Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 22:6 - អាល់គីតាប

6 កង‌ទ័ព​អេឡាម​ស្ពាយ​បំពង់​ព្រួញ​មក ហើយ​ក៏​មាន​រទេះ​ចំបាំង និង​កង‌ពល​សេះ មក​ជា​មួយ​ដែរ។ រីឯ​កង‌ទ័ព​គៀរ​នាំ​គ្នា​រៀបចំ​ខែល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

6 អេឡាំ​បាន​ស្ពាយ​បំពង់ព្រួញ ដោយមាន​រទេះចម្បាំង និង​ទ័ពសេះ​ផង ហើយ​គារ​បាន​បើក​ខែល​ចេញ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 ពួក​អេឡាំ​ជា​អ្នក​ស្ពាយ​បំពង់​ព្រួញ គេ​ក៏​មាន​រទេះ​ចម្បាំង​ពេញ​ដោយ​មនុស្ស ហើយ​មាន​ពល​សេះ​ផង ឯ​ពួក​គារ គេ​បាន​ដោះ​ស្រោម​ខែល​ចេញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 កង‌ទ័ព​អេឡាម​ស្ពាយ​បំពង់​ព្រួញ​មក ហើយ​ក៏​មាន​រទេះ​ចម្បាំង និង​កង‌ពល​សេះ មក​ជា​មួយ​ដែរ។ រីឯ​កង‌ទ័ព​គៀរ​នាំ​គ្នា​រៀបចំ​ខែល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ពួក​អេឡាំ ជា​អ្នក​ស្ពាយ​បំពង់​ព្រួញ គេ​ក៏​មាន​រទេះ​ចំបាំង​ពេញ​ដោយ​មនុស្ស ហើយ​មាន​ពល​សេះ​ផង ឯ​ពួក​គារ គេ​បាន​ដោះ​ស្រោម​ខែល​ចេញ

សូមមើលជំពូក ចម្លង




អេសាយ 22:6
9 ការដាក់ឲ្យឆ្លើយតបគ្នា  

កូន​របស់​សិម មាន​អេឡាំ អាសស៊ើរ អើប៉ាក សាឌលូឌ និង​អើរ៉ាម។


ស្តេច​ស្រុក​អាស្ស៊ី‌រី​យល់​ព្រម​តាម​សំណើ​របស់​ស្តេច​អហាស។ ស្តេច​ទៅ​វាយ​ក្រុង​ដាម៉ាស​ដណ្តើម​យក​បាន​ក្រុង​នោះ រួច​កៀរ​អ្នក​ក្រុង​នោះ​ទៅ​ជា​ឈ្លើយ​នៅ​ស្រុក​គៀរ ព្រម​ទាំង​សម្លាប់​ស្តេច​រេស៊ីន​ទៀត​ផង។


នៅ​គ្រា​នោះ អុលឡោះ‌ជាអម្ចាស់​សំដែង​ការ​អស្ចារ្យ​សា​ជា​ថ្មី ដើម្បី​លោះ​ប្រជា‌ជន​របស់​ទ្រង់ ដែល​នៅ​សេស‌សល់ គឺ​អស់​អ្នក​ដែល​រស់​នៅ​ក្នុង​ស្រុក​អាស្ស៊ីរី ស្រុក​អេស៊ីប ស្រុក​ប៉ាត្រូស ស្រុក​អេត្យូ‌ពី ស្រុក​អេឡាម ស្រុក​ស៊ី‌ណើរ ក្រុង​ហា‌ម៉ាត់ និង​កោះ​ទាំង‌ឡាយ​នៅ​តាម​សមុទ្រ។


សេចក្ដី​ប្រកាស​ស្តី​អំពី​ស្រុក​ម៉ូអាប់: ក្រុង​អើរ-‌ម៉ូអាប់​មុខ​ជា​ត្រូវ​ហិន‌ហោច និង​វិនាស​សូន្យ​ក្នុង​ពេល​តែ​មួយ​យប់​ប៉ុណ្ណោះ! ហើយ​ក្រុង​គៀរ-‌ម៉ូអាប់​ក៏​ត្រូវ​ហិន‌ហោច និង​វិនាស​សូន្យ ក្នុង​ពេល​តែ​មួយ​យប់​ដែរ!


ខ្ញុំ​បាន​ឃើញ​ហេតុ‌ការណ៍​មួយ​គួរ​ឲ្យ​ព្រឺ​ខ្លាច គឺ​សម្ពន្ធ​មិត្ត​នឹង​ក្បត់​គ្នា​ឯង មេ​បំផ្លាញ​នឹង​បំផ្លិច‌បំផ្លាញ។ កង‌ទ័ព​អេឡាម​អើយ ចូរ​នាំ​គ្នា​វាយ​លុក​ទៅ កង‌ទ័ព​មេឌី​អើយ ចូរ​នាំ​គ្នា​ឡោម‌ព័ទ្ធ​ទៅ ដ្បិត​អុលឡោះ‌តាអាឡា​នឹង​ធ្វើ​ឲ្យ​ពួក​គេ​បាក់​អំនួត ទាំង​អស់​គ្នា។


យេរូ‌សាឡឹម​អើយ! ជ្រលង​ភ្នំ​ដ៏​ស្រស់​បំព្រង​របស់​អ្នក មាន​ពេញ​ទៅ​ដោយ​រទេះ​ចំបាំង ហើយ​កង‌ពល​សេះ​តំរៀប​គ្នា នៅ​មាត់​ទ្វារ​របស់​អ្នក។


យើង​នឹង​បំបាក់​រនុក​ទ្វារ​ក្រុង​ដាម៉ាស់ យើង​នឹង​លុប​បំបាត់​ប្រជា‌ជន​ឲ្យ​អស់​ពី ជ្រលង​ភ្នំ«ទុច្ចរិត» ព្រម​ទាំង​ទម្លាក់​អ្នក​កាន់​កាប់​អំណាច ឲ្យ​បាត់​អស់​ពី​ក្រុង«សប្បាយ» ហើយ​អ្នក​ស្រុក​ស៊ីរី​នឹង​ត្រូវ​គេ​កៀរ​យក​ទៅ​ជា​ឈ្លើយ​នៅ​ស្រុក​គៀរ»។ នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។


«កូន​ចៅ​អ៊ីស្រ‌អែល​អើយ យើង​មិន​ចាត់​ទុក​អ្នក​រាល់​គ្នា​ប្រសើរ​ជាង ជន‌ជាតិ​អេត្យូ‌ពី​ទេ។ យើង​បាន​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប ហើយ​យើង​ក៏​បាន​នាំ​ជន‌ជាតិ​ភីលី‌ស្ទីន ចេញ​ពី​ស្រុក​កាប់‌ថោរ ព្រម​ទាំង​នាំ​ជន‌ជាតិ​ស៊ីរី​ចេញ​ពី​ស្រុក​គៀរ» - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម