Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 2:4 - អាល់គីតាប

4 ស្តេច​ហៅ​ពួក​អ៊ីមុាំ និង​ពួក​តួន​ទាំង​ប៉ុន្មាន​របស់​ប្រជា‌ជន​មក ដើម្បី​សួរ​គេ​ពី​ទី​កន្លែង​ដែល​អាល់ម៉ា‌ហ្សៀស​ត្រូវ​ប្រសូត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

4 ស្ដេច​បាន​កោះប្រជុំ​អស់ទាំង​នាយកបូជាចារ្យ និង​គ្រូវិន័យ​របស់​ប្រជាជន ហើយ​សួរ​ពួកគេ​អំពី​កន្លែងដែល​ព្រះ​គ្រីស្ទ​ប្រសូត​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

4 ពេល​កោះប្រជុំ​ពួក​សម្ដេច​សង្ឃ​ និង​ពួក​គ្រូវិន័យ​ទាំងអស់​របស់​ប្រជាជន​ ស្ដេច​បាន​សួរ​ពួកគេ​ពី​កន្លែង​ដែល​ព្រះគ្រិស្ដ​ប្រសូត​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ក្រោយ​ពី​បាន​ហៅ​ពួក​សង្គ្រាជ និង​ពួក​អាចារ្យ​របស់​បណ្តា‌ជន​មក​ជួប​ជុំ​គ្នា​ហើយ ទ្រង់​ក៏​សាក​សួរ​ពួក​គេ​ពី​កន្លែង​ដែល​ព្រះ‌គ្រីស្ទ​ប្រសូត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ព្រះ‌រាជា​ត្រាស់​ហៅ​ពួក​នាយក​បូជា‌ចារ្យ* និង​ពួក​អាចារ្យ*​ទាំង​ប៉ុន្មាន​របស់​ប្រជា‌ជន​មក ដើម្បី​សួរ​គេ​ពី​ទី​កន្លែង​ដែល​ព្រះ‌គ្រិស្ត*​ត្រូវ​ប្រសូត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 កាល​បាន​ប្រជុំ​ពួក​សង្គ្រាជ នឹង​ពួក​អាចារ្យ​នៃ​បណ្តាជន​មក​សាក‌សួរ​ពី​ព្រះ‌គ្រីស្ទ ដែល​ទ្រង់​ត្រូវ​ប្រសូត​នៅ​ឯ​ណា

សូមមើលជំពូក ចម្លង




ម៉ាថាយ 2:4
30 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​គេ​ក៏​មាន​ភារកិច្ច​មើល​ខុស​ត្រូវ​អ្នក​លី​សែង ព្រម​ទាំង​កម្មករ​ដែល​ធ្វើ​ការ‌ងារ​ឯ​ទៀតៗ​ដែរ។ ពួក​លេវី​មួយ​ចំនួន​ទៀត​បំពេញ​មុខ‌ងារ​ជា​ស្មៀន រាជ‌ការ និង​ជា​ឆ្មាំ​ដំណាក់។


លោក​ហ៊ីល‌គីយ៉ា​មាន​ប្រសាសន៍​ទៅ​កាន់​លោក​សាផាន ជា​ស្មៀន​ស្តេច​ថា៖ «ខ្ញុំ​បាន​រក​ឃើញ​គីតាប​ហ៊ូកុំ​នៅ​ក្នុង​ដំណាក់​របស់អុលឡោះ‌តាអាឡា!»។ លោក​ហ៊ីល‌គីយ៉ា​ជូន​គីតាប​នោះ​ទៅ​លោក​សាផាន។


មេ​ដឹក​នាំ​ទាំង​អស់​របស់​ក្រុម​អ៊ីមុាំ​ព្រម​ទាំង​ប្រជា‌ជន នាំ​គ្នា​ប្រព្រឹត្ត​អំពើ​អាក្រក់​ក្បត់​អុលឡោះ​កាន់​តែ​ច្រើន​ឡើងៗ ពួក​គេ​ប្រព្រឹត្ត​អំពើ​គួរ​ស្អប់​ខ្ពើម​របស់​ប្រជា‌ជាតិ​នានា ហើយ​បន្ថោក​ដំណាក់​របស់អុលឡោះ‌តាអាឡា ដែល​ទ្រង់​បាន​ញែក​ជា​សក្ការៈ​នៅ​ក្រុង​យេរូ‌សាឡឹម។


