ព្រឹកឡើងស្តេចហ្វៀរ៉អ៊ូនមានចិត្តខ្វល់ខ្វាយយ៉ាងខ្លាំង ស្តេចកោះហៅគ្រូទាយ និងអ្នកប្រាជ្ញទាំងប៉ុន្មាននៅស្រុកអេស៊ីបមក ហើយដំណាលអំពីសុបិនរបស់ស្តេចប្រាប់ពួកគេ តែគ្មាននរណាអាចកាត់ស្រាយសុបិននោះ ជូនស្តេចហ្វៀរ៉អ៊ូនបានឡើយ។
១ សាំយូអែល 6:2 - អាល់គីតាប ជនជាតិភីលីស្ទីនហៅពួកបូជាចារ្យ និងគ្រូទាយរបស់ពួកគេមកសួរថា៖ «តើយើងត្រូវធ្វើយ៉ាងណាចំពោះហិបរបស់អុលឡោះតាអាឡា? សូមប្រាប់យើងមក តើយើងត្រូវបញ្ជូនហិបនេះទៅកន្លែងដើមវិញដោយវិធីណា?»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯពួកភីលីស្ទីនបានហៅពួកសង្ឃ និងពួកគ្រូថ្លែងទំនាយមកសួរថា៖ «តើយើងត្រូវធ្វើដូចម្តេចចំពោះហិបនៃព្រះយេហូវ៉ានេះ? ចូរប្រាប់ឲ្យយើងដឹងថាត្រូវធ្វើដូចម្តេចផង ដើម្បីនឹងបញ្ជូនទៅកន្លែងដើមវិញ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ជនជាតិភីលីស្ទីនហៅពួកបូជាចារ្យ និងគ្រូទាយរបស់ពួកគេមកសួរថា៖ «តើយើងត្រូវធ្វើយ៉ាងណាចំពោះហិបរបស់ព្រះអម្ចាស់? សូមប្រាប់យើងមក តើយើងត្រូវបញ្ជូនហិបនេះទៅកន្លែងដើមវិញដោយវិធីណា?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពួកភីលីស្ទីន គេហៅពួកសង្ឃ នឹងពួកគ្រូទាយមកសួរថា តើត្រូវឲ្យយើងធ្វើដូចម្តេចចំពោះហឹបនៃព្រះយេហូវ៉ានេះ ចូរបង្ហាញឲ្យយើងដឹងជាត្រូវធ្វើដូចម្តេចផង ដើម្បីនឹងផ្ញើទៅឯកន្លែងដើមវិញ |
ព្រឹកឡើងស្តេចហ្វៀរ៉អ៊ូនមានចិត្តខ្វល់ខ្វាយយ៉ាងខ្លាំង ស្តេចកោះហៅគ្រូទាយ និងអ្នកប្រាជ្ញទាំងប៉ុន្មាននៅស្រុកអេស៊ីបមក ហើយដំណាលអំពីសុបិនរបស់ស្តេចប្រាប់ពួកគេ តែគ្មាននរណាអាចកាត់ស្រាយសុបិននោះ ជូនស្តេចហ្វៀរ៉អ៊ូនបានឡើយ។
ប៉ុន្តែ ស្តេចហ្វៀរ៉អ៊ូនហៅពួកអ្នកប្រាជ្ញ និងពួកគ្រូធ្មប់របស់ស្រុកអេស៊ីបមក ហើយពួកគេក៏ប្រើមន្តអាគម ធ្វើបានដូចគ្នា។
អុលឡោះតាអាឡាអើយ ទ្រង់បានបោះបង់ចោល ពូជពង្សរបស់យ៉ាកកូបដែលជាប្រជារាស្ត្ររបស់ទ្រង់ ព្រោះមានគ្រូមន្តអាគមពីទិសខាងកើត នៅពេញក្នុងស្រុករបស់គេ ពួកគេមានគ្រូទាយច្រើនដូចនៅស្រុកភីលីស្ទីន ប្រជាជនរបស់ទ្រង់ចងសម្ពន្ធមិត្ត ជាមួយជនបរទេស។
ស្តេចបានកោះហៅពួកគ្រូមន្តអាគម ហោរា គ្រូធ្មប់ និងគ្រូទាយមក ដើម្បីកាត់ស្រាយសុបិនជូនស្តេច គេក៏នាំគ្នាចូលមកជួបស្ដេច។
ស្ដេចក៏ស្រែកឡើងយ៉ាងខ្លាំងៗ បញ្ជាឲ្យគេហៅពួកហោរា ពួកគ្រូទាយ និងពួកគ្រូធ្មប់មក រួចហើយស្ដេចមានប្រសាសន៍ទៅកាន់អ្នកប្រាជ្ញនៃស្រុកបាប៊ីឡូនថា៖ «អ្នកណាអាចអានអក្សរនោះ ហើយពន្យល់អត្ថន័យឲ្យយើងបាន យើងនឹងបំពាក់អាវពណ៌ក្រហមទុំ និងខ្សែកមាស ជូនជាកិត្តិយស ហើយប្រគល់ឋានៈជាអ្នកគ្រប់គ្រងទីបីក្នុងរាជាណាចក្រនេះផង»។
ស្តេចហៅពួកអ៊ីមុាំ និងពួកតួនទាំងប៉ុន្មានរបស់ប្រជាជនមក ដើម្បីសួរគេពីទីកន្លែងដែលអាល់ម៉ាហ្សៀសត្រូវប្រសូត។
ពួកគេចាត់មនុស្សឲ្យទៅអញ្ជើញស្តេចត្រាញ់ទាំងអស់នៃជនជាតិភីលីស្ទីនមករួចពោលថា៖ «តើយើងត្រូវធ្វើយ៉ាងណា ចំពោះហិបរបស់ព្រះនៃជនជាតិអ៊ីស្រអែល?»។ ស្តេចត្រាញ់ទាំងនោះឆ្លើយថា៖ «ត្រូវផ្ទេរហិបរបស់ព្រះនៃជនជាតិអ៊ីស្រអែលនេះទៅក្រុងកាថវិញ!»។ ពួកគេក៏ផ្ទេរហិបរបស់អុលឡោះជាម្ចាស់នៃជនជាតិអ៊ីស្រអែលទៅក្រុងនោះ។