កងទ័ពខាល់ដេទាំងមូល ដែលនៅក្រោមការដឹកនាំរបស់លោករាជប្រតិភូ ក៏បានរំលំកំពែងជុំវិញក្រុងយេរូសាឡឹមចោលដែរ។
២ ពង្សាវតារក្សត្រ 14:13 - អាល់គីតាប ស្តេចយ៉ូអាស ជាស្តេចស្រុកអ៊ីស្រអែល ចាប់ស្តេចអម៉ាស៊ីយ៉ា ជាបុត្ររបស់ស្តេចយ៉ូអាស និងជាចៅរបស់ស្តេចអហាស៊ីយ៉ាធ្វើជាឈ្លើយ នៅបេតសេមែស។ បន្ទាប់មកស្តេចយ៉ូអាសទៅក្រុងយេរូសាឡឹម ហើយវាយបំបែកកំពែងក្រុង ចាប់តាំងពីទ្វារអេប្រាអ៊ីមរហូតដល់ទ្វារនៅជ្រុងកំពែងដែលមានប្រវែងបួនរយហត្ថ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯព្រះបាទយ៉ូអាសជាស្តេចអ៊ីស្រាអែល ទ្រង់ចាប់អ័ម៉ាស៊ីយ៉ា ស្តេចយូដា ជាបុត្រព្រះបាទយ៉ូអាស ដែលជាបុត្រព្រះបាទអ័ហាស៊ីយ៉ា នៅត្រង់បេត-សេមែស រួចទ្រង់យាងទៅដល់ក្រុងយេរូសាឡិម រំលំកំផែងទីក្រុង ចាប់តាំងពីទ្វារអេប្រាអិម រហូតដល់ទ្វារជ្រុងកំផែង អស់បួនរយហត្ថ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទយ៉ូអាស ជាស្ដេចស្រុកអ៊ីស្រាអែល ចាប់ព្រះបាទអម៉ាស៊ីយ៉ា ជាបុត្ររបស់ព្រះបាទយ៉ូអាស និងជាចៅរបស់ព្រះបាទអហាស៊ីយ៉ា ធ្វើជាឈ្លើយ នៅបេតសេមែស។ បន្ទាប់មក ព្រះបាទយ៉ូអាសយាងទៅក្រុងយេរូសាឡឹម ហើយវាយបំបែកកំពែងក្រុង ចាប់តាំងពីទ្វារអេប្រាអ៊ីមរហូតដល់ទ្វារនៅជ្រុងកំពែង ដែលមានប្រវែងបួនរយហត្ថ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯយ៉ូអាស ជាស្តេចអ៊ីស្រាអែល ទ្រង់ចាប់អ័ម៉ាស៊ីយ៉ា ស្តេចយូដា ជាបុត្រយ៉ូអាស ដែលជាបុត្រអ័ហាស៊ីយ៉ា នៅត្រង់បេត-សេមែស រួចទ្រង់យាងទៅដល់ក្រុងយេរូសាឡិម រំលំកំផែងទីក្រុងបង់ ចាប់តាំងពីទ្វារអេប្រាអិម រហូតដល់ទ្វារជ្រុងកំផែង អស់៤០០ហត្ថ |
កងទ័ពខាល់ដេទាំងមូល ដែលនៅក្រោមការដឹកនាំរបស់លោករាជប្រតិភូ ក៏បានរំលំកំពែងជុំវិញក្រុងយេរូសាឡឹមចោលដែរ។
ពួកគេក៏ចាប់ស្តេចបញ្ជូនទៅស្តេចនេប៊ូក្នេសានៅក្រុងរីបឡា ហើយគេប្រកាសកាត់ទោសស្តេចសេដេគា។
