Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពង្សាវ‌តារ‌ក្សត្រ 15:15 - អាល់គីតាប

15 កិច្ច‌ការ​ផ្សេងៗ​ទៀត​របស់​ស្តេច​សាលូម និង​គម្រោង‌ការ​ក្បត់ ដែល​ស្តេច​រៀប‌ចំ​ប្រឆាំង​នឹង​ស្តេច​សាកា‌រីយ៉ា សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​ស្តេច​ស្រុក​អ៊ីស្រ‌អែល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 ឯ​កិច្ច‌ការ​ផ្សេង​ទៀត​ដែល​សាលូម និង​ការ​ក្បត់​ដែល​ទ្រង់​បង្កើត នោះ​បាន​កត់​ទុក​ក្នុង​សៀវភៅ​ពង្សាវ‌តារ​របស់​ពួក​ស្តេច​អ៊ីស្រា‌អែល​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 រាជ​កិច្ច​ផ្សេងៗ​ទៀត​របស់​ព្រះ‌បាទ​សាលូម និង​គម្រោង‌ការ​ក្បត់ ដែល​ស្ដេច​រៀបចំ​ប្រឆាំង​នឹង​ព្រះ‌បាទ​សាការី សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​ស្ដេច​ស្រុក​អ៊ីស្រា‌អែល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 រីឯ​ដំណើរ​ឯ​ទៀត​ពី​សាលូម នឹង​ការ​ក្បត់​ដែល​ទ្រង់​បង្កើត នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ ជា​ពង្សាវតារ​របស់​ពួក​ស្តេច​អ៊ីស្រាអែល​ហើយ

សូមមើលជំពូក ចម្លង




២ ពង្សាវ‌តារ‌ក្សត្រ 15:15
6 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​កិច្ច​ការ​ផ្សេងៗ​ទៀត​របស់​ស្តេច​យេរ៉ូ‌បោម ដូច​ជា​ការ​ធ្វើ​សង្គ្រាម ការ​គ្រង​រាជ្យ សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ‌សាស្ត្រ​របស់​ស្តេច​ស្រុក​អ៊ីស្រ‌អែល។


កិច្ច​ការ​ផ្សេងៗ​ទៀត​របស់​ស្តេច​រេហូ‌បោម និង​អ្វីៗ​ទាំង​អស់​ដែល​គាត់​បាន​ធ្វើ សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ‌សាស្ត្រ​របស់​ស្តេច​ស្រុក​យូដា។


កិច្ច‌ការ​ផ្សេងៗ​ទៀត​របស់​ស្តេច​អហាប់ និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​គាត់​បាន​ធ្វើ គឺ​ការ​សង់​ដំណាក់​អំពី​ភ្លុក និង​ក្រុង​នានា សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ‌សាស្ត្រ​របស់​ស្តេច​ស្រុក​អ៊ីស្រ‌អែល។


កិច្ច‌ការ​ផ្សេងៗ​របស់​ស្តេច​សាកា‌រីយ៉ា សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​ស្តេច​ស្រុក​អ៊ីស្រ‌អែល។


លោក​មណា‌ហិម​ជា​កូន​របស់​លោក​កាឌី បាន​ឡើង​ពី​ក្រុង​ធើសា​មក​ក្រុង​សាម៉ារី សម្លាប់​ស្តេច​សាលូម​ជា​កូន​របស់​លោក​យ៉ាបេស ហើយ​ក៏​ឡើង​សោយ​រាជ្យ​ជំនួស។


គ្រា​នោះ​ស្តេច​មណា‌ហិម បាន​វាយ​យក​ក្រុង​ធីបសា និង​សម្លាប់​រង្គាល​អ្នក​ក្រុង​នោះ ព្រម​ទាំង​អ្នក​ស្រុក​ដែល​រស់​នៅ​តំបន់​ជុំ‌វិញ ចាប់​តាំង​ពី​ក្រុង​ធើសា​រហូត​មក។ ស្តេច​វាយ​ប្រហារ​ក្រុង​នេះ ព្រោះ​គេ​មិន​បើក​ទ្វារ​ក្រុង​ទទួល​ស្តេច។ ស្តេច​បាន​វះ​ពោះ​ស្ត្រី​ទាំង​អស់​ដែល​មាន​ផ្ទៃ​ពោះ នៅ​ក្នុង​ក្រុង​នោះ​ចោល​ផង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម