Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពង្សាវ‌តារ‌ក្សត្រ 19:24 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

24 អញ​បាន​ជីក ហើយ​បាន​ផឹក​ទឹក​នៅ​ស្រុក​ដទៃ ហើយ​អញ​នឹង​ធ្វើ ឲ្យ​អស់​ទាំង​ទន្លេ​ស្រុក​អេស៊ីព្ទ​រីង​ស្ងួត​ទៅ ដោយ​បាត​ជើង​អញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

24 យើង​ជីកអណ្ដូង ហើយ​ផឹក​ទឹក​នៅ​ស្រុក​ដទៃ យើង​នឹង​ធ្វើ​ឲ្យ​អស់​ទាំង​ទន្លេ​ស្រុក​អេស៊ីព្ទ​រីង​ស្ងួត ដោយ​បាត​ជើង​របស់​យើង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

24 អញ​បាន​ជីក​អណ្ដូង ហើយ​ផឹក​ទឹក​របស់​សាសន៍​ដទៃ ពេល​អញ​ឈាន​ជើង​ជាន់​តំបន់​ទន្លេ​នីល នោះ​ទឹក​ទន្លេ​រីង​អស់​ជា​មិន​ខាន។

សូមមើលជំពូក ចម្លង

អាល់គីតាប

24 អញ​បាន​ជីក​អណ្តូង ហើយ​ផឹក​ទឹក​របស់​សាសន៍​ដទៃ ពេល​អញ​ឈាន​ជើង​ជាន់​តំបន់​ទន្លេ​នីល នោះ​ទឹក​ទន្លេ​រីង​អស់​ជា​មិន​ខាន។

សូមមើលជំពូក ចម្លង




២ ពង្សាវ‌តារ‌ក្សត្រ 19:24
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​អណ្តូង​ទាំង​ប៉ុន្មាន​ដែល​ពួក​បាវ​របស់​ឪពុក​បាន​ជីក ពី​កាល​ដែល​នៅ​រស់​នៅ​ឡើយ នោះ​ពួក​ភីលីស្ទីន​គេ​លុប​ដី​ពេញ​ទាំង​អស់​ទៅ


ឬ​បើ​បាន​ចូល​ទៅ​ជ្រក​ក្នុង​ទី​ក្រុង​ណា នោះ​ពួក​អ៊ីស្រាអែល​ទាំង​អស់​នឹង​យក​ពួរ ទៅ​ទាញ​អូស​ទី​ក្រុង​នោះ ទំលាក់​ចុះ​ក្នុង​ទន្លេ ដរាប​ដល់​រក​ថ្ម​១​យ៉ាង​តូច នៅ​ទី​នោះ​មិន​ឃើញ​ផង


ដូច្នេះ ទ្រង់​ចាត់​គេ​ឲ្យ​មក​ទូល​ថា បើ​មាន​ធូលី​ក្នុង​ក្រុង​សាម៉ារី​ល្មម​១​កំបង់​ដៃ ដល់​ពួក​អ្នក​ដែល​តាម​អញ​មក​គ្រប់​គ្នា នោះ​សូម​ឲ្យ​អស់​ទាំង​ព្រះ​ធ្វើ​ដល់​អញ​យ៉ាង​ដូច្នេះ ហើយ​លើស​ទៅ​ទៀត​ផង


ឯ​ពួក​ខ្មាំង​សត្រូវ គេ​និយាយ​ថា អញ​នឹង​ដេញ​តាម អញ​នឹង​បាន​ទាន់ អញ​នឹង​ចែក​របឹប អញ​នឹង​បំពេញ​ចិត្ត​ដោយ‌សារ​គេ អញ​នឹង​ហូត​ដាវ ហើយ​ដៃ​អញ​នឹង​កាប់​បំផ្លាញ​គេ


ដៃ​ទន្លេ​ទាំង​ប៉ុន្មាន​នឹង​ធុំ​ស្អុយ ហើយ​ព្រែក​ទាំង​ពួង​នៃ​ស្រុក​អេស៊ីព្ទ​នឹង​អន់​ថយហើយ​រីង​ស្ងួត​ទៅ ឯ​ដើម​បបុស នឹង​ដើម​ត្រែង​នឹង​ស្វិត​ក្រៀម


ខណៈ​នោះ ស្តេច​ទ្រង់​មាន​បន្ទូល​ថា នេះ​តើ​មិន​មែន​ជា​ក្រុង​បាប៊ីឡូន​ដ៏​ធំ ដែល​អញ​បាន​ស្អាង​ទុក​ជា​ព្រះ‌រាជ‌ស្ថាន ដោយ​អានុ‌ភាព​នៃ​អំណាច​របស់​អញ ហើយ​សំរាប់​ជា​សិរី‌ល្អ​នៃ​ឥទ្ធា‌នុភាព​របស់​អញ​ទេ​ឬ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម