Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពង្សាវ‌តារ‌ក្សត្រ 20:12 - អាល់គីតាប

12 នៅ​គ្រា​ដដែល​នោះ​ស្តេច​ស្រុក​បាប៊ី‌ឡូន គឺ​ស្តេច​ម្រដាក់-បាឡា‌ដាន​ជា​បុត្រ​របស់​ស្តេច​បាឡា‌ដាន បាន​ផ្ញើ​សារ និង​ទ្រព្យ​មក​ជូន​ស្តេច​ហេ‌សេគា ដ្បិត​ស្តេច​ជ្រាប​ដំណឹង​ថា ស្តេច​ហេ‌សេគា​មាន​ជំងឺ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 នៅ​គ្រា​នោះ ម្រដាក់-បាឡា‌ដាន​ជា​បុត្រ​បាឡា‌ដាន ស្តេច​ស្រុក​បាប៊ី‌ឡូន បាន​ផ្ញើ​សំបុត្រ និង​តង្វាយ​មក​ថ្វាយ​ស្ដេច​ហេ‌សេ‌គា ដោយ​ព្រោះ​ទ្រង់​ឮ​ថា ស្ដេច​ហេ‌សេ‌គា​ប្រឈួន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 នៅ​គ្រា​ដដែល​នោះ ស្ដេច​ស្រុក​បាប៊ី‌ឡូន គឺ​ព្រះ‌ចៅ​ម្រដាក់-‌បាឡា‌ដាន ជា​បុត្រ​របស់​ព្រះ‌ចៅ​បាឡា‌ដាន បាន​ផ្ញើ​រាជ‌សារ និង​តង្វាយ​មក​ថ្វាយ​ព្រះ‌បាទ​ហេ‌សេគា ដ្បិត​ស្ដេច​ជ្រាប​ដំណឹង​ថា ព្រះ‌បាទ​ហេ‌សេគា​ទ្រង់​ប្រឈួន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 គ្រា​នោះ ម្រដាក់-បាឡាដាន ជា​បុត្រ​បាឡា‌ដាន ស្តេច​ស្រុក​បាប៊ីឡូន ក៏​ផ្ញើ​សំបុត្រ នឹង​ដង្វាយ មក​ថ្វាយ​ហេសេគា ដោយ​ព្រោះ​ទ្រង់​ឮ​ថា ហេសេគា​បាន​ប្រឈួន

សូមមើលជំពូក ចម្លង




២ ពង្សាវ‌តារ‌ក្សត្រ 20:12
10 ការដាក់ឲ្យឆ្លើយតបគ្នា  

មុន​ដំបូង គាត់​គ្រប់​គ្រង​នៅ​ក្រុង​បាបិល ក្រុង​អេរេក ក្រុង​អាកាដ និង​ក្រុង​កាល់ណេ នៅ​ស្រុក​ស៊ីណើរ។


ហេតុ​នេះ​ហើយ​បាន​ជា​គេ​ដាក់​ឈ្មោះ​ក្រុង​នោះ​ថា “បាបិល” ដ្បិត​នៅ​ទី​នោះ​ហើយ​ដែលអុលឡោះ‌តាអាឡា បាន​បំបែក​ភាសា​របស់​មនុស្ស​លោក​ទាំង​មូល ហើយ​ក៏​ធ្វើ​ឲ្យ​មនុស្ស​បែក​ខ្ញែក​គ្នា​ចេញ​ពី​ទី​នោះ ទៅ​ពាស​ពេញ​លើ​ផែនដី​ទាំង​មូល។