ពេលនោះអុលឡោះតាអាឡានាំកងទ័ពរបស់ស្តេចស្រុកអាស្ស៊ីរី ឲ្យមកវាយប្រហារជនជាតិយូដា ហើយចាប់បានស្តេចម៉ាណាសេដាក់កន្លុះ និងដាក់ខ្នោះលង្ហិនយ៉ាងជាប់នាំទៅក្រុងបាប៊ីឡូន។
នៅពេលចូលឆ្នាំស្តេចនេប៊ូក្នេសាចាប់ស្តេច ព្រមទាំងយកទ្រព្យសម្បត្តិក្នុងដំណាក់របស់អុលឡោះតាអាឡា នាំទៅស្រុកបាប៊ីឡូន។ ស្តេចនេប៊ូក្នេសារបានតែងតាំងស្តេចសេដេគា ជាប្អូនរបស់ស្តេចយ៉ូយ៉ាគីន ឲ្យសោយរាជ្យលើស្រុកយូដា និងក្រុងយេរូសាឡឹម។
ស្តេចនេប៊ូក្នេសា ជាស្តេចស្រុកបាប៊ីឡូន បានលើកទ័ពចេញមកច្បាំងនឹងស្តេចយេហូយ៉ាគីម ហើយចាប់ស្តេចចងនឹងច្រវាក់ធ្វើពីលង្ហិន នាំយកទៅស្រុកបាប៊ីឡូន។
បន្ទាប់មក យើងដើរកាត់ខាងលើទ្វារអេប្រាអ៊ីម ទ្វារចាស់ ទ្វារមច្ឆា ប៉មហាណានាល និងប៉មហាមេអា រហូតដល់ទ្វារចៀម ហើយឈប់នៅត្រង់ទ្វារនគរបាល។
ពេលនោះ ប្រជាជននាំគ្នាចេញទៅកាច់មែកឈើយកមកសង់ជំរំ នៅតាមសំយាបផ្ទះ និងទីធ្លាផ្ទះរបស់ពួកគេរៀងៗខ្លួន ព្រមទាំងសង់ជំរំ នៅទីធ្លាដំណាក់របស់អុលឡោះជាម្ចាស់នៅព្រលានទ្វារគង្គា និងព្រលានទ្វារអេប្រាអិម។
អំនួតរបស់មនុស្សរមែងធ្វើឲ្យគេបាក់មុខ រីឯអ្នកដែលចិត្តសុភាពរាបសា តែងតែទទួលកិត្តិយស។
នៅគ្រាខាងមុខ គេនឹងសង់ទីក្រុងឡើងវិញជូនអុលឡោះតាអាឡា គឺចាប់តាំងពីប៉មហាណានាលរហូតដល់ទ្វារនៅជ្រុងកំពែង។
ឥឡូវនេះ យើងនេប៊ូក្នេសា សូមសរសើរ កោតស្ញប់ស្ញែង និងលើកតម្កើងសិរីរុងរឿងម្ចាស់នៃសូរ៉កា ដ្បិតស្នាដៃរបស់ទ្រង់សុទ្ធតែត្រឹមត្រូវ មាគ៌ារបស់ទ្រង់សុទ្ធតែសុចរិត ហើយទ្រង់អាចបន្ទាបអស់អ្នកដែលវាយឫកខ្ពស់»។
ទឹកដីទាំងមូល គឺចាប់ពីកេបារហូតដល់រីម៉ូន ដែលនៅខាងត្បូងក្រុងយេរូសាឡឹម នឹងទៅជាវាលទំនាប។ គេនឹងសង់ក្រុងយេរូសាឡឹមឡើងវិញ នៅលើកន្លែងដដែល គឺចាប់តាំងពីទ្វារពុនយ៉ាមីន រហូតដល់កន្លែងដែលមានទ្វារកាលពីមុន និងរហូតដល់ទ្វារមុម ហើយចាប់តាំងពីប៉មហាណានាល រហូតដល់កន្លែងជាន់ផ្លែទំពាំងបាយជូររបស់ស្តេច។
អ្នកណាលើកតម្កើងខ្លួន អ្នកនោះនឹងត្រូវគេបន្ទាបចុះ។ រីឯអ្នកដែលបន្ទាបខ្លួន នឹងត្រូវគេលើកតម្កើងវិញ»។