ហើយយកដីមកលុបបំពេញអណ្តូងទឹកទាំងប៉ុន្មាន ដែលពួកអ្នកបម្រើរបស់ឪពុកគាត់បានជីក កាលពីជំនាន់អ៊ីព្រហ៊ីមនៅរស់នៅឡើយ។
២ ពង្សាវតារក្សត្រ 19:24 - អាល់គីតាប អញបានជីកអណ្តូង ហើយផឹកទឹករបស់សាសន៍ដទៃ ពេលអញឈានជើងជាន់តំបន់ទន្លេនីល នោះទឹកទន្លេរីងអស់ជាមិនខាន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងជីកអណ្ដូង ហើយផឹកទឹកនៅស្រុកដទៃ យើងនឹងធ្វើឲ្យអស់ទាំងទន្លេស្រុកអេស៊ីព្ទរីងស្ងួត ដោយបាតជើងរបស់យើង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អញបានជីកអណ្ដូង ហើយផឹកទឹករបស់សាសន៍ដទៃ ពេលអញឈានជើងជាន់តំបន់ទន្លេនីល នោះទឹកទន្លេរីងអស់ជាមិនខាន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អញបានជីក ហើយបានផឹកទឹកនៅស្រុកដទៃ ហើយអញនឹងធ្វើ ឲ្យអស់ទាំងទន្លេស្រុកអេស៊ីព្ទរីងស្ងួតទៅ ដោយបាតជើងអញ។ |
ហើយយកដីមកលុបបំពេញអណ្តូងទឹកទាំងប៉ុន្មាន ដែលពួកអ្នកបម្រើរបស់ឪពុកគាត់បានជីក កាលពីជំនាន់អ៊ីព្រហ៊ីមនៅរស់នៅឡើយ។
ប្រសិនបើពួកគេរត់ទៅជ្រកនៅក្រុងណាមួយ ប្រជាជនអ៊ីស្រអែលទាំងមូលនឹងនាំគ្នាចងខ្សែពួរទាញក្រុងនោះទម្លាក់ទៅក្នុងជ្រោះ ឥតមាននៅសល់ដុំថ្មណាមួយទៀតឡើយ»។
ស្តេចបេនហាដាដាដចាត់គេឲ្យមកជម្រាបស្តេចអហាប់ទៀតថា៖ «យើងនឹងឲ្យពលទាហានរបស់យើងកំទេចក្រុងសាម៉ារី សូម្បីតែធូលីដីមួយក្បង់ក៏មិនសល់ដែរ! បើយើងមិនធ្វើដូច្នេះទេ សូមព្រះទាំងឡាយដាក់ទោសយើងចុះ!»។
ខ្មាំងសត្រូវពោលថា: ខ្ញុំដេញតាមគេ ខ្ញុំនឹងតាមគេទាន់ ខ្ញុំនឹងទទួលចំណែកជ័យភ័ណ្ឌ យ៉ាងបរិបូណ៌ហូរហៀរ ខ្ញុំនឹងហូតដាវប្រហារជីវិតគេ។
ទឹកនៅតាមព្រែកទាំងឡាយនឹងស្អុយកខ្វក់ ទឹកនៅតាមតំបន់ទន្លេនីលទាំងមូលនឹងស្រក ហើយរីងអស់ទៅ។ ដើមត្រែង និងដើមកក់ក៏ក្រៀមស្វិតអស់ដែរ។
ស្តេចមានប្រសាសន៍ថា៖ «ដោយសារឫទ្ធិអំណាចរបស់យើង យើងសង់ក្រុងបាប៊ីឡូនមហានគរនេះឡើង ជាដំណាក់របស់យើង ដើម្បីបង្ហាញកិត្តិយស និងសិរីរុងរឿងរបស់យើង»។