Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពង្សាវ‌តារ‌ក្សត្រ 14:20 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 គេ​យក​សព​របស់​ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា​ដាក់​លើ​ខ្នង​សេះ នាំ​មក​បញ្ចុះ​នៅ​ក្រុង​យេរូ‌សាឡឹម ក្នុង​ផ្នូរ​នៃ​រាជ‌វង្ស នៅ​បុរី​ព្រះ‌បាទ​ដាវីឌ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 គេ​ដាក់​សព​ទ្រង់​លើ​សេះ យក​ទៅ​បញ្ចុះ​នៅ​ក្រុង​ដាវីឌ​ជា‌មួយ​បុព្វ‌បុរស​របស់​ព្រះ‌អង្គ​វិញ គឺ​នៅ​ក្រុង​យេរូ‌សាឡិម។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 គេ​ដាក់​សព​ទ្រង់​លើ​សេះ នាំ​មក​បញ្ចុះ​នៅ​ក្រុង​ដាវីឌ​ជា​មួយ​នឹង​ពួក​ឰយុកោ​ទ្រង់​វិញ គឺ​នៅ​ក្រុង​យេរូ‌សាឡិម

សូមមើលជំពូក ចម្លង

អាល់គីតាប

20 គេ​យក​សព​របស់​ស្តេច​អម៉ា‌ស៊ីយ៉ា ដាក់​លើ​ខ្នង​សេះ នាំ​មក​បញ្ចុះ​នៅ​ក្រុង​យេរូ‌សាឡឹម ក្នុង​ផ្នូរ​នៃ​រាជ‌វង្ស នៅ​បុរី​ស្តេច​ទត។

សូមមើលជំពូក ចម្លង




២ ពង្សាវ‌តារ‌ក្សត្រ 14:20
10 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​ព្រះ‌បាទ​សាឡូម៉ូន​សោយ​ទិវង្គត គេ​បាន​យក​សព​ទៅ​បញ្ចុះ​នៅ​បុរី​ព្រះ‌បាទ​ដាវីឌ​ជា​បិតា។ ព្រះ‌បាទ​រេហូ‌បោម​ជា​បុត្រ​ឡើង​ស្នង​រាជ្យ។


ព្រះ‌បាទ​ដាវីឌ​សោយ​ទិវង្គត ហើយ​គេ​បញ្ចុះ​សព​ស្ដេច​នៅ​បុរី​ព្រះ‌បាទ​ដាវីឌ។


មេ‌ទ័ព​របស់​ស្ដេច​បាន​ក្រោក​ឡើង​រួម​គំនិត​គ្នា​ក្បត់​នឹង​ព្រះ‌បាទ​យ៉ូអាស។ ពួក​គេ​ធ្វើ​គុត​ស្ដេច នៅ​ប៉ម​មីឡូ តាម​ផ្លូវ​ចុះ​ទៅ​ស៊ីឡា។


នៅ​ក្រុង​យេរូ‌សាឡឹម មាន​មនុស្ស​ឃុប‌ឃិត​គ្នា​ក្បត់​ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា ដូច្នេះ ស្ដេច​ក៏​ភៀស​ខ្លួន​ទៅ​ឯ​ក្រុង​ឡាគីស តែ​ពួក​គេ​ចាត់​មនុស្ស​ឲ្យ​ដេញ​តាម​ព្រះ‌រាជា រហូត​ដល់​ក្រុង​ឡាគីស​ទៀត ហើយ​ធ្វើ​គុត​ស្ដេច​នៅ​ទី​នោះ។


ប្រជា‌ជន​នៅ​ស្រុក​យូដា​ទាំង​មូល​នាំ​គ្នា​លើក​ព្រះ‌បាទ​អសា‌រា ដែល​មាន​ព្រះ‌ជន្ម​ដប់​ប្រាំ​មួយ​វស្សា ឲ្យ​ឡើង​គ្រង​រាជ្យ​ត​ពី​ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា ជា​បិតា។


លុះ​ព្រះ‌បាទ​យ៉ូរ៉ាម​សោយ​ទិវង្គត គេ​បាន​យក​សព​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​របស់​រាជ‌វង្ស នៅ​បុរី​ព្រះ‌បាទ​ដាវីឌ ហើយ​ព្រះ‌បាទ​អហា‌ស៊ីយ៉ា ជា​បុត្រ បាន​ឡើង​ស្នង​រាជ្យ។


ពួក​មន្ត្រី​របស់​ព្រះ‌បាទ​អហា‌ស៊ីយ៉ា​នាំ​សព​ដាក់​ក្នុង​រទេះ​មក​ក្រុង​យេរូ‌សាឡឹម រួច​បញ្ចុះ​ក្នុង​ផ្នូរ​របស់​រាជ‌វង្ស​នៅ​បុរី​ព្រះ‌បាទ​ដាវីឌ។


ព្រះ‌បាទ​យ៉ូរ៉ាម​ឡើង​សោយ​រាជ្យ នៅ​ពេល​មាន​ជន្មាយុ​សាម‌សិប​ពីរ​ព្រះ‌វស្សា។ ស្ដេច​សោយ​រាជ្យ​បាន​ប្រាំ​បី​ឆ្នាំ​នៅ​ក្រុង​យេរូ‌សាឡឹម។ ពេល​ស្ដេច​សោយ​ទិវង្គត គ្មាន​នរណា​សោក​ស្ដាយ​ទេ។ គេ​បញ្ចុះ​សព​នៅ​បុរី​ព្រះ‌បាទ​ដាវីឌ តែ​មិន​តម្កល់​នៅ​ក្នុង​ផ្នូរ​ដែល​គេ​បម្រុង​ទុក​សម្រាប់​ព្រះ‌មហា‌ក្សត្រ​ឡើយ។


ព្រះ‌បាទ​អូសៀស​សោយ​ទិវង្គត គេ​បាន​យក​សព​ទៅ​បញ្ចុះ​នៅ​ក្នុង​ទីធ្លា​នៃ​ផ្នូរ​របស់​រាជ‌វង្ស ដ្បិត​ស្ដេច​កើត​ឃ្លង់។ ព្រះ‌បាទ​យ៉ូថាម​ជា​បុត្រ ឡើង​ស្នង​រាជ្យ។


កាល​ព្រះ‌បាទ​ម៉ាណា‌សេ​សោយ​ទិវង្គត គេ​បាន​បញ្ចុះ​សព​របស់​ស្ដេច​នៅ​ក្នុង​រាជ‌វាំង ហើយ​ព្រះ‌បាទ​អាំម៉ូន ជា​បុត្រ បាន​ឡើង​ស្នង​រាជ្យ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម