១ សាំយូអែល 5:9 - អាល់គីតាប កាលគេផ្ទេរហិបទៅដល់ក្រុងកាថហើយ អុលឡោះតាអាឡាក៏បានដាក់ទោសក្រុងនោះដែរ ដោយធ្វើឲ្យមានកើតវឹកវរយ៉ាងខ្លាំងនៅក្នុងទីក្រុង គឺទ្រង់ដាក់ទណ្ឌកម្មពួកគេឲ្យកើតប្ញសដូងបាត តាំងពីអ្នកតូចរហូតដល់អ្នកធំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្រោយពីគេបានយកទៅដល់ក្រុងកាថហើយ ព្រះហស្តនៃព្រះយេហូវ៉ាក៏ទាស់នឹងទីក្រុងនោះដែរ ដោយធ្វើឲ្យមានសេចក្ដីវេទនាយ៉ាងខ្លាំង ព្រះអង្គវាយពួកក្រុងនោះទាំងតូចទាំងធំ ឲ្យកើតឫសដូងបាតទាំងអស់គ្នា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលគេផ្ទេរហិបទៅដល់ក្រុងកាថហើយ ព្រះអម្ចាស់ក៏បានដាក់ទោសក្រុងនោះដែរ ដោយធ្វើឲ្យមានកើតវឹកវរយ៉ាងខ្លាំងនៅក្នុងទីក្រុង គឺព្រះអង្គដាក់ទណ្ឌកម្មពួកគេឲ្យកើតឫសដូងបាត តាំងពីអ្នកតូចរហូតដល់អ្នកធំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលគេបាននាំយកទៅឯណោះហើយ នោះព្រះហស្តនៃព្រះយេហូវ៉ាក៏ទាស់នឹងទីក្រុងនោះ ដោយសេចក្ដីវេទនាយ៉ាងខ្លាំងដែរ ទ្រង់វាយពួកក្រុងនោះទាំងតូចទាំងធំ ឲ្យកើតមានឫសដូងបាតទាំងអស់គ្នា |
ថ្ងៃនោះប្រៀបបាននឹងមនុស្សម្នាក់ដែលរត់ គេចផុតពីសិង្ហ ហើយទៅជួបខ្លាឃ្មុំ ពេលរត់ទៅដល់ផ្ទះវិញ គាត់ច្រត់ដៃលើជញ្ជាំង ហើយត្រូវពស់ចឹក។
អុលឡោះតាអាឡាបានប្រហារពួកគេអស់ពីជំរំរបស់ជនជាតិអ៊ីស្រអែល រហូតទាល់តែគ្មាននៅសល់នរណាម្នាក់ឡើយ។
ប៉ុន្តែ ប្រសិនអ្នករាល់គ្នាមិនស្តាប់បន្ទូលរបស់អុលឡោះតាអាឡា ហើយបែរជាប្រឆាំងនឹងបទបញ្ជារបស់ទ្រង់ នោះអុលឡោះតាអាឡានឹងដាក់ទោសអ្នករាល់គ្នា ដូចទ្រង់បានដាក់ទោសបុព្វបុរសរបស់អ្នករាល់គ្នាដែរ។
ដូច្នេះ ពួកគេបញ្ជូនហិបរបស់អុលឡោះទៅក្រុងអេក្រូនវិញ។ ប៉ុន្តែ ពេលគេនាំហិបរបស់អុលឡោះចូលទៅក្នុងក្រុងអេក្រូន ប្រជាជននៅក្រុងនោះនាំគ្នាស្រែកឡើងថា៖ «គេបានផ្ទេរហិបរបស់ព្រះនៃជនជាតិអ៊ីស្រអែល មកក្នុងក្រុងយើង ដើម្បីសម្លាប់យើងទាំងអស់គ្នាហើយ»។
ពួកគេក៏ចាត់មនុស្សឲ្យទៅអញ្ជើញស្តេចត្រាញ់ទាំងអស់នៃជនជាតិភីលីស្