ពេលនោះ អុលឡោះតាអាឡាខឹងនឹងលោកអ៊ូសា ហើយទ្រង់ប្រហារលោកឲ្យស្លាប់នៅនឹងកន្លែង ព្រោះតែខ្វះការគោរព។ លោកអ៊ូសាបាត់បង់ជីវិតនៅក្បែរហិបរបស់អុលឡោះ។
១ សាំយូអែល 6:20 - អាល់គីតាប ប្រជាជននៅបេតសេម៉េសពោលថា៖ «តើនរណាអាចឈរនៅចំពោះអុលឡោះតាអាឡា ជាម្ចាស់ដ៏វិសុទ្ធនេះបាន? តើយើងអាចផ្ទេរហិបរបស់ទ្រង់ទៅកន្លែងណា ដើម្បីឲ្យចេញឆ្ងាយពីពួកយើង?»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកបេត-សេមែសនិយាយឡើងថា៖ «តើមានអ្នកណាអាចនឹងឈរនៅចំពោះព្រះយេហូវ៉ា ជាព្រះដ៏បរិសុទ្ធនេះបាន? តើព្រះអង្គត្រូវចេញពីយើងខ្ញុំឡើងទៅឯអ្នកណាវិញ?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រជាជននៅបេតសេមែសពោលថា៖ «តើនរណាអាចឈរនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ជាព្រះដ៏វិសុទ្ធនេះបាន? តើយើងអាចផ្ទេរហិបរបស់ព្រះអង្គ ទៅកន្លែងណា ដើម្បីឲ្យចេញឆ្ងាយពីពួកយើង?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកបេត-សេមែសនិយាយឡើងថា តើមានអ្នកឯណាអាចនឹងឈរនៅចំពោះព្រះយេហូវ៉ា ជាព្រះដ៏បរិសុទ្ធនេះបាន តើទ្រង់ត្រូវចេញពីយើងខ្ញុំឡើងទៅឯអ្នកណាវិញ |
ពេលនោះ អុលឡោះតាអាឡាខឹងនឹងលោកអ៊ូសា ហើយទ្រង់ប្រហារលោកឲ្យស្លាប់នៅនឹងកន្លែង ព្រោះតែខ្វះការគោរព។ លោកអ៊ូសាបាត់បង់ជីវិតនៅក្បែរហិបរបស់អុលឡោះ។
នៅថ្ងៃនោះ ស្តេចទតភ័យខ្លាចអុលឡោះតាអាឡា ហើយនិយាយថា៖ «យើងមិនហ៊ានយកហិបនៃអុលឡោះតាអាឡាចូលទៅក្នុងដំណាក់របស់យើងទេ!»។
ទ្រង់អើយ ទ្រង់គួរជាទីស្ញែងខ្លាចណាស់! ពេលទ្រង់ខឹង តើនរណាអាច ទ្រាំឈរនៅចំពោះទ្រង់បាន?
យើង អុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា ដូច្នេះ អ្នករាល់គ្នាត្រូវតែរក្សាខ្លួនឲ្យបានបរិសុទ្ធ ដ្បិតយើងបរិសុទ្ធ។ ហេតុនេះ អ្នករាល់គ្នាមិនត្រូវបណ្តោយខ្លួនឲ្យទៅជាមិនបរិសុទ្ធ ដោយសារសត្វដែលលូនវារនៅលើដីនោះឡើយ។
យើងជាអុលឡោះតាអាឡា ដែលបាននាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីប ដើម្បីធ្វើជាម្ចាស់របស់អ្នករាល់គ្នា ដូច្នេះ ចូរអ្នករាល់គ្នាញែកខ្លួនឲ្យបានជាបរិសុទ្ធ ដ្បិតយើងជាម្ចាស់បរិសុទ្ធ។
ប៉ុន្តែ នៅថ្ងៃដែលទ្រង់មកដល់ តើនរណាអាចទ្រាំបាន? នៅពេលទ្រង់លេចមក តើនរណាអាចឈរបាន? ដ្បិតទ្រង់ប្រៀបបាននឹងភ្លើងរបស់ជាងដែក និងដូចសាប៊ូរបស់អ្នកបោកសម្លៀកបំពាក់។
ពេលលោកស៊ីម៉ូន-ពេត្រុសឃើញដូច្នោះ គាត់ក្រាបដល់ជើងអ៊ីសា អង្វរអ៊ីសាថា៖ «អ៊ីសាជាអម្ចាស់អើយ សូមចេញឲ្យឆ្ងាយពីខ្ញុំទៅ ព្រោះខ្ញុំជាមនុស្សបាប»។
អ្នកស្រុកនៅតំបន់គេរ៉ាស៊ីនទាំងអស់ អង្វរអ៊ីសាឲ្យចាកចេញពីស្រុកភូមិរបស់គេ ដ្បិតគេភ័យខ្លាចខ្លាំងណាស់។ អ៊ីសាក៏ចុះទូកត្រឡប់ទៅវិញ។
ដ្បិតថ្ងៃដ៏អស្ចារ្យ ជាថ្ងៃដែលទ្រង់ និងកូនចៀមខឹងនោះ មកដល់ហើយ គ្មាននរណាអាចរួចខ្លួនបានឡើយ។
កាលពួកគេឃើញហេតុការណ៍ទាំងប៉ុន្មាន ដែលកើតមានចំពោះខ្លួនដូច្នេះ ក៏និយាយថា៖ «មិនត្រូវទុកហិបរបស់ព្រះនៃជនជាតិអ៊ីស្រអែល នៅក្នុងស្រុកយើងឡើយ ដ្បិតអំណាចរបស់ព្រះនេះសង្កត់មកលើពួកយើង និងព្រះដាកុនរបស់យើងខ្លាំងណាស់»។