ភរិយារបស់ស្តេចយេរ៉ូបោមក្រោកឡើង ហើយចេញទៅ។ ពេលនាងទៅដល់ក្រុងធើសា ហើយឈានជើងជាន់មាត់ទ្វារដំណាក់ កូននោះក៏ស្លាប់។
២ ពង្សាវតារក្សត្រ 15:14 - អាល់គីតាប លោកមណាហិមជាកូនរបស់លោកកាឌី បានឡើងពីក្រុងធើសាមកក្រុងសាម៉ារី សម្លាប់ស្តេចសាលូមជាកូនរបស់លោកយ៉ាបេស ហើយក៏ឡើងសោយរាជ្យជំនួស។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រួចមណាហិមជាកូនកាឌី ក៏ចេញពីក្រុងធើសា ឡើងទៅក្រុងសាម៉ារី សម្លាប់សាលូមជាកូនយ៉ាបេសនៅក្រុងសាម៉ារីទៅ ហើយឡើងសោយរាជ្យជំនួស។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកមណាហិម ជាកូនរបស់លោកកាឌី បានឡើងពីក្រុងធើសាមកក្រុងសាម៉ារី ធ្វើគុតព្រះបាទសាលូម ជាបុត្ររបស់លោកយ៉ាបេស ហើយក៏ឡើងសោយរាជ្យជំនួស។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចមណាហិមជាកូនកាឌី ក៏ចេញពីក្រុងធើសា ឡើងទៅឯក្រុងសាម៉ារី សំឡាប់សាលូម ជាកូនយ៉ាបេសបង់ នៅក្រុងសាម៉ារីទៅ ហើយឡើងសោយរាជ្យជំនួសទ្រង់ |
ភរិយារបស់ស្តេចយេរ៉ូបោមក្រោកឡើង ហើយចេញទៅ។ ពេលនាងទៅដល់ក្រុងធើសា ហើយឈានជើងជាន់មាត់ទ្វារដំណាក់ កូននោះក៏ស្លាប់។
កាលស្តេចបាសា ជ្រាបពីដំណឹងនេះ គាត់ក៏ឈប់សង់កំពែងក្រុងរ៉ាម៉ា ហើយមកនៅក្រុងធើសាវិញ។
នៅឆ្នាំទីបីនៃរជ្ជកាលស្តេចអេសា ជាស្តេចស្រុកយូដា ស្តេចបាសាជាកូនរបស់លោកអហ៊ីយ៉ា បានឡើងសោយរាជ្យលើស្រុកអ៊ីស្រអែលទាំងមូល នៅក្រុងធើសា អស់រយៈពេលម្ភៃបួនឆ្នាំ។
នៅឆ្នាំទីម្ភៃប្រាំពីរ នៃរជ្ជកាលស្តេចអេសាជាស្តេចស្រុកយូដា ស្តេចស៊ីមរីឡើងសោយរាជ្យនៅក្រុងធើសា បានប្រាំពីរថ្ងៃ។ ពេលនោះ ពលទាហានអ៊ីស្រអែលកំពុងបោះទ័ព នៅជិតក្រុងគីបថោន ដើម្បីវាយយកក្រុងនោះពីពួកភីលីស្ទីន។
ស្តេចអូមរី និងកងទ័ពអ៊ីស្រអែលដែលនៅជាមួយ ក៏ចេញពីក្រុងគីបថោនមកឡោមព័ទ្ធក្រុងធើសា។
គ្រានោះ លោកសាលូមជាកូនរបស់លោកយ៉ាបេសបានក្បត់ស្តេច ហើយសម្លាប់ស្តេចនៅចំពោះមុខប្រជាជន រួចឡើងសោយរាជ្យជំនួស។
កិច្ចការផ្សេងៗទៀតរបស់ស្តេចសាលូម និងគម្រោងការក្បត់ ដែលស្តេចរៀបចំប្រឆាំងនឹងស្តេចសាការីយ៉ា សុទ្ធតែមានកត់ត្រាទុក ក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្តេចស្រុកអ៊ីស្រអែល។
នៅអំឡុងឆ្នាំទីសាមសិបប្រាំបួន នៃរជ្ជកាលស្តេចអសារាជាស្តេចស្រុកយូដា ស្តេចមណាហិម ជាកូនរបស់លោកកាឌី ឡើងសោយរាជ្យលើស្រុកអ៊ីស្រអែល ស្តេចសោយរាជ្យបានដប់ឆ្នាំនៅក្រុងសាម៉ារី។