Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពង្សាវ‌តារ‌ក្សត្រ 1:21 - អាល់គីតាប

21 បើ​មិន​ដូច្នោះ​ទេ កាល​ណា​ស្តេច​លា​ចាក​លោក​នេះ​ទៅ នោះ​គេ​មុខ​ជា​ចាត់​ទុក​ខ្ញុំ និង​ស៊ូឡៃ‌ម៉ាន​ជា​កូន​របស់​ខ្ញុំ​ថា​ជា​អ្នក​ទោស​មិន​ខាន»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 បើ​មិន​ដូច្នោះ​ទេ កាល​ណា​ព្រះ‌ករុណា ជា​ព្រះ‌អង្គម្ចាស់​ផ្ទំ​លក់​ជា‌មួយ​បុព្វ‌បុរស​របស់​ព្រះ‌ករុណា​ទៅ នោះ​ខ្ញុំ​ម្ចាស់ និង​សាឡូម៉ូន ជា​កូន​របស់​ខ្ញុំ​ម្ចាស់ នឹង​ត្រូវ​គេ​រាប់​ថា​ជា​អ្នក​មាន​ទោស​មិន​ខាន»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 បើ​មិន​ដូច្នោះ​ទេ កាល​ណា​ព្រះ‌ករុណា​លា​ចាក​លោក​នេះ​ទៅ នោះ​គេ​មុខ​ជា​ចាត់​ទុក​ខ្ញុំ​ម្ចាស់ និង​សាឡូម៉ូន​ជា​បុត្រ​របស់​ខ្ញុំ​ម្ចាស់ ថា​ជា​អ្នក​ទោស​មិន​ខាន»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 បើ​ពុំ​នោះ ដល់​កាល​ណា​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់ ទ្រង់​ផ្ទំ​លក់​ទៅ​ជា​មួយ​នឹង​ពួក​ឰយុកោ​ទ្រង់ នោះ​ខ្ញុំ​ម្ចាស់ នឹង​សាឡូម៉ូន ជា​កូន​របស់​ខ្ញុំ​ម្ចាស់ នឹង​ត្រូវ​រាប់​ទុក​ជា​មនុស្ស​ប្រទាំង​ការ​ហើយ។

សូមមើលជំពូក ចម្លង




១ ពង្សាវ‌តារ‌ក្សត្រ 1:21
11 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​អ្នក​វិញ អ្នក​នឹង​ទៅ​ជួប​ជុំ​ជា​មួយ​បុព្វ‌បុរស​របស់​អ្នក ដោយ​សុខ‌សាន្ត ហើយ​គេ​នឹង​បញ្ចុះ​សព​អ្នក ក្រោយ​ពី​អ្នក​បាន​រស់​យ៉ាង​សុខ​ក្សេម‌ក្សាន្ត អាយុ​យឺន​យូរ។


ពេល​ណា​អ្នក​លា​ចាក​លោក​នេះ ទៅ​ជួប‌ជុំ​នឹង​បុព្វ‌បុរស​របស់​អ្នក យើង​នឹង​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក​ផ្ទាល់ ឡើង​ស្នង​រាជ្យ ហើយ​យើង​នឹង​ពង្រឹង​រាជ្យ​របស់​គេ​ផង។


ឥឡូវ​នេះ ខ្ញុំ​សូម​ជូន​យោបល់​ដល់​នាង ដើម្បី​សង្គ្រោះ​ជីវិត​នាង និង​ជីវិត​សម្តេច​ស៊ូ‌ឡៃម៉ាន ជា​កូន​របស់​នាង។


សូម​ជម្រាប​ស្តេច! ឥឡូវ​នេះ ប្រជា‌ជន​អ៊ីស្រ‌អែល​រង់‌ចាំ​តែ​ស្តេច​ប្រកាស​ថា តើ​នរណា​នឹង​ឡើង​ស្នង​រាជ្យ​បន្ត​ពី​ស្តេច។


កាល​នាង​បាត‌សេ‌បា​កំពុង​តែ​ជម្រាប​ស្តេច នោះ​ណាពី​ណាថាន ចូល​មក​ដល់។


ស្តេច​ទត​ស្លាប់ ហើយ​គេ​បញ្ចុះ​សព​គាត់​នៅ​បុរី​ស្តេច​ទត។


សម្តេច​អដូ‌នី‌យ៉ា​ឆ្លើយ​ដូច​ត​ទៅ៖ «អ្នក​ម្តាយ​ជ្រាប​ហើយ​ថា រាជ្យ‌សម្បត្តិ​ត្រូវ​បាន​មក​ខ្ញុំ ហើយ​ប្រជា‌ជន​អ៊ីស្រ‌អែល​ទាំង​មូល​សង្ឃឹម​ថា ខ្ញុំ​នឹង​ឡើង​គ្រង​រាជ្យ។ ប៉ុន្តែ រាជ្យ‌សម្បត្តិ​បែរ​ជា​បាន​ទៅ​ស្តេច​ស៊ូឡៃ‌ម៉ាន ជា​ប្អូន​របស់​ខ្ញុំ​ទៅ​វិញ ដ្បិតអុលឡោះ‌តាអាឡា​គាប់​ចិត្ត​ដូច្នេះ។


កាល​នាង​អថា‌លា ជា​ម្តាយ​របស់​ស្តេច​អហា‌ស៊ីយ៉ា​ជ្រាប​ថា កូន​ស្លាប់​ហើយ នាង​សម្រេច​ចិត្ត​ប្រល័យ​ពូជ‌ពង្ស​ទាំង​អស់​របស់​ស្តេច​ស្រុក​យូដា។


អុលឡោះ‌តាអាឡាមាន​បន្ទូល​មក​កាន់​ម៉ូសា​ថា៖ «បន្តិច​ទៀត អ្នក​នឹង​ត្រូវ​ស្លាប់។ ពេល​នោះ ប្រជា‌ជន​នឹង​នាំ​គ្នា​ក្បត់​យើង ហើយ​គោរព​ព្រះ​ដទៃ ក្នុង​ស្រុក​ដែល​ពួក​គេ​ចូល​ទៅ​រស់​នៅ។ ពួក​គេ​នឹង​បោះ​បង់​ចោល​យើង​ដោយ​ផ្តាច់​សម្ពន្ធ‌មេត្រី​ដែល​យើង​ចង​ជា​មួយ​ពួក​គេ។


បន្ទាប់​មក គាត់​ទៅ​ផ្ទះ​ឪពុក​របស់​គាត់ នៅ​អូប្រា ហើយ​នៅ​ទី​នោះ គាត់​សម្លាប់​បង‌ប្អូន​របស់​គាត់ គឺ​កូន​របស់​លោក​យេរូ‌បាល​ទាំង​ចិត​សិប​នាក់ ក្នុង​ពេល​តែ​មួយ។ មាន​តែ​យ៉ូថាម ដែល​ជា​កូន​ពៅ​ម្នាក់​គត់​បាន​រួច​ជីវិត ព្រោះ​គាត់​លាក់​ខ្លួន។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម