ស្តេចបេនហាដាឌយល់ព្រមតាមសំណូមពររបស់ស្តេចអេសា ហើយចាត់មេទ័ពឲ្យទៅវាយក្រុងនានារបស់ស្រុកអ៊ីស្រអែល។ ពួកគេវាយយកក្រុងអ៊ីយ៉ូន ក្រុងដាន់ ក្រុងអេបិល-ម៉ែម និងក្រុងទាំងប៉ុន្មាន ព្រមទាំងកន្លែងផ្ទុកស្បៀង នៅស្រុកណែបថាលី។
២ ពង្សាវតារក្សត្រ 16:9 - អាល់គីតាប ស្តេចស្រុកអាស្ស៊ីរីយល់ព្រមតាមសំណើរបស់ស្តេចអហាស។ ស្តេចទៅវាយក្រុងដាម៉ាសដណ្តើមយកបានក្រុងនោះ រួចកៀរអ្នកក្រុងនោះទៅជាឈ្លើយនៅស្រុកគៀរ ព្រមទាំងសម្លាប់ស្តេចរេស៊ីនទៀតផង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯស្តេចអាសស៊ើរក៏ស្តាប់តាម រួចទ្រង់ឡើងទៅទាស់នឹងក្រុងដាម៉ាស ទ្រង់ច្បាំងយកបាន ហើយនាំពួកអ្នកក្រុងនោះ ទៅជាឈ្លើយដល់ស្រុកគារ ព្រមទាំងធ្វើគុតរេស៊ីនផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ដេចស្រុកអាស្ស៊ីរីយល់ព្រមតាមសំណើរបស់ព្រះបាទអហាស។ ស្ដេចយាងទៅវាយក្រុងដាម៉ាស ដណ្ដើមយកបានក្រុងនោះ រួចកៀរអ្នកក្រុងនោះទៅជាឈ្លើយនៅស្រុកគៀរ ព្រមទាំងធ្វើគុតព្រះបាទរេស៊ីនទៀតផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯស្តេចអាសស៊ើរក៏ស្តាប់តាម រួចទ្រង់ឡើងទៅទាស់នឹងក្រុងដាម៉ាស ទ្រង់ច្បាំងចាប់យកបាន ហើយដឹកនាំពួកអ្នកក្រុងនោះ ទៅជាឈ្លើយដល់ស្រុកគារ ព្រមទាំងធ្វើគុតរេស៊ីនផង។ |
ស្តេចបេនហាដាឌយល់ព្រមតាមសំណូមពររបស់ស្តេចអេសា ហើយចាត់មេទ័ពឲ្យទៅវាយក្រុងនានារបស់ស្រុកអ៊ីស្រអែល។ ពួកគេវាយយកក្រុងអ៊ីយ៉ូន ក្រុងដាន់ ក្រុងអេបិល-ម៉ែម និងក្រុងទាំងប៉ុន្មាន ព្រមទាំងកន្លែងផ្ទុកស្បៀង នៅស្រុកណែបថាលី។
ស្តេចអហាសយកទ្រព្យពីក្នុងដំណាក់របស់អុលឡោះតាអាឡា ព្រមទាំងទ្រព្យនៅក្នុងវាំង និងក្នុងផ្ទះមេដឹកនាំ ទៅជូនស្តេចស្រុកអាស្ស៊ីរី។ ប៉ុន្តែ ស្តេចស្រុកអាស្ស៊ីរីនៅតែពុំព្រមជួយដដែល។
អុលឡោះតាអាឡាជាម្ចាស់របស់ស្តេច បានប្រគល់ស្តេចទៅក្នុងកណ្តាប់ដៃរបស់ស្តេចស្រុកស៊ីរី។ កងទ័ពស៊ីរីវាយឈ្នះស្តេចអហាស រួចចាប់ប្រជាជនជាច្រើនយកទៅជាឈ្លើយនៅក្រុងដាម៉ាស។ ស្តេចអហាសក៏ត្រូវបរាជ័យយ៉ាងធ្ងន់ ហើយធ្លាក់ក្នុងកណ្តាប់ដៃរបស់ស្តេចស្រុកអ៊ីស្រអែលដែរ
យើងបានប្រព្រឹត្តចំពោះក្រុងកាលនរ ដូចក្រុងកើកេមីស ហើយយើងក៏បានប្រព្រឹត្តចំពោះក្រុងហាម៉ាត់ ក្រុងអើផាឌ ក្រុងសាម៉ារី និងក្រុងដាម៉ាសដូចគ្នាដែរ។
សេចក្ដីប្រកាសស្តីអំពីក្រុងដាម៉ាស: ថ្ងៃមួយ ដាម៉ាសនឹងលែងជាទីក្រុង ទៀតហើយ គឺក្លាយទៅគំនរបាក់បែក។
កងទ័ពអេឡាមស្ពាយបំពង់ព្រួញមក ហើយក៏មានរទេះចំបាំង និងកងពលសេះ មកជាមួយដែរ។ រីឯកងទ័ពគៀរនាំគ្នារៀបចំខែល។
ឱអុលឡោះតាអាឡាជាម្ចាស់អើយ ស្ដេចស្រុកអាស្ស៊ីរីពិតជាបានកំទេចប្រជាជាតិទាំងប៉ុន្មាន និងបំផ្លាញទឹកដីរបស់គេមែន
ប៉ុន្តែ មុនពេលបុត្រនោះ ចេះបដិសេធអ្វីៗដែលអាក្រក់ ហើយជ្រើសយកអ្វីៗដែលល្អ ស្រុករបស់ស្ដេចទាំងពីរដែលបានមក បំភ័យស្តេច នឹងត្រូវគេបោះបង់ចោល ឲ្យនៅស្ងាត់ជ្រងំ។
«អាគារធ្វើពីដីឥដ្ឋ បានរលំហើយ យើងនឹងយកថ្មមកសង់ឡើងវិញ គេបានកាប់រំលំសសរធ្វើពីដើមត្បែង តែយើងនឹងយកសសរធ្វើពីដើមផ្ចឹក មកជំនួសវិញ!»។
អុលឡោះតាអាឡានឹងនាំបច្ចាមិត្តរបស់ស្ដេចរេស៊ីន ឲ្យមកវាយលុកពួកគេ ទ្រង់នឹងពង្រឹងកម្លាំងខ្មាំងសត្រូវរបស់គេ
«កូនចៅអ៊ីស្រអែលអើយ យើងមិនចាត់ទុកអ្នករាល់គ្នាប្រសើរជាង ជនជាតិអេត្យូពីទេ។ យើងបាននាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីប ហើយយើងក៏បាននាំជនជាតិភីលីស្ទីន ចេញពីស្រុកកាប់ថោរ ព្រមទាំងនាំជនជាតិស៊ីរីចេញពីស្រុកគៀរ» - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។