ស្តេច​ទត​គិត​ថា៖ «យើង​ចង់​សំដែង​ចិត្ត​សប្បុរស​ចំពោះ​ស្តេច​ហា‌នូន ជា​បុត្រ​របស់​ស្តេច​ណា‌ហាស ដូច​បិតា​របស់​ស្តេច​បាន​សំដែង​ចំពោះ​យើង​ដែរ»។ ទត​ក៏​ចាត់​មន្ត្រី​ឲ្យ​ទៅ​ចូល​រួម​រំលែក​ទុក្ខ​ស្តេច​ហា‌នូន ក្នុង​ឱកាស​ដែល​បិតា​ស្លាប់។ ពេល​ពួក​មន្ត្រី​របស់​ទត​ទៅ​ដល់​ស្រុក​អាំម៉ូន


ស្តេច​ថូអ៊ី​ក៏​ចាត់​សម្តេច​យ៉ូ‌រ៉ាម ជា​កូន​ឲ្យ​ចូល​មក​ជួប​ស្តេច​ទត និង​អប​អរ​សាទរ​ចំពោះ​ជ័យ‌ជំនះ​លើ​ស្តេច​ហាដា‌រេស៊ើរ ព្រោះ​ស្តេច​ថូអ៊ី ធ្វើ​សឹក​សង្គ្រាម​ជា​មួយ​ស្តេច​ហាដា‌រេស៊ើរ​ដែរ។ សម្តេច​យ៉ូ‌រ៉ាម​នាំ​យក​វត្ថុ​ធ្វើ​អំពី​មាស ប្រាក់ និង​លង្ហិន​មក​ជូន​ស្តេច​ទត។


ប៉ុន្តែ ស្តេច​ហេសេ‌គា​ពុំ​បាន​ដឹង​គុណ​អុលឡោះដែល​សំដែង​ចិត្ត​សប្បុរស​ចំពោះ​ស្តេច​ទេ គឺ​ស្តេច​មាន​ចិត្ត​អួត​បំប៉ោង ធ្វើ​ឲ្យ​អុលឡោះ‌តាអាឡា​ខឹង​ទាស់​នឹង​ស្តេច ព្រម​ទាំង​អ្នក​ស្រុក​យូដា និង​អ្នក​ក្រុង​យេរូ‌សាឡឹម។


ប៉ុន្តែ នៅ​គ្រា​ដែល​ស្តេច​ស្រុក​បាប៊ី‌ឡូន​ចាត់​ទូត​ឲ្យ​មក ដើម្បី​សួរ​ដំណឹង​អំពី​ការ​អស្ចារ្យ ដែល​កើត​មាន​នៅ​ក្នុង​ស្រុក អុលឡោះ​បាន​បោះ​បង់​ចោល​ស្តេច​ហេសេ‌គា​ដើម្បី​ល្បង‌ល​មើល​ថា តើ​ស្តេច​មាន​ចិត្ត​យ៉ាង​ណា។


សេចក្ដី​ប្រកាស​ស្តី​អំពី​ស្រុក​បាប៊ី‌ឡូន ដែល​អេសាយ​ជា​កូន​របស់​លោក​អម៉ូស បាន​ឃើញ​ក្នុង​និមិត្ត​ដ៏​អស្ចារ្យ:


រីឯ​បាប៊ី‌ឡូន ជា​ក្រុង​ដ៏​ថ្កុំ‌ថ្កើង​ជាង​គេ​ក្នុង រាជា‌ណាចក្រ ដែល​ធ្វើ​ឲ្យ​ជន‌ជាតិ​ខាល់ដេ មាន​មោទន‌ភាព នឹង​ត្រូវ​អុលឡោះ​រំលាយ ដូច​ក្រុង​សូដុម និង​ក្រុង​កូម៉ូរ៉ា​ដែរ។


ពេល​នោះ អ្នក​នឹង​ច្រៀង​ចំអក​ឲ្យ​ស្ដេច​ស្រុក​បាប៊ី‌ឡូន​ដូច​ត​ទៅ: ស្ដេច​ដែល​ជិះ‌ជាន់​គេ ទៅ​ណា​បាត់​ហើយ? អំណាច​ផ្ដាច់​ការ ទៅ​ណា​បាត់​ហើយ?


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម