ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ ពង្សាវ‌តារ‌ក្សត្រ 19:11 - អាល់គីតាប

ស្តេច​ជ្រាប​ស្រាប់​ហើយ​ថា ស្តេច​ស្រុក​អាស្ស៊ី‌រី​នៅ​ជំនាន់​មុនៗ​បាន​បំផ្លាញ​នគរ​ទាំង​ប៉ុន្មាន​ជូន​ផ្តាច់​ដល់​ព្រះ​របស់​យើង។ ចុះ​ស្តេច​វិញ តើ​ស្តេច​ស្មាន​ថា​នឹង​រួច​ខ្លួន​កើត​ឬ?

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

មើល៍! ព្រះករុណា​បាន​ឮ​និយាយ​ពី​ការ​ដែល​ស្តេច​អាស‌ស៊ើរ​បាន​ធ្វើ​ដល់​ស្រុក​ទាំង​ប៉ុន្មាន​ហើយ គឺ​ដែល​ទ្រង់​បាន​បំផ្លាញ​គេ​អស់​រលីង។ ដូច្នេះ តើ​ព្រះករុណា​នឹង​បាន​រួច​ខ្លួន​ឬ?

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌ករុណា​ជ្រាប​ស្រាប់​ហើយ​ថា ស្ដេច​ស្រុក​អាស្ស៊ីរី​នៅ​ជំនាន់​មុនៗ បាន​បំផ្លាញ​នគរ​ទាំង​ប៉ុន្មាន​ថ្វាយ​ផ្ដាច់*​ដល់​ព្រះ​របស់​យើង។ ចុះ​ព្រះ‌ករុណា​វិញ តើ​ព្រះ‌ករុណា​ស្មាន​ថា​នឹង​រួច​ខ្លួន​កើត​ឬ?

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

មើល ឯង​បាន​ឮ​និយាយ​ពី​ការ​ដែល​ស្តេច​អាសស៊ើរ​បាន​ធ្វើ ដល់​ស្រុក​ទាំង​ប៉ុន្មាន​ហើយ គឺ​ដែល​ទ្រង់​បាន​បំផ្លាញ​គេ​អស់​រលីង​ទៅ ដូច្នេះ តើ​ឯង​នឹង​បាន​រួច​ឬ

សូមមើលជំពូក



២ ពង្សាវ‌តារ‌ក្សត្រ 19:11
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្នុង​រជ្ជកាល​ស្តេច​ពេកា ជា​ស្តេច​ស្រុក​អ៊ីស្រ‌អែល ស្តេច​ទីក‌ឡាត-ពីលេ‌ស៊ើរ ជា​ស្តេច​ស្រុក​អាស្ស៊ី‌រី​បាន​វាយ​ដណ្តើម​យក​ទី‌ក្រុង​អ៊ីយ៉ូន ក្រុង​អេបិល-‌បេត-‌មាកា ក្រុង​យ៉ា‌ណូ‌ហា ក្រុង​កេដេស ក្រុង​ហាសោរ ស្រុក​កាឡាដ ស្រុក​កាលីឡេ និង​ស្រុក​ណែប‌ថាលី​ទាំង​មូល ព្រម​ទាំង​កៀរ​អ្នក​ស្រុក​នោះ​យក​ទៅ​ជា​ឈ្លើយ​នៅ​ស្រុក​អាស្ស៊ី‌រី។


ក្នុង​ចំណោម​ព្រះ​ទាំង​ប៉ុន្មាន​របស់​ស្រុក​ទាំង​នោះ គ្មាន​ព្រះ​មួយ​ណា​បាន​រំដោះ​ស្រុក​របស់​ខ្លួន ឲ្យ​រួច​ផុត​ពី​កណ្តាប់​ដៃ​របស់​យើង​ឡើយ។ ដូច្នេះ អុលឡោះ‌តាអាឡា​ក៏​ពុំ​អាច​រំដោះ​ក្រុង​យេរូ‌សាឡឹម ឲ្យ​រួច​ពី​កណ្តាប់​ដៃ​របស់​យើង​បាន​ដែរ!»។


ស្តេច​ក៏​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ជម្រាប​ស្តេច​ហេ‌សេគា ជា​ស្តេច​ស្រុក​យូដា​ថា៖ «សូម​កុំ​បណ្តោយ​ឲ្យ​ព្រះ​របស់​ស្តេច គឺ​ព្រះ​ដែល​ស្តេច​ទុក​ចិត្ត បញ្ឆោត​ស្តេច ដោយ​អះ‌អាង​ថា “ក្រុង​យេរូ‌សាឡឹម​នឹង​មិន​ធ្លាក់​ទៅ​ក្នុង​កណ្តាប់​ដៃ​របស់​ស្តេច​ស្រុក​អាស្ស៊ី‌រី​ទេ”។


ពេល​ពួក​អយ្យ‌កោ​របស់​យើង​កំទេច​នគរ​កូសាន ខារ៉ាន រេសែប និង​ក្រុង​របស់​ពួក​អេដែន នៅ​ស្រុក​ធេឡា‌ស៊ើរ គ្មាន​ព្រះ​ណា​មួយ​របស់​ប្រជា‌ជាតិ​ទាំង​នោះ​រំដោះ​ពួក​គេ​បាន​ឡើយ។


ស្តេច​ស្រុក​អាស្ស៊ី‌រី​សរសេរ​លិខិត​មួយ ដើម្បី​ប្រមាថអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល គឺ​ក្នុង​លិខិត​នោះ​ស្តេច​ថ្លែង​ថា៖ «ព្រះ​ទាំង​ប៉ុន្មាន​របស់​ប្រជា‌ជាតិ​នានា​នៅ​ផែនដី​នេះ មិន​អាច​រំដោះ​ប្រជា‌ជន​របស់​ខ្លួន​ឲ្យ​រួច​ផុត​ពី​កណ្តាប់​ដៃ​របស់​យើង​បាន​ឡើយ។ ដូច្នេះ​ព្រះ​របស់​ស្តេច​ហេសេ‌គា ក៏​ពុំ​អាច​រំដោះ​ប្រជា‌ជន​របស់​ខ្លួន​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​របស់​យើង​បាន​ដែរ!»។