កាលស្តេចស៊ូឡៃម៉ានស្លាប់ គេបានយកសពទៅបញ្ចុះ នៅបុរីស្តេចទតជាបិតា។ ស្តេចរេហូបោមជាកូនឡើងស្នងរាជ្យ។
២ ពង្សាវតារក្សត្រ 14:20 - អាល់គីតាប គេយកសពរបស់ស្តេចអម៉ាស៊ីយ៉ា ដាក់លើខ្នងសេះ នាំមកបញ្ចុះនៅក្រុងយេរូសាឡឹម ក្នុងផ្នូរនៃរាជវង្ស នៅបុរីស្តេចទត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេដាក់សពទ្រង់លើសេះ យកទៅបញ្ចុះនៅក្រុងដាវីឌជាមួយបុព្វបុរសរបស់ព្រះអង្គវិញ គឺនៅក្រុងយេរូសាឡិម។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេយកសពរបស់ព្រះបាទអម៉ាស៊ីយ៉ាដាក់លើខ្នងសេះ នាំមកបញ្ចុះនៅក្រុងយេរូសាឡឹម ក្នុងផ្នូរនៃរាជវង្ស នៅបុរីព្រះបាទដាវីឌ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេដាក់សពទ្រង់លើសេះ នាំមកបញ្ចុះនៅក្រុងដាវីឌជាមួយនឹងពួកឰយុកោទ្រង់វិញ គឺនៅក្រុងយេរូសាឡិម |
កាលស្តេចស៊ូឡៃម៉ានស្លាប់ គេបានយកសពទៅបញ្ចុះ នៅបុរីស្តេចទតជាបិតា។ ស្តេចរេហូបោមជាកូនឡើងស្នងរាជ្យ។
មេទ័ពដែលបានសម្លាប់ស្តេច គឺលោកយ៉ូសាការ ជាកូនរបស់លោកស៊ីមាត និងលោកយ៉ូសាបាឌ ជាកូនរបស់លោកសូមើរ។ គេបានបញ្ចុះសពស្តេចក្នុងផ្នូររបស់រាជវង្ស នៅបុរីស្តេចទត ហើយស្តេចអម៉ាស៊ីយ៉ា ជាកូន បានឡើងស្នងរាជ្យ។
នៅក្រុងយេរូសាឡឹម មានមនុស្សឃុបឃិតគ្នាក្បត់ស្តេចអម៉ាស៊ីយ៉ា ដូច្នេះស្តេចក៏ភៀសខ្លួនទៅឯក្រុងឡាគីស តែពួកគេចាត់មនុស្សឲ្យដេញតាមស្តេច រហូតដល់ក្រុងឡាគីសទៀត ហើយសម្លាប់ស្តេចនៅទីនោះ។
ប្រជាជននៅស្រុកយូដាទាំងមូលនាំគ្នាលើកស្តេចអសារា ដែលមានវ័យដប់ប្រាំមួយឆ្នាំឲ្យឡើងគ្រងរាជ្យ តពីស្តេចអម៉ាស៊ីយ៉ាជាបិតា។
លុះស្តេចយ៉ូរ៉ាមស្លាប់ គេបានយកសពទៅបញ្ចុះក្នុងផ្នូររបស់រាជវង្ស នៅបុរីស្តេចទត ហើយស្តេចអហាស៊ីយ៉ាជាកូន បានឡើងស្នងរាជ្យ។
ពួកមន្ត្រីរបស់ស្តេចអហាស៊ីយ៉ា នាំសពដាក់ក្នុងរទេះមកក្រុងយេរូសាឡឹម រួចបញ្ចុះក្នុងផ្នូររបស់រាជវង្សនៅបុរីស្តេចទត។
ស្តេចយ៉ូរ៉ាមឡើងសោយរាជ្យ នៅពេលមានអាយុសាមសិបពីរឆ្នាំ។ ស្តេចសោយរាជ្យបានប្រាំបីឆ្នាំនៅក្រុងយេរូសាឡឹម។ ពេលស្តេចស្លាប់ គ្មាននរណាសោកស្តាយទេ។ គេបញ្ចុះសពនៅបុរីស្តេចទត តែមិនតម្កល់នៅក្នុងផ្នូរដែលគេបម្រុងទុកសម្រាប់ស្តេចឡើយ។
ស្តេចអូសៀសស្លាប់ គេបានយកសពទៅបញ្ចុះនៅក្នុងទីធ្លានៃផ្នូររបស់រាជវង្ស ដ្បិតស្តេចកើតឃ្លង់។ ស្តេចយ៉ូថាមជាកូនឡើងស្នងរាជ្យ។
កាលស្តេចម៉ាណាសេស្លាប់ គេបានបញ្ចុះសពរបស់គាត់នៅក្នុងរាជវាំង ហើយស្តេចអាំម៉ូន ជាកូនបានឡើងស្នងរាជ្យ។