Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 29:19 - អាល់គីតាប

19 រីឯ​វត្ថុ​ទាំង​ប៉ុន្មាន​ដែល​ស្តេច​អហាស​ធ្វើ​ឲ្យ​សៅ‌ហ្មង នៅ​ពេល​ស្តេច​បោះ​បង់​ចោលអុលឡោះ‌តាអាឡា ក្នុង​គ្រា​ស្តេច​គ្រង​រាជ្យ​នោះ យើង​ខ្ញុំ​ក៏​បាន​ជួស​ជុល និង​ញែក​ជា​បរិសុទ្ធ​ហើយ​ដែរ។ យើង​ខ្ញុំ​ដាក់​វត្ថុ​ទាំង​នោះ​នៅ​មុខ​អាសនៈ​របស់អុលឡោះ‌តាអាឡា»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 មួយ​ទៀត អស់​ទាំង​គ្រឿង​ប្រដាប់​ដែល​ព្រះ‌បាទ​អ័ហាស​បាន​ចោល​ចេញ​ក្នុង​រាជ្យ​ទ្រង់ នៅ​វេលា​ដែល​ទ្រង់​បាន​ប្រព្រឹត្ត​ល្មើស នោះ​យើង​ខ្ញុំ​បាន​ចាត់​ចែង ហើយ​ញែក​ជា​បរិសុទ្ធ​រួច​ជា​ស្រេច មើល៍ របស់​ទាំង​នោះ​នៅ​មុខ​អាស‌នា​នៃ​ព្រះ‌យេហូវ៉ា​ស្រាប់»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 រីឯ​វត្ថុ​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌បាទ​អហាស​ធ្វើ​ឲ្យ​សៅ‌ហ្មង នៅ​ពេល​ទ្រង់​បោះ​បង់​ចោល​ព្រះ‌អម្ចាស់ ក្នុង​គ្រា​ទ្រង់​គ្រង​រាជ្យ​នោះ យើង​ខ្ញុំ​ក៏​បាន​ជួស‌ជុល និង​ញែក​ជា​វិសុទ្ធ​ហើយ​ដែរ។ យើង​ខ្ញុំ​ដាក់​វត្ថុ​ទាំង​នោះ​នៅ​មុខ​អាសនៈ​របស់​ព្រះ‌អម្ចាស់»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 មួយ​ទៀត អស់​ទាំង​គ្រឿង​ប្រដាប់ ដែល​ស្តេច​អ័ហាស​បាន​ចោល​ចេញ​ក្នុង​រាជ្យ​ទ្រង់ នៅ​វេលា​ដែល​ទ្រង់​បាន​ប្រព្រឹត្ត​ល្មើស នោះ​យើង​ខ្ញុំ​បាន​ចាត់‌ចែង ហើយ​ញែក​ជា​បរិសុទ្ធ​រួច​ជា​ស្រេច មើល របស់​ទាំង​នោះ​នៅ​មុខ​អាសនា​នៃ​ព្រះ‌យេហូវ៉ា​ស្រាប់។

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 29:19
5 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​អាសនៈ​ធ្វើ​ពី​លង្ហិន​ដែល​ស្ថិត​នៅ​ខាង​មុខ​ទី‌សក្ការៈ​របស់អុលឡោះ‌តាអាឡា ស្តេច​ឲ្យ​គេ​លើក​ចេញ​ពី​កន្លែង​ដើម ដែល​ស្ថិត​នៅ​ចន្លោះ​អាសនៈ​ថ្មី និង​ទី‌សក្ការៈ​របស់អុលឡោះ‌តាអាឡា​យក​ទៅ​ដាក់​នៅ​ខាង​ជើង​អាសនៈ​ថ្មី​វិញ។


ស្តេច​អហាស​បាន​កំទេច​បន្ទះ​លង្ហិន​របស់​រទេះ និង​យក​អាង​ដែល​នៅ​លើ​រទេះ​នោះ​ចេញ ហើយ​លើក​អាង​ធំ​ដែល​ទ្រ​ដោយ​រូប​គោ​លង្ហិន ចុះ​មក​ដាក់​លើ​ឥដ្ឋ​វិញ។


ស្តេច​អហាស​ប្រមូល​វត្ថុ​ផ្សេងៗ នៅ​ក្នុង​ដំណាក់​របស់​អុលឡោះ​មក​កំទេច​ចោល។ ស្តេច​បាន​បិទ​ទ្វារ​ដំណាក់​របស់អុលឡោះ‌តាអាឡា រួច​សង់​អាសនៈ​នៅ​គ្រប់​ច្រក​ល្ហក​ក្នុង​ក្រុង​យេរូ‌សាឡឹម។


បន្ទាប់​មក​ក្រុម​លេវី នាំ​គ្នា​ទៅ​ជួប​ស្តេច​ហេសេ‌គា​ជម្រាប​ថា៖ «យើង​ខ្ញុំ ធ្វើ​ពិធី​ជម្រះ​ដំណាក់​ទាំង​មូល​របស់អុលឡោះ‌តាអាឡា ព្រម​ទាំង​អាសនៈ​ធ្វើ​គូរបាន​ដុត និង​គ្រឿង​បរិក្ខារ​ទាំង​អស់​ដែល​ត្រូវ​ប្រើ​ប្រាស់​ជា​មួយ តុ​តម្កល់​នំបុ័ង និង​គ្រឿង​បរិក្ខារ​ទាំង​អស់​ដែល​ត្រូវ​ប្រើ​ប្រាស់​ជា​មួយ ចប់​សព្វ​គ្រប់​ហើយ។


ស្តេច​ហេសេ‌គា​ក្រោក​ពី​ព្រលឹម ហើយ​ប្រមូល​មេ​ដឹក​នាំ​នៅ​ក្នុង​ទី‌ក្រុង​ឲ្យ​មក​ជួប‌ជុំ​គ្នា រួច​ឡើង​ទៅ​ដំណាក់​របស់អុលឡោះ‌តាអាឡា។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម