Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 6:2 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ឯ​ពួក​ភីលីស្ទីន គេ​ហៅ​ពួក​សង្ឃ នឹង​ពួក​គ្រូ​ទាយ​មក​សួរ​ថា តើ​ត្រូវ​ឲ្យ​យើង​ធ្វើ​ដូច​ម្តេច​ចំពោះ​ហឹប​នៃ​ព្រះ‌យេហូវ៉ា​នេះ ចូរ​បង្ហាញ​ឲ្យ​យើង​ដឹង​ជា​ត្រូវ​ធ្វើ​ដូច​ម្តេច​ផង ដើម្បី​នឹង​ផ្ញើ​ទៅ​ឯ​កន្លែង​ដើម​វិញ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ឯ​ពួក​ភីលី‌ស្ទីន​បាន​ហៅ​ពួក​សង្ឃ និង​ពួក​គ្រូ​ថ្លែងទំនាយ​មក​សួរ​ថា៖ «តើ​យើង​ត្រូវ​ធ្វើ​ដូច​ម្តេច​ចំពោះ​ហិប​នៃ​ព្រះ‌យេហូវ៉ា​នេះ? ចូរ​ប្រាប់​ឲ្យ​យើង​ដឹង​ថា​ត្រូវ​ធ្វើ​ដូច​ម្តេច​ផង ដើម្បី​នឹង​បញ្ជូន​ទៅ​កន្លែង​ដើម​វិញ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ជន‌ជាតិ​ភីលីស្ទីន​ហៅ​ពួក​បូជា‌ចារ្យ និង​គ្រូ​ទាយ​របស់​ពួក​គេ​មក​សួរ​ថា៖ «តើ​យើង​ត្រូវ​ធ្វើ​យ៉ាង​ណា​ចំពោះ​ហិប​របស់​ព្រះ‌អម្ចាស់? សូម​ប្រាប់​យើង​មក តើ​យើង​ត្រូវ​បញ្ជូន​ហិប​នេះ​ទៅ​កន្លែង​ដើម​វិញ​ដោយ​វិធី​ណា?»។

សូមមើលជំពូក ចម្លង

អាល់គីតាប

2 ជន‌ជាតិ​ភីលី‌ស្ទីន​ហៅ​ពួក​បូជា‌ចារ្យ និង​គ្រូ​ទាយ​របស់​ពួក​គេ​មក​សួរ​ថា៖ «តើ​យើង​ត្រូវ​ធ្វើ​យ៉ាង​ណា​ចំពោះ​ហិប​របស់អុលឡោះ‌តាអាឡា? សូម​ប្រាប់​យើង​មក តើ​យើង​ត្រូវ​បញ្ជូន​ហិប​នេះ​ទៅ​កន្លែង​ដើម​វិញ​ដោយ​វិធី​ណា?»។

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 6:2
10 ការដាក់ឲ្យឆ្លើយតបគ្នា  

លុះ​ព្រឹក​ឡើង​ទ្រង់​មាន​ព្រះ‌ទ័យ​វិតក្ក​ណាស់ ទើប​ចាត់​គេ​ឲ្យ​ទៅ​ហៅ​ពួក​ហោរ នឹង​ពួក​អ្នក​ប្រាជ្ញ នៅ​ស្រុក​អេស៊ីព្ទ​មក រួច​ទ្រង់​សំដែង​ប្រាប់​សុបិន​នោះ​ដល់​គេ តែ​គ្មាន​អ្នក​ណា​មួយ​អាច​នឹង​កាត់​ស្រាយ​ថ្វាយ​ទ្រង់​បាន​ឡើយ។


ប៉ុន្តែ ផារ៉ោន​ទ្រង់​មាន​បន្ទូល​ហៅ​ពួក​អ្នក​ប្រាជ្ញ នឹង​ពួក​អាប‌ធ្មប់​មក ឯ​ពួក​គ្រូ​នៅ​ស្រុក​អេស៊ីព្ទ​ទាំង​នោះ គេ​ក៏​បាន​ធ្វើ​ដូច្នោះ ដោយ​របៀន​របស់​គេ​ដែរ


ហេតុ​នេះ​បាន​ជា​ទ្រង់​បោះ‌បង់​ចោល​ពួក​វង្ស​យ៉ាកុប​ជា​រាស្ត្រ​ទ្រង់​ចេញ គឺ​ពី​ព្រោះ​មាន​ទំនៀម‌ទំលាប់​ពី​ស្រុក​ខាង​កើត​បាន​ចូល​មក​ពេញ​ទី​ហើយ គេ​ធ្វើ​ជា​គ្រូ​អាប‌ធ្មប់​ដូច​ជា​សាសន៍​ភីលីស្ទីន ក៏​ចង​សម្ពន្ធ‌មិត្រ​នឹង​ពួក​សាសន៍​ដទៃ


រួច​ស្តេច​ទ្រង់​បង្គាប់​ឲ្យ​ហៅ​ពួក​គ្រូ​មន្ត‌អាគម គ្រូ​អង្គុយ​ធម៌ នឹង​គ្រូ​អាប‌ធ្មប់ ព្រម​ទាំង​ពួក​ខាល់ដេ​ឲ្យ​មក​កាត់​ស្រាយ​សប្តិ​នោះ​ថ្វាយ​ទ្រង់ គេ​ក៏​ចូល​មក​ឈរ​នៅ​ចំពោះ​ស្តេច


ស្តេច​ទ្រង់​ស្រែក​យ៉ាង​ខ្លាំង បង្គាប់​ឲ្យ​នាំ​ពួក​អាប‌ធ្មប់ នឹង​ពួក​ខាល់ដេ ហើយ​ពួក​គ្រូ​ទាយ​មក រួច​ស្តេច​ទ្រង់​មាន​បន្ទូល​នឹង​ពួក​អ្នក​ប្រាជ្ញ ដែល​នៅ​ក្រុង​បាប៊ីឡូន​ថា អ្នក​ណា​ដែល​អាន​មើល​អក្សរ​នេះ ហើយ​ស្រាយ​ន័យ​ឲ្យ​យើង​ផង អ្នក​នោះ​នឹង​បាន​ស្លៀក‌ពាក់​សំពត់​ពណ៌​ស្វាយ ហើយ​នឹង​មាន​ខ្សែ​មាស​ពាក់​នៅ​ក ក៏​នឹង​បាន​តាំង​ឡើង​ជា​អ្នក​គ្រប់‌គ្រង​ទី​៣​ក្នុង​នគរ


កាល​បាន​ប្រជុំ​ពួក​សង្គ្រាជ នឹង​ពួក​អាចារ្យ​នៃ​បណ្តាជន​មក​សាក‌សួរ​ពី​ព្រះ‌គ្រីស្ទ ដែល​ទ្រង់​ត្រូវ​ប្រសូត​នៅ​ឯ​ណា


ដូច្នេះគេ​ក៏​ចាត់​ឲ្យ​ទៅ ប្រមូល​ពួក​មេ​នៃ​សាសន៍​ភីលីស្ទីន​ទាំង​ប៉ុន្មាន​មក​ជំនុំ​គ្នា​ថា តើ​ត្រូវ​ឲ្យ​យើង​ធ្វើ​ដូច​ម្តេច​នឹង​ហឹប​ព្រះ របស់​សាសន៍​អ៊ីស្រាអែល​នេះ គេ​ឆ្លើយ​ថា ចូរ​នាំ​យក​ទៅ​ឯ​ក្រុង​កាថ​ទៅ ដូច្នេះ គេ​ក៏​នាំ​យក​ហឹប​នៃ​ព្រះ របស់​សាសន៍​អ៊ីស្រាអែល ទៅ​ឯ​ទី​នោះ


រីឯ​ហឹប​នៃ​ព្រះ‌យេហូវ៉ា បាន​ស្ថិត​នៅ​ស្រុក​ភីលីស្ទីន​អស់​៧​ខែ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម