២ ពង្សាវតារក្សត្រ 19:12 - អាល់គីតាប12 ពេលពួកអយ្យកោរបស់យើងកំទេចនគរកូសាន ខារ៉ាន រេសែប និងក្រុងរបស់ពួកអេដែន នៅស្រុកធេឡាស៊ើរ គ្មានព្រះណាមួយរបស់ប្រជាជាតិទាំងនោះរំដោះពួកគេបានឡើយ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦12 តើមានព្រះសាសន៍ដទៃណាខ្លះ ដែលបុព្វបុរសយើងបានបំផ្លាញ? គឺពួកក្រុងកូសាន ក្រុងខារ៉ាន ក្រុងរេសែភ និងពួកកូនចៅអេដែន ដែលនៅក្នុងស្រុកធេឡាស៊ើរ តើព្រះរបស់គេបានជួយឲ្យគេរួចឬទេ? សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥12 ពេលពួកអយ្យកោរបស់យើងកម្ទេចនគរកូសាន ខារ៉ាន រេសែប និងក្រុងរបស់ពួកអេដែន នៅស្រុកធេឡាស៊ើរ គ្មានព្រះណាមួយរបស់ប្រជាជាតិទាំងនោះរំដោះពួកគេបានឡើយ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤12 ឯសាសន៍ដទៃទាំងប៉ុន្មាន ដែលពួកឰយុកោអញបានបំផ្លាញ គឺពួកក្រុងកូសាន ក្រុងខារ៉ាន ក្រុងរេសែភ នឹងពួកកូនចៅអេដែន ដែលនៅក្នុងស្រុកធេឡាសើរ តើព្រះរបស់គេបានជួយឲ្យគេរួចឬទេ សូមមើលជំពូក |
ថេរ៉ាបាននាំអ៊ីប្រាំជាកូន និងឡូតដែលជាកូនរបស់ហារ៉ាន ហើយត្រូវជាចៅរបស់គាត់ ព្រមទាំងនាំសារ៉ាយ ជាកូនប្រសារស្រី ដែលត្រូវជាភរិយារបស់អ៊ីប្រាំ កូនប្រុសរបស់គាត់ ចេញដំណើរជាមួយគ្នាពីក្រុងអ៊ើរ នៃស្រុកខាល់ដេ ឆ្ពោះទៅកាន់ស្រុកកាណាន។ ពួកគាត់បាននាំគ្នាមកដល់ស្រុកហារ៉ាន ហើយតាំងទីលំនៅក្នុងស្រុកនោះ។
ហេតុនេះអុលឡោះជាម្ចាស់របស់ជនជាតិអ៊ីស្រអែល បានបណ្តាលចិត្តស្តេចពូល និងស្តេចទីកឡាត-ពីលេស៊ើរ ជាស្តេចស្រុកអាស៊្សីរី ឲ្យវាយលុកទឹកដីរបស់ពួកគេ។ ស្តេចទីកឡាត-ពីលេស៊ើរ ក៏បានកៀរកុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេ ចំនួនពាក់កណ្តាលទៅជាឈ្លើយសឹក នៅតំបន់ហាឡា ហាបោរ និងហារ៉ា ដែលនៅក្បែរទន្លេនៃស្រុកកូសាន ហើយពួកគេរស់នៅទីនោះរហូតដល់សព្វថ្ងៃ។