ពេលណាអ្នកលាចាកលោកនេះ ទៅជួបជុំនឹងបុព្វបុរសរបស់អ្នក យើងនឹងឲ្យពូជពង្សរបស់អ្នកផ្ទាល់ ឡើងស្នងរាជ្យ ហើយយើងនឹងពង្រឹងរាជ្យរបស់គេផង។
២ ពង្សាវតារក្សត្រ 10:35 - អាល់គីតាប ស្តេចយេហ៊ូវស្លាប់ គេបានយកសពទៅបញ្ចុះនៅក្រុងសាម៉ារី ហើយស្តេចយ៉ូអាហាស ជាកូនឡើងស្នងរាជ្យ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះបាទយេហ៊ូវក៏ដេកលក់ទៅជាមួយបុព្វបុរស ហើយគេបញ្ចុះទ្រង់នៅក្រុងសាម៉ារី រួចយ៉ូអាហាស ជាបុត្រាក៏ឡើងសោយរាជ្យជំនួស ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទយេហ៊ូវសោយទិវង្គត គេបានយកសពទៅបញ្ចុះនៅក្រុងសាម៉ារី ហើយព្រះបាទយ៉ូអាហាស ជាបុត្រ ឡើងស្នងរាជ្យ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យេហ៊ូវក៏ដេកលក់ទៅជាមួយនឹងពួកឰយុកោលោកទៅ ហើយគេបញ្ចុះលោកនៅក្រុងសាម៉ារី រួចយ៉ូអាហាស ជាបុត្រា ក៏សោយរាជ្យឡើងជំនួសលោក |
ពេលណាអ្នកលាចាកលោកនេះ ទៅជួបជុំនឹងបុព្វបុរសរបស់អ្នក យើងនឹងឲ្យពូជពង្សរបស់អ្នកផ្ទាល់ ឡើងស្នងរាជ្យ ហើយយើងនឹងពង្រឹងរាជ្យរបស់គេផង។
បើមិនដូច្នោះទេ កាលណាស្តេចលាចាកលោកនេះទៅ នោះគេមុខជាចាត់ទុកខ្ញុំ និងស៊ូឡៃម៉ានជាកូនរបស់ខ្ញុំថាជាអ្នកទោសមិនខាន»។
ស្តេចយេរ៉ូបោមគ្រងរាជ្យនៅស្រុកអ៊ីស្រអែល អស់រយៈពេលម្ភៃពីរឆ្នាំ។ កាលស្តេចស្លាប់ផុតទៅ ស្តេចណាដាប់ជាកូន បានឡើងស្នងរាជ្យ។
កាលស្តេចរេហូបោមស្លាប់ គេបានយកសពទៅបញ្ចុះក្នុងផ្នូររបស់រាជវង្ស នៅបុរីស្តេចទត។ មាតារបស់ស្តេចមាននាមថា ណាអាម៉ា ជាជនជាតិអាំម៉ូន។ ស្តេចអប៊ីយ៉ាជាកូន បានឡើងស្នងរាជ្យ។
អុលឡោះតាអាឡាមានបន្ទូលមកកាន់ស្តេចយេហ៊ូវថា៖ «ដោយអ្នកបានបំពេញតាមបញ្ជារបស់យើងយ៉ាងល្អត្រឹមត្រូវ ហើយអ្នកបានប្រព្រឹត្តចំពោះកូនចៅរបស់អហាប់ ស្របតាមបំណងរបស់យើងទាំងស្រុងដូច្នេះ កូនចៅរបស់អ្នកនឹងគ្រងរាជ្យលើស្រុកអ៊ីស្រអែល រហូតដល់បួនតំណ»។
រីឯកិច្ចការផ្សេងទៀតរបស់ស្តេចយេហ៊ូវ និងអ្វីៗទាំងប៉ុន្មានដែលស្តេចបានធ្វើ ព្រមទាំងវីរភាពដ៏អង់អាចគ្រប់យ៉ាងរបស់ស្តេច សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្តេចស្រុកអ៊ីស្រអែល។
នៅឆ្នាំទីម្ភៃបីនៃរជ្ជកាលស្តេចយ៉ូអាស ជាបុត្ររបស់ស្តេចអហាស៊ីយ៉ា ស្តេចស្រុកយូដា ស្តេចយ៉ូអាហាសជាបុត្ររបស់ស្តេចយេហ៊ូវ បានឡើងសោយរាជ្យលើស្រុកអ៊ីស្រអែលនៅក្រុងសាម៉ារីស្តេចសោយរាជ្យបានដប់ប្រាំពីរឆ្នាំ។
កាលស្តេចស្លាប់ គេយកសពទៅបញ្ចុះនៅក្រុងសាម៉ារី ហើយស្តេចយ៉ូអាស ជាកូនឡើងស្នងរាជ្យ។