងវិសេស ហើយឃ្លាំងគ្រឿងសស្ត្រាវុធរបស់ទ្រង់ទាំងអស់ នឹងគ្រប់ទាំងអស់ដែលឃើញមានក្នុងឃ្លាំងទ្រង់ផង គ្មានអ្វីនៅក្នុងព្រះរាជវាំង ឬនៅក្រោមអំណាចទ្រង់ទាំងអស់ ដែលហេសេគាមិនបានបង្ហាញដល់គេនោះឡើយ |
ភរិយារបស់ស្តេចស្រុកសេបា យកមាសទម្ងន់បួនពាន់គីឡូក្រាម មកជូនស្តេច រួមជាមួយគ្រឿងក្រអូប និងត្បូងយ៉ាងច្រើនផង។ តាំងពីពេលនោះមកពុំមានអ្នកណាយកគ្រឿងក្រអូបយ៉ាងច្រើនមកជូនស្តេចស៊ូឡៃម៉ាន ដូចភរិយារបស់ស្តេចស្រុកសេបាឡើយ។
លើសពីនោះ មានចំណូលដែលបានមកពីពន្ធដារនៃទំនិញនាំចូល ការធ្វើជំនួញ ព្រមទាំងសួយអាកររបស់ស្តេចទាំងឡាយនៃស្រុកអារ៉ាប់ និងពួកចៅហ្វាយខេត្តថែមទៀតផង។
នាងមកដល់ក្រុងយេរូសាឡឹម ដោយមានអ្នកបម្រើយ៉ាងច្រើនហែហម ព្រមទាំងមានសត្វអូដ្ធជាច្រើនដឹកគ្រឿងក្រអូប មាស និងត្បូងយ៉ាងសន្ធឹកសន្ធាប់ផង។ នាងចូលទៅជួបស្តេចស៊ូឡៃម៉ាន ហើយចោទសួរអ្វីៗទាំងប៉ុន្មានដែលនាងបានរិះគិតទុកជាមុន។
រៀងរាល់ឆ្នាំ គេតែងតែនាំយកទ្រព្យមកជូនស្តេចស៊ូឡៃម៉ាន គឺមានវត្ថុធ្វើពីមាស ធ្វើពីប្រាក់ សម្លៀកបំពាក់ គ្រឿងសស្ត្រាវុធ គ្រឿងក្រអូប សេះ និងលា។
បន្ទាប់មក ណាពីអេសាយចូលមកជួបស្តេចហេសេគាសួរថា៖ «អ្នកទាំងនោះមកពីណា? តើគេជម្រាបស្តេចដូចម្តេចខ្លះ?»។ ស្តេចហេសេគាប្រាប់ថា៖ «ពួកគេមកពីស្រុកឆ្ងាយដើម្បីមកជួបយើង គឺមកពីស្រុកបាប៊ីឡូន»។
ណាពីអេសាយសួរស្តេចហេសេគាទៀតថា៖ «តើពួកគេបានឃើញអ្វីខ្លះនៅក្នុងបរមរាជវាំង?»។ ស្តេចហេសេគាតបវិញថា៖ «ពួកគេបានឃើញអ្វីៗទាំងប៉ុន្មាននៅក្នុងវាំងរបស់យើង ដ្បិតយើងបានបង្ហាញភោគទ្រព្យទាំងអស់ ឲ្យពួកគេឃើញ ឥតមានលាក់លៀមអ្វីឡើយ»។
អ្នកតាមសម្លឹងមើលប្រាក់ តែប្រាក់នឹងហើរបាត់ទៅ ដូចឥន្ទ្រីកំពុងហើរឡើងទៅលើមេឃ។
នៅលើផែនដីនេះ គ្មានមនុស្សណាម្នាក់សុចរិតធ្វើតែអំពើល្អ ហើយមិនប្រព្រឹត្តអំពើបាបនោះឡើយ។
ស្តេចហេសេគា មានចិត្តរីករាយណាស់ ស្ដេចនាំរាជទូតរបស់ស្រុកបាប៊ីឡូនទៅទស្សនាកន្លែងដែលស្ដេចទុកវត្ថុដ៏មានតម្លៃ ធ្វើពីមាស និងប្រាក់ ព្រមទាំងគ្រឿងក្រអូប ប្រេងដ៏មានតម្លៃ គ្រឿងសព្វាវុធផ្សេងៗ និងអ្វីៗទាំងអស់ដែលមាននៅក្នុងឃ្លាំងរាជ្យទ្រព្យ។ ស្តេចហេសេគាបង្ហាញអ្វីៗទាំងអស់ដែលមាននៅក្នុងរាជវាំង និងក្នុងនគរឲ្យរាជទូតរបស់ស្ដេចបាប៊ីឡូនឃើញឥតមានចន្លោះអ្វីឡើយ។
ចូរនាំបន្ទូលរបស់អុលឡោះតាអាឡា ទៅប្រកាសថា សាកសពរបស់មនុស្សនឹងនៅពាសពេញលើដី ដូចលាមកសត្វនៅតាមចម្ការ និងដូចកណ្ដាប់ដែលគេទើបនឹងច្រូតរួច តែគ្មាននរណារើសឡើយ។