លោក​អែសរ៉ា​ក្រោក​ឡើង បង្គាប់​មេ​ដឹក​នាំ ក្រុម​អ៊ីមុាំ និង​ក្រុម​លេវី ព្រម​ទាំង​មេ​ដឹក​នាំ​ជន‌ជាតិ​អ៊ីស្រ‌អែល​ទាំង​មូល ឲ្យ​ស្បថ ហើយ​ធ្វើ​តាម​សំណើ​របស់​លោក​សេកា‌នា។ ពួក​គេ​ក៏​នាំ​គ្នា​ស្បថ។


លោក​អែសរ៉ា​មក​ពី​ស្រុក​បាប៊ី‌ឡូន គាត់​ជា​បណ្ឌិត​ខាង​ហ៊ូកុំ ហើយ​ស្គាល់​ហ៊ូកុំ​របស់​ណាពី​ម៉ូសា​យ៉ាង​ជ្រៅ​ជ្រះ គឺ​ហ៊ូកុំ​ដែលអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល ប្រទាន​ឲ្យ។ អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​គាត់ បាន​ជួយ​គាត់ ហេតុ​នេះ​ហើយ ទើប​ស្តេច​ប្រទាន​អ្វីៗ​ទាំង​អស់ តាម​សំណូម​ពរ​របស់​គាត់។


លោក​សាលូវ លោក​អម៉ុក លោក​ហ៊ីល‌គីយ៉ា លោក​យេដា‌យ៉ា។ លោក​ទាំង​នេះ​សុទ្ធ​តែ​ជា​អ្នក​ដឹក​នាំ​ពួក​អ៊ីមុាំ និង​ពួក​លេវី​នៅ​ជំនាន់​លោក​យេសួរ។


ពួក​ស្ដេច​នៅ​លើ​ផែនដី​បាន​ពួត‌ដៃ​គ្នា​បះ‌បោរ ហើយ​ពួក​អ្នក​ដឹក​នាំ​ឃុប‌ឃិត​គ្នា ប្រឆាំង​នឹង​អុលឡោះ‌តាអាឡា ព្រម​ទាំង​ប្រឆាំង​នឹង​អាល់ម៉ា‌ហ្សៀស​របស់​ទ្រង់​ ដោយ​ពោល​ថា៖


តើ​ធ្វើ​ម្ដេច​ឲ្យ​អ្នក​រាល់​គ្នា​អាច​ពោល​ថា “ពួក​យើង​ជា​មនុស្ស​មាន​ប្រាជ្ញា ដ្បិត​ពួក​យើង​មាន​ហ៊ូកុំ​របស់អុលឡោះ‌តាអាឡា” បើ​ស្មៀន​ចម្លង​គីតាប​ហ៊ូកុំ នាំ​គ្នា​ចម្លង​ទាំង​បង្ខុស​ដូច្នេះ?


ពាក្យ​សំដី​របស់​អ៊ីមុាំ​បង្រៀន​មនុស្ស ឲ្យ​ស្គាល់​អុលឡោះ ហើយ​ហ៊ូកុំ​ក៏​ហូរ​ចេញ​ពី​មាត់​អ៊ីមុាំ​ដែរ ព្រោះ​គាត់​ជា​អ្នក​នាំ​បន្ទូល​របស់ អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល។


អ៊ីសា​មាន​ប្រសាសន៍​ទៅ​គេ​ទៀត​ថា៖ «ហេតុ​នេះ​ហើយ​បាន​ជា​ពួក​តួន​ដែល​បាន​ទទួល​ការ​អប់រំ​អំពី​នគរ​នៃ​អុលឡោះ ប្រៀប​បាន​ទៅ​នឹង​ម្ចាស់​ផ្ទះ​ដែល​យក​ទ្រព្យ ទាំង​ចាស់​ទាំង​ថ្មី​ចេញ​ពី​ឃ្លាំង​របស់​គាត់​ដូច្នោះ​ដែរ»។


កាល​ស្តេច​ហេរ៉ូដ​ឮ​ដំណឹង​នេះ គាត់​រន្ធត់​ចិត្ត​យ៉ាង​ខ្លាំង ហើយ​អ្នក​ក្រុង​យេរូ‌សាឡឹម​ទាំង​អស់ ក៏​រន្ធត់​ចិត្ដ​ជា​មួយ​គាត់​ដែរ។


គេ​ប្រាប់​ស្ដេច​ថា អាល់ម៉ា‌ហ្សៀស​ត្រូវ​ប្រសូត​នៅ​ភូមិ​បេថ្លេ‌ហិម ក្នុង​ស្រុក​យូដា ដ្បិត​មាន​សេចក្ដី​ចែង​ទុក​មក​តាម​រយៈ​ណាពី​ថា៖


កាល​ក្រុម​អ៊ីមុាំ និង​តួន​ឃើញ​ការ​អស្ចារ្យ​ដែល​អ៊ីសា​បាន​ធ្វើ និង​ឮ​ក្មេងៗ​ស្រែក​នៅ​ក្នុង​ម៉ាស្ជិទ​ថា «ជយោ​ពូជ‌ពង្ស​ទត!» គេ​ទាស់​ចិត្ដ​ណាស់


អ៊ីសា​ចូល​ក្នុង​ម៉ាស្ជិទ ហើយ​នៅ​ពេល​គាត់​កំពុង​តែ​បង្រៀន​គេ​ពួក​អ៊ីមុាំ និង​ពួក​អះលី‌ជំអះ​របស់​ប្រជា‌ជន នាំ​គ្នា​ចូល​មក​សួរ​គាត់​ថា៖ «តើ​លោក​ធ្វើ​ការ​ទាំង​នេះ​ដោយ​អាង​អំណាច​អ្វី? អ្នក​ណា​ប្រគល់​អំណាច​នេះ​ឲ្យ​លោក?»។


ពេល​នោះ​ពួក​អ៊ីមុាំ និង​ពួក​អះលី‌ជំអះ​របស់​ប្រជា‌ជន ជួប‌ជុំ​គ្នា​នៅ​ក្នុង​ដំណាក់​របស់​មូស្ទី ឈ្មោះ​កៃផាស


អ៊ីសា​កំពុង​តែ​មាន​ប្រសាសន៍​នៅ​ឡើយ ស្រាប់​តែ​យូដាស​ជា​សិស្ស​ម្នាក់ ក្នុង​ចំណោម​សិស្ស​ទាំង​ដប់‌ពីរ​មក​ដល់ ទាំង​មាន​បណ្ដា‌ជន​ជា​ច្រើន​កាន់​ដាវ កាន់​ដំបង​មក​ជា​មួយ​ផង។ ពួក​អ៊ីមុាំ និង​ពួក​អះលី‌ជំអះ​របស់​ប្រជា‌ជន​បាន​ចាត់​អ្នក​ទាំង​នោះ​ឲ្យ​មក។


លុះ​ព្រឹក​ឡើង​ពួក​អ៊ីមុាំ និង​អះលី‌ជំអះ​ទាំង​អស់​របស់​ប្រជា‌ជន​ប្រជុំ​គ្នា ហើយ​សម្រេច​ចិត្ដ​សម្លាប់​អ៊ីសា។


ព្រោះ​អ៊ីសា​មាន​ប្រសាសន៍​ប្រកប​ដោយ​អំណាច ខុស​ប្លែក​ពី​តួន​របស់​ពួក​គេ។


បន្ទាប់​មក អ៊ីសា​ក៏​ចាប់​ផ្ដើម​បង្រៀន​ពួក​សិស្ស​ថា បុត្រា​មនុស្ស​ត្រូវ​រង‌ទុក្ខ​លំបាក​យ៉ាង​ខ្លាំង។ ពួក​អះលី‌ជំអះ​ពួក​អ៊ីមុាំ​ពួក​តួន​នឹង​បោះ‌បង់​គាត់​ចោល ថែម​ទាំង​សម្លាប់​គាត់​ទៀត​ផង តែ​បី​ថ្ងៃ​ក្រោយ​មក គាត់​នឹង​មាន​ជីវិត​រស់​ឡើង​វិញ។


ពេល​នោះ ពួក​តួន និង​ពួក​អ៊ីម៉ាំ រក​មធ្យោបាយ​ចាប់​អ៊ីសា ដ្បិត​គេ​យល់​ថា អ៊ីសា​មាន​ប្រសាសន៍​ជា​ពាក្យ​ប្រស្នា​សំដៅ​ទៅ​លើ​ពួក​គេ ប៉ុន្តែ​ពួក​គេ​ខ្លាច​ប្រជា‌ជន។


អ៊ីម៉ាំ និង​ពួក​តួន​ក៏​នៅ​ទី​នោះ​ដែរ គេ​បាន​ចោទ​ប្រកាន់​អ៊ីសា​យ៉ាង​ខ្លាំង​បំផុត។


ដូច្នេះ​យូដាស​នាំ​កង​ទាហាន និង​កង​រក្សា​ម៉ាស្ជិទ​ចូល​មក ទាំង​កាន់​ចន្លុះ កាន់​គោម កាន់​អាវុធ​ផង។ ពួក​អ៊ីមុាំ និង​ពួក​ខាង​គណៈ​ផារីស៊ី បាន​ចាត់​អ្នក​ទាំង​នោះ​ឲ្យ​មក។


អ៊ីសា​មាន​ប្រសាសន៍​ថា៖ «អ្នក​ជា​តួន​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល ម្ដេច​ក៏​អ្នក​មិន​ជ្រាប​សេចក្ដី​ទាំង​នេះ?


ពួក​ខាង​គណៈ​ផារីស៊ី​បាន​ដឹង​សេចក្ដី​ទាំង​អស់​ដែល​បណ្ដា‌ជន​ខ្សឹប​ខ្សៀវ​គ្នា​អំពី​អ៊ីសា។ ពេល​នោះ​ពួក​អ៊ីមុាំ និង​ពួក​ខាង​គណៈ‌ផារីស៊ី ក៏​ចាត់​កង​រក្សា​ម៉ាស្ជិទ​ឲ្យ​មក​ចាប់​អ៊ីសា។


ពេល​នោះ ពួក​តួន និង​ពួក​ខាង​គណៈ​ផារីស៊ី​នាំ​ស្ដ្រី​ម្នាក់ ដែល​គេ​ទាន់​កំពុង​តែ​រួម​សហាយ‌ស្មន់។ គេ​យក​នាង​នោះ​មក​ដាក់​កណ្ដាល​ចំណោម​ប្រជុំ‌ជន


ពេល​នោះ គេ​នាំ​គ្នា​ស្រែក​ឡើង​យ៉ាង​ទ្រហឹង​អឺង‌អាប់ ហើយ​តួន​ខ្លះ​ពី​ខាង​គណៈ‌ផារីស៊ី​ក្រោក​ឡើង​ប្រកែក​តវ៉ា​យ៉ាង​ខ្លាំង​ថា៖ «យើង​ពុំ​ឃើញ​បុរស​នេះ​មាន​កំហុស​អ្វី​ឡើយ ប្រហែល​ជា​មាន​វិញ្ញាណ ឬ​ម៉ាឡា‌អ៊ីកាត់​ណា​មួយ​បាន​និយាយ​មក​កាន់​គាត់​ទេ​មើល​ទៅ!»។


លុះ​ស្អែក​ឡើង ពួក​មេ​ដឹក​នាំ ពួក​អះលី‌ជំអះ និង​ពួក​តួន​ប្រជុំ​គ្នា​នៅ​ក្រុង​យេរូ‌សាឡឹម


គេ​បាន​បំបះ​បំបោរ​ប្រជា‌ជន បំបះ​បំបោរ​ពួក​អះលី‌ជំអះ និង​ពួក​តួន រួច​មក​ចាប់​លោក​ស្ទេផាន​បញ្ជូន​ទៅ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម