២ ពង្សាវតារក្សត្រ 19:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦11 មើល៍! ព្រះករុណាបានឮនិយាយពីការដែលស្តេចអាសស៊ើរបានធ្វើដល់ស្រុកទាំងប៉ុន្មានហើយ គឺដែលទ្រង់បានបំផ្លាញគេអស់រលីង។ ដូច្នេះ តើព្រះករុណានឹងបានរួចខ្លួនឬ? សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥11 ព្រះករុណាជ្រាបស្រាប់ហើយថា ស្ដេចស្រុកអាស្ស៊ីរីនៅជំនាន់មុនៗ បានបំផ្លាញនគរទាំងប៉ុន្មានថ្វាយផ្ដាច់*ដល់ព្រះរបស់យើង។ ចុះព្រះករុណាវិញ តើព្រះករុណាស្មានថានឹងរួចខ្លួនកើតឬ? សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤11 មើល ឯងបានឮនិយាយពីការដែលស្តេចអាសស៊ើរបានធ្វើ ដល់ស្រុកទាំងប៉ុន្មានហើយ គឺដែលទ្រង់បានបំផ្លាញគេអស់រលីងទៅ ដូច្នេះ តើឯងនឹងបានរួចឬ សូមមើលជំពូកអាល់គីតាប11 ស្តេចជ្រាបស្រាប់ហើយថា ស្តេចស្រុកអាស្ស៊ីរីនៅជំនាន់មុនៗបានបំផ្លាញនគរទាំងប៉ុន្មានជូនផ្តាច់ដល់ព្រះរបស់យើង។ ចុះស្តេចវិញ តើស្តេចស្មានថានឹងរួចខ្លួនកើតឬ? សូមមើលជំពូក |
នៅក្នុងរាជ្យពេកា ជាស្តេចអ៊ីស្រាអែល នោះទីកឡាត-ពីលេស៊ើរ ជាស្តេចស្រុកអាសស៊ើរ ក៏មកចាប់យកក្រុងអ៊ីយ៉ូន ក្រុងអេបិល-បេត-ម្អាកា ក្រុងយ៉ាណូហា ក្រុងកេដេស ក្រុងហាសោរ និងស្រុកកាឡាត ហើយស្រុកកាលីឡេ ព្រមទាំងស្រុកណែបថាលីទាំងមូល ក៏ដឹកនាំពួកអ្នកស្រុកទាំងនោះ ទៅជាឈ្លើយ ដល់ស្រុកអាសស៊ើរ។
ក៏ធ្វើសំបុត្រមួលបង្កាច់ដល់ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ព្រមទាំងពោលទាស់នឹងព្រះ ដោយថា៖ «ព្រះរបស់សាសន៍ដទៃទាំងប៉ុន្មាន នៅស្រុកផ្សេងៗ មិនបានជួយប្រជារាស្ត្រគេឲ្យរួចពីកណ្ដាប់ដៃយើងយ៉ាងណា នោះព្រះរបស់ហេសេគា ក៏មិនអាចនឹងជួយប្រជារាស្ត្រខ្លួន ឲ្យរួចពីកណ្ដាប់ដៃយើងបានដូច្នោះដែរ»។