Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពង្សាវ‌តារ‌ក្សត្រ 10:35 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

35 ព្រះ‌បាទ​យេហ៊ូវ​សោយ‌ទិវង្គត គេ​បាន​យក​សព​ទៅ​បញ្ចុះ​នៅ​ក្រុង​សាម៉ារី ហើយ​ព្រះ‌បាទ​យ៉ូអា‌ហាស ជា​បុត្រ ឡើង​ស្នង​រាជ្យ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

35 ព្រះបាទ​យេហ៊ូវ​ក៏​ដេក​លក់​ទៅ​ជា‌មួយ​បុព្វ‌បុរស ហើយ​គេ​បញ្ចុះ​ទ្រង់​នៅ​ក្រុង​សាម៉ារី រួច​យ៉ូអា‌ហាស ជា​បុត្រា​ក៏​ឡើង​សោយ‌រាជ្យ​ជំនួស

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

35 យេហ៊ូវ​ក៏​ដេក​លក់​ទៅ​ជា​មួយ​នឹង​ពួក​ឰយុកោ​លោក​ទៅ ហើយ​គេ​បញ្ចុះ​លោក​នៅ​ក្រុង​សាម៉ារី រួច​យ៉ូអា‌ហាស ជា​បុត្រា ក៏​សោយ‌រាជ្យ​ឡើង​ជំនួស​លោក

សូមមើលជំពូក ចម្លង

អាល់គីតាប

35 ស្តេច​យេហ៊ូវ​ស្លាប់ គេ​បាន​យក​សព​ទៅ​បញ្ចុះ​នៅ​ក្រុង​សាម៉ារី ហើយ​ស្តេច​យ៉ូអា‌ហាស ជា​កូន​ឡើង​ស្នង​រាជ្យ។

សូមមើលជំពូក ចម្លង




២ ពង្សាវ‌តារ‌ក្សត្រ 10:35
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​ណា​អ្នក​លា​ចាក​លោក​នេះ​ទៅ​ជួប‌ជុំ​នឹង​បុព្វបុរស​របស់​អ្នក យើង​នឹង​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក​ផ្ទាល់​ឡើង​ស្នង​រាជ្យ ហើយ​យើង​នឹង​ពង្រឹង​រាជ្យ​របស់​គេ​ផង ។


បើ​មិន​ដូច្នោះ​ទេ កាល​ណា​ព្រះ‌ករុណា​លា​ចាក​លោក​នេះ​ទៅ នោះ​គេ​មុខ​ជា​ចាត់​ទុក​ខ្ញុំ​ម្ចាស់ និង​សាឡូម៉ូន​ជា​បុត្រ​របស់​ខ្ញុំ​ម្ចាស់ ថា​ជា​អ្នក​ទោស​មិន​ខាន»។


ព្រះ‌បាទ​យេរ៉ូ‌បោម​គ្រង​រាជ្យ​នៅ​ស្រុក​អ៊ីស្រា‌អែល អស់​រយៈ​ពេល​ម្ភៃ​ពីរ​ឆ្នាំ។ កាល​ស្ដេច​សោយ​ទិវង្គត​ផុត​ទៅ ព្រះ‌បាទ​ណា‌ដាប់​ជា​បុត្រ បាន​ឡើង​ស្នង​រាជ្យ។


កាល​ព្រះ‌បាទ​រេហូ‌បោម​សោយ​ទិវង្គត គេ​បាន​យក​សព​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​របស់​រាជ‌វង្ស នៅ​បុរី​ព្រះ‌បាទ​ដាវីឌ។ មាតា​របស់​ស្ដេច​មាន​នាម​ថា ណា‌អា‌ម៉ា ជា​ជន‌ជាតិ​អាំម៉ូន។ ព្រះ‌បាទ​អប៊ី‌យ៉ា ជា​បុត្រ បាន​ឡើង​ស្នង​រាជ្យ។


ព្រះ‌បាទ​ដាវីឌ​សោយ​ទិវង្គត ហើយ​គេ​បញ្ចុះ​សព​ស្ដេច​នៅ​បុរី​ព្រះ‌បាទ​ដាវីឌ។


ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​ព្រះ‌បាទ​យេហ៊ូវ​ថា៖ «ដោយ​អ្នក​បាន​បំពេញ​តាម​បញ្ជា​របស់​យើង​យ៉ាង​ល្អ​ត្រឹម​ត្រូវ ហើយ​អ្នក​បាន​ប្រព្រឹត្ត​ចំពោះ​កូន​ចៅ​របស់​អហាប់ ស្រប​តាម​បំណង​របស់​យើង​ទាំង​ស្រុង​ដូច្នេះ កូន​ចៅ​របស់​អ្នក​នឹង​គ្រង​រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល រហូត​ដល់​បួន​តំណ»។


រីឯ​រាជ​កិច្ច​ផ្សេង​ទៀត​របស់​ព្រះ‌បាទ​យេហ៊ូវ និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ស្ដេច​បាន​ធ្វើ ព្រម​ទាំង​វីរ‌ភាព​ដ៏​អង់‌អាច​គ្រប់​យ៉ាង​របស់​ស្ដេច សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ‌សាស្ត្រ​របស់​ស្ដេច​ស្រុក​អ៊ីស្រា‌អែល។


ព្រះ‌បាទ​យេហ៊ូវ​សោយ‌រាជ្យ​បាន​ម្ភៃ​ប្រាំ​បី​ឆ្នាំ នៅ​ក្រុង​សាម៉ារី។


នៅ​ឆ្នាំ​ទី​ម្ភៃ​បី​នៃ​រជ្ជកាល​ព្រះ‌បាទ​យ៉ូអាស ជា​បុត្រ​របស់​ព្រះ‌បាទ​អហា‌ស៊ីយ៉ា ស្ដេច​ស្រុក​យូដា ព្រះ‌បាទ​យ៉ូអា‌ហាស ជា​បុត្រ​របស់​ព្រះ‌បាទ​យេហ៊ូវ បាន​ឡើង​សោយ‌រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល នៅ​ក្រុង​សាម៉ារី ទ្រង់​សោយ‌រាជ្យ​បាន​ដប់​ប្រាំ‌ពីរ​ឆ្នាំ។


កាល​ស្ដេច​សោយ‌ទិវង្គត គេ​យក​សព​ទៅ​បញ្ចុះ​នៅ​ក្រុង​សាម៉ារី ហើយ​ព្រះ‌បាទ​យ៉ូអាស ជា​បុត្រ ឡើង​ស្នង​រាជ្យ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម