អ៊ីមុាំអ៊ូរីយ៉ាសង់អាសនៈមួយ តាមគំរូដែលស្តេចអហាសផ្ញើពីក្រុងដាម៉ាស។ អ៊ីមុាំអ៊ូរីយ៉ាបានសង់អាសនៈនេះរួចជាស្រេច មុនពេលស្តេចអហាសមកពីក្រុងដាម៉ាសវិញ។
២ ពង្សាវតារក្សត្រ 16:14 - អាល់គីតាប រីឯអាសនៈធ្វើពីលង្ហិនដែលស្ថិតនៅខាងមុខទីសក្ការៈរបស់អុលឡោះតាអាឡា ស្តេចឲ្យគេលើកចេញពីកន្លែងដើម ដែលស្ថិតនៅចន្លោះអាសនៈថ្មី និងទីសក្ការៈរបស់អុលឡោះតាអាឡាយកទៅដាក់នៅខាងជើងអាសនៈថ្មីវិញ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯអាសនាលង្ហិនដែលនៅចំពោះព្រះយេហូវ៉ា ទ្រង់ក៏យកចេញពីល្វែងមុខនៃព្រះវិហារ គឺពីកណ្ដាលអាសនាទ្រង់ និងទីបរិសុទ្ធបំផុត ទៅដាក់នៅទិសខាងជើងនៃអាសនារបស់ទ្រង់វិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯអាសនៈធ្វើពីលង្ហិន ដែលស្ថិតនៅខាងមុខទីសក្ការៈរបស់ព្រះអម្ចាស់ ស្ដេចឲ្យគេលើកចេញពីកន្លែងដើម ដែលស្ថិតនៅចន្លោះអាសនៈថ្មី និងទីសក្ការៈរបស់ព្រះអម្ចាស់យកទៅដាក់នៅខាងជើងអាសនៈថ្មីវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯអាសនាលង្ហិនដែលនៅចំពោះព្រះយេហូវ៉ា នោះទ្រង់ក៏យកចេញពីល្វែងមុខនៃព្រះវិហារ គឺពីកណ្តាលអាសនាទ្រង់ ហើយនឹងទីបរិសុទ្ធបំផុត ទៅដាក់នៅទិសខាងជើង នៃអាសនារបស់ទ្រង់វិញ |
អ៊ីមុាំអ៊ូរីយ៉ាសង់អាសនៈមួយ តាមគំរូដែលស្តេចអហាសផ្ញើពីក្រុងដាម៉ាស។ អ៊ីមុាំអ៊ូរីយ៉ាបានសង់អាសនៈនេះរួចជាស្រេច មុនពេលស្តេចអហាសមកពីក្រុងដាម៉ាសវិញ។
រួចធ្វើគូរបានដុត រួមជាមួយជូនម្សៅ និងធ្វើពិធីច្រួចស្រា ព្រមទាំងប្រោះឈាមរបស់សត្វ ដែលស្តេចធ្វើជាគូរបានមេត្រីភាពផង។
ស្តេចអហាសចេញបញ្ជាដល់អ៊ីមុាំអ៊ូរីយ៉ាដូចតទៅ៖ «លោកត្រូវធ្វើគូរបានដុតនៅពេលព្រឹក និងជូនម្សៅនៅពេលល្ងាច លើអាសនៈធំនេះ គឺគូរបានដុត និងជូនម្សៅរបស់ស្តេច ព្រមទាំងគូរបានដុតរបស់ប្រជារាស្ត្រ រួមជាមួយជូនម្សៅ និងពិធីច្រួចស្រា។ ត្រូវប្រោះឈាមទាំងអស់របស់សត្វ ដែលធ្វើជាគូរបានដុត និងគូរបាននៅលើអាសនៈនេះដែរ។ រីឯអាសនៈពីលង្ហិនវិញទុកឲ្យយើងចាត់ចែងចុះ»។
អាសនៈលង្ហិនដែលលោកបេតសាលាលជាកូនរបស់លោកយូរី និងជាចៅរបស់លោកហើរបានធ្វើ ក៏ស្ថិតនៅមុខជំរំសក្ការៈនៅគីបៀនដែរ។ នៅទីនោះស្តេចស៊ូឡៃម៉ាន និងអង្គប្រជុំទាំងមូលនាំគ្នាទូរអាសួរអុលឡោះតាអាឡា។
រីឯវត្ថុទាំងប៉ុន្មានដែលស្តេចអហាសធ្វើឲ្យសៅហ្មង នៅពេលស្តេចបោះបង់ចោលអុលឡោះតាអាឡា ក្នុងគ្រាស្តេចគ្រងរាជ្យនោះ យើងខ្ញុំក៏បានជួសជុល និងញែកជាបរិសុទ្ធហើយដែរ។ យើងខ្ញុំដាក់វត្ថុទាំងនោះនៅមុខអាសនៈរបស់អុលឡោះតាអាឡា»។
ស្តេចឲ្យគេធ្វើអាសនៈមួយពីលង្ហិន មានបណ្តោយប្រាំហត្ថ ទទឹងម្ភៃហត្ថ និងកំពស់ដប់ហត្ថ។
ត្រូវធ្វើអាសនៈមួយ ពីឈើនាងនួន មានរាងបួនជ្រុងស្មើ ជ្រុងនីមួយៗមានប្រវែងប្រាំហត្ថ និងកំពស់បីហត្ថ។
គេដាក់អាសនៈសម្រាប់ធ្វើគូរបានដុត នៅជិតទ្វារចូលជំរំសក្ការៈរបស់ជំរំជួបអុលឡោះតាអាឡា។ ធ្វើគូរបានដុត និងជំនូនម្សៅនៅលើអាសនៈនេះ ដូចអុលឡោះតាអាឡាបានបង្គាប់មកម៉ូសា។
ចូរដាក់អាសនៈសម្រាប់ធ្វើគូរបានដុត នៅខាងមុខទ្វារជំរំសក្ការៈរបស់ជំរំជួបអុលឡោះតាអាឡា។
ពីមុនពួកគេបានសង់ទ្វាររបស់គេនៅជាប់នឹងទ្វាររបស់យើង ក្របទ្វាររបស់គេនៅជាប់នឹងក្របទ្វាររបស់យើង គឺមានតែជញ្ជាំងមួយគត់ដែលខណ្ឌគេពីយើង។ ពួកគេបានធ្វើឲ្យនាមរបស់យើងទៅជាសៅហ្មង ដោយសារអំពើគួរស្អប់ខ្ពើមដែលពួកគេប្រព្រឹត្ត។ ហេតុនេះហើយបានជាយើងបំផ្លាញពួកគេឲ្យវិនាស តាមកំហឹងរបស់យើង។
ដូច្នេះ អ្នករាល់គ្នាត្រូវទទួលទោស ព្រោះអ្នករាល់គ្នាបានបង្ហូរឈាមជនសុចរិត ចាប់ពីលោកហាបេលជាមនុស្សសុចរិតរហូតដល់ណាពីសាការីយ៉ាយ៉ា ជាកូនរបស់លោកបារ៉ាគាដែលអ្នករាល់គ្នាបានសម្លាប់ នៅត្រង់ចន្លោះទីសក្ការ និងអាសន។