២ កូរិនថូស 10:14 - អាល់គីតាប បងប្អូនស្ថិតនៅក្នុងព្រំដែន ដែលអុលឡោះបានកំណត់ទុកឲ្យយើង ដូច្នេះ នៅពេលយើងបានមកដល់ទីនេះមុនគេ ដើម្បីនាំដំណឹងល្អរបស់អាល់ម៉ាហ្សៀស យើងមិនធ្វើអ្វីហួសកំណត់ព្រំដែននេះទេ។ ព្រះគម្ពីរខ្មែរសាកល ពិតមែនហើយ យើងមិនលូករំលងហួសខ្នាត ហាក់ដូចជាមិនបានមកដល់អ្នករាល់គ្នាឡើយ ដ្បិតយើងបានមករហូតដល់អ្នករាល់គ្នា ដោយនាំដំណឹងល្អរបស់ព្រះគ្រីស្ទមកជាមួយ។ Khmer Christian Bible ដ្បិតយើងមិនបានទៅឲ្យហួសខ្នាត ហាក់បីដូចជាយើងមិនបានមកឯអ្នករាល់គ្នានោះឡើយ ព្រោះយើងបានមកដល់អ្នករាល់គ្នាជាមួយនឹងដំណឹងល្អរបស់ព្រះគ្រិស្ដ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតយើងមិនបានឈានរំលងហួសខ្នាតរបស់យើង ទុកដូចជាយើងឈានមិនដល់អ្នករាល់គ្នានោះឡើយ ដ្បិតយើងបាននាំដំណឹងល្អរបស់ព្រះគ្រីស្ទ មកដល់អ្នករាល់គ្នាមុនគេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បងប្អូនស្ថិតនៅក្នុងព្រំដែន ដែលព្រះជាម្ចាស់បានកំណត់ទុកឲ្យយើង ដូច្នេះ នៅពេលយើងបានមកដល់ទីនេះមុនគេ ដើម្បីនាំដំណឹងល្អរបស់ព្រះគ្រិស្ត យើងមិនធ្វើអ្វីហួសកំណត់ព្រំដែននេះទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតយើងខ្ញុំមិនមែនលូករំលងហួសខ្នាតយើងខ្ញុំ ទុកដូចជាខ្នាតនោះមិនដល់អ្នករាល់គ្នានោះទេ ពីព្រោះយើងខ្ញុំបានមកដល់អ្នករាល់គ្នា ក្នុងដំណឹងល្អនៃព្រះគ្រីស្ទដែរ |
ប៉ុន្ដែ ខ្ញុំមិនខ្វល់នឹងជីវិតរបស់ខ្ញុំទេ ឲ្យតែខ្ញុំបានបង្ហើយមុខងារ និងសម្រេចកិច្ចការដែលអ៊ីសាជាអម្ចាស់បានប្រទានឲ្យខ្ញុំធ្វើ គឺផ្ដល់សក្ខីភាព អំពីដំណឹងល្អនៃក្តីមេត្តារបស់អុលឡោះ។
ដ្បិតខ្ញុំមិនខ្មាសនឹងប្រកាសដំណឹងល្អទេ ព្រោះដំណឹងល្អនេះជាអំណាចរបស់អុលឡោះ សម្រាប់សង្គ្រោះអស់អ្នកដែលជឿ គឺមុនដំបូងសាសន៍យូដា បន្ទាប់មក សាសន៍ក្រិក។
អុលឡោះមានអំណាច នឹងធ្វើឲ្យបងប្អូនមានជំនឿខ្ជាប់ខ្ជួន ស្របតាមដំណឹងល្អរបស់ខ្ញុំ និងស្របតាមពាក្យដែលខ្ញុំប្រកាសអំពីអ៊ីសាអាល់ម៉ាហ្សៀស តាមតែអុលឡោះបានសំដែងអំពីគម្រោងការដ៏លាក់កំបាំងដែលទ្រង់លាក់ទុកតាំងពីដើមរៀងមក
ការនេះនឹងលេចមកឲ្យឃើញច្បាស់ នៅថ្ងៃដែលអុលឡោះវិនិច្ឆ័យទោសមនុស្សលោក គឺអុលឡោះនឹងវិនិច្ឆ័យ តាមរយៈអាល់ម៉ាហ្សៀសអ៊ីសា នូវអំពើដែលគេប្រព្រឹត្ដដោយលាក់កំបាំង ស្របតាមដំណឹងល្អដែលខ្ញុំផ្សព្វផ្សាយ។
អុលឡោះបានសំដែងឲ្យយើងដឹងអំពីគម្រោងការដ៏លាក់កំបាំងនោះ តាមរយៈរសអុលឡោះ ដ្បិតរសអុលឡោះឈ្វេងយល់អ្វីៗទាំងអស់ សូម្បីតែជម្រៅបំណងរបស់អុលឡោះក៏ទ្រង់ឈ្វេងយល់ដែរ។
ខ្ញុំបានចាក់គ្រឹះ ដូចជាមេជាងមួយរូបដ៏ជំនាញ តាមគុណដែលអុលឡោះប្រោសប្រទានឲ្យខ្ញុំ ហើយមានម្នាក់ទៀតមកសង់ពីលើ។ ប៉ុន្ដែ ម្នាក់ៗត្រូវប្រយ័ត្នអំពីរបៀបដែលខ្លួនសង់ពីលើ
ទោះបីបងប្អូនមានតួនមួយម៉ឺននាក់ណែនាំតាមមាគ៌ាអាល់ម៉ាហ្សៀសក៏ដោយ ក៏បងប្អូនគ្មានឪពុកច្រើនដែរ គឺមានតែខ្ញុំហ្នឹងហើយដែលបានបង្កើតបងប្អូនមកឲ្យរួមរស់ជាមួយអាល់ម៉ាហ្សៀសអ៊ីសា ដោយបាននាំដំណឹងល្អមកជូនបងប្អូន។
ពេលខ្ញុំបានទៅដល់ក្រុងត្រូអាស ដើម្បីផ្សព្វផ្សាយដំណឹងល្អរបស់អាល់ម៉ាហ្សៀស ទោះបីអ៊ីសាជាអម្ចាស់បានបើកឱកាសឲ្យខ្ញុំក៏ដោយ ក៏ចិត្ដខ្ញុំពុំបានស្ងប់ដែរព្រោះរកលោកទីតុសមិនឃើញ។
ជាអ្នកមិនជឿដែលត្រូវព្រះនៃលោកីយ៍នេះធ្វើឲ្យចិត្ដគំនិតរបស់គេទៅជាងងឹត មិនឲ្យគេឃើញពន្លឺរស្មីដ៏រុងរឿងនៃដំណឹងល្អ របស់អាល់ម៉ាហ្សៀសជាតំណាង របស់អុលឡោះនោះឡើយ។
ព្រោះតែសេចក្ដីសង្ឃឹមដែលអុលឡោះបម្រុងទុកសម្រាប់បងប្អូននៅសូរ៉កា។ បងប្អូនបានស្គាល់សេចក្ដីសង្ឃឹមនេះ ដោយសារបន្ទូលនៃសេចក្ដីពិត គឺដំណឹងល្អ
ស្របតាមដំណឹងល្អ ស្ដីអំពីអុលឡោះប្រកបដោយសិរីរុងរឿង និងសុភមង្គលជាដំណឹងល្អ ដែលទ្រង់បានផ្ញើទុកនឹងខ្ញុំ។