Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពង្សាវ‌តារ‌ក្សត្រ 16:9 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 ឯ​ស្តេច​អាសស៊ើរ​ក៏​ស្តាប់​តាម រួច​ទ្រង់​ឡើង​ទៅ​ទាស់​នឹង​ក្រុង​ដាម៉ាស ទ្រង់​ច្បាំង​ចាប់​យក​បាន ហើយ​ដឹក‌នាំ​ពួក​អ្នក​ក្រុង​នោះ ទៅ​ជា​ឈ្លើយ​ដល់​ស្រុក​គារ ព្រម​ទាំង​ធ្វើ​គុត​រេស៊ីន​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 ឯ​ស្តេច​អាស‌ស៊ើរ​ក៏​ស្តាប់​តាម រួច​ទ្រង់​ឡើង​ទៅ​ទាស់​នឹង​ក្រុង​ដាម៉ាស ទ្រង់​ច្បាំង​យក​បាន ហើយ​នាំ​ពួក​អ្នក​ក្រុង​នោះ ទៅ​ជា​ឈ្លើយ​ដល់​ស្រុក​គារ ព្រម​ទាំង​ធ្វើ​គុត​រេស៊ីន​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 ស្ដេច​ស្រុក​អាស្ស៊ីរី​យល់​ព្រម​តាម​សំណើ​របស់​ព្រះ‌បាទ​អហាស។ ស្ដេច​យាង​ទៅ​វាយ​ក្រុង​ដាម៉ាស ដណ្ដើម​យក​បាន​ក្រុង​នោះ រួច​កៀរ​អ្នក​ក្រុង​នោះ​ទៅ​ជា​ឈ្លើយ​នៅ​ស្រុក​គៀរ ព្រម​ទាំង​ធ្វើ​គុត​ព្រះ‌បាទ​រេស៊ីន​ទៀត​ផង។

សូមមើលជំពូក ចម្លង

អាល់គីតាប

9 ស្តេច​ស្រុក​អាស្ស៊ី‌រី​យល់​ព្រម​តាម​សំណើ​របស់​ស្តេច​អហាស។ ស្តេច​ទៅ​វាយ​ក្រុង​ដាម៉ាស​ដណ្តើម​យក​បាន​ក្រុង​នោះ រួច​កៀរ​អ្នក​ក្រុង​នោះ​ទៅ​ជា​ឈ្លើយ​នៅ​ស្រុក​គៀរ ព្រម​ទាំង​សម្លាប់​ស្តេច​រេស៊ីន​ទៀត​ផង។

សូមមើលជំពូក ចម្លង




២ ពង្សាវ‌តារ‌ក្សត្រ 16:9
12 ការដាក់ឲ្យឆ្លើយតបគ្នា  

បេន-ហា‌ដាឌ់​ក៏​ស្តាប់​តាម​ស្តេច​អេសា ទ្រង់​ចាត់​ពួក​មេ​លើ​ពល‌ទ័ព​របស់​ទ្រង់ ឲ្យ​ទៅ​ច្បាំង​នឹង​អស់​ទាំង​ទី​ក្រុង​នៃ​ពួក​អ៊ីស្រាអែល គេ​ក៏​វាយ​ក្រុង​អ៊ីយ៉ូន ក្រុង​ដាន់ នឹង​ក្រុង​អេបិល-ម៉ែម ព្រម​ទាំង​ទី​ក្រុង​ដែល​សំរាប់​ជា​ឃ្លាំង​ទាំង​ប៉ុន្មាន នៅ​ក្នុង​ស្រុក​ណែប‌ថាលី​ផង


ដ្បិត​អ័ហាស​បាន​បែង​យក​ចំណែក ពី​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ពី​ព្រះ‌រាជ‌ដំណាក់ ហើយ​ពី​ពួក​ចៅហ្វាយ ទៅ​ថ្វាយ​ដល់​ស្តេច​អាសស៊ើរ តែ​ការ​នោះ​ក៏​មិន​បាន​ជួយ​ដល់​ទ្រង់​ដែរ។


ហេតុ​នោះ​បាន​ជា​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទ្រង់ ក៏​ប្រគល់​ទ្រង់​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ស្តេច​ស្រុក​ស៊ីរី គេ​ក៏​វាយ​ពួក​ទ្រង់ ហើយ​ចាប់​យក​ជា​ច្រើននាំ​ទៅ​ជា​ឈ្លើយ​ដល់​ក្រុង​ដាម៉ាស ហើយ​ទ្រង់​ត្រូវ​ប្រគល់​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ស្តេច​អ៊ីស្រាអែល​ដែរ ដែល​ស្តេច​នោះ​ក៏​វាយ​ពួក​ទ្រង់ ប្រហារ​សំឡាប់​មនុស្ស​យ៉ាង​សន្ធឹក


ឯ​ក្រុង​កាលនរ តើ​មិន​មែន​ដូច​ជា​ក្រុង​កើកេមីស​ទេ​ឬ​អី ក្រុង​ហាម៉ាត តើ​មិន​មែន​ដូច​ជា​ក្រុង​អើផាឌ ហើយ​ក្រុង​សាម៉ារី តើ​មិន​មែន​ដូច​ជា​ក្រុង​ដាម៉ាស​ទេ​ឬ​អី


នេះ​សេចក្ដី​ទំនាយ​យ៉ាង​ធ្ងន់​ពី​ក្រុង​ដាម៉ាស។ មើល គេ​ដក​ក្រុង​ដាម៉ាស​ចេញ​ពី​ដំណែង​ជា​ទី​ក្រុង​ទៅ ហើយ​នឹង​ត្រូវ​ត្រឡប់​ជា​គំនរ​បំណែក​ទទេ


ពួក​អេឡាំ ជា​អ្នក​ស្ពាយ​បំពង់​ព្រួញ គេ​ក៏​មាន​រទេះ​ចំបាំង​ពេញ​ដោយ​មនុស្ស ហើយ​មាន​ពល​សេះ​ផង ឯ​ពួក​គារ គេ​បាន​ដោះ​ស្រោម​ខែល​ចេញ


ឱ​ព្រះ‌យេហូវ៉ា​អើយ ស្តេច​អាសស៊ើរ​បាន​បំផ្លាញ​អស់​ទាំង​ប្រទេស នឹង​ស្រុក​របស់​គេ​ជា​ប្រាកដ​មែន


ដ្បិត​មុន​ដែល​បុត្រ​នោះ​ចេះ​បដិសេធ​ចោល​របស់​អាក្រក់ ហើយ​រើស​យក​របស់​ល្អ នោះ​ស្រុក​របស់​ស្តេច​ទាំង​២ ដែល​ឯង​ខ្ពើម​នោះ នឹង​ត្រូវ​ចោល​ស្ងាត់​ទៅ


ជញ្ជាំង​ឥដ្ឋ​បាន​រលំ​ហើយ តែ​យើង​នឹង​សង់​ឡើង​ដោយ​ថ្ម​ដាប់​វិញ ដើម​ឧទុម្ពរ​បាន​ត្រូវ​កាប់​អស់​ទៅ​ហើយ តែ​យើង​នឹង​យក​ដើម​តាត្រៅ​មក​ជំនួស​វិញ


ដូច្នេះ ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​តាំង​ពួក​ខ្មាំង​សត្រូវ​របស់​រេស៊ីន​ឲ្យ​ទាស់​នឹង​គេ ហើយ​នឹង​ញុះ‌ញង់​ពួក​សត្រូវ​របស់​គេ​ដែរ


ព្រះ‌យេហូវ៉ា ទ្រង់​មាន​បន្ទូល​ថា ឱ​ពួក​កូន​ចៅ​អ៊ីស្រាអែល​អើយ តើ​ឯង​រាល់​គ្នា​មិន​មែន​ដូច​ជា​ពួក​កូន​ចៅ​របស់​សាសន៍​អេធីយ៉ូពី​ដល់​អញ​ទេ​ឬ តើ​មិន​មែន​អញ​ដែល​នាំ​ពួក​អ៊ីស្រាអែល​ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ នឹង​ពួក​ភីលីស្ទីន​ពី​ស្រុក​កាប់ថោរ ហើយ​ពួក​ស៊ីរី​ពី​ស្រុក​គារ​ទេ​ឬ​អី


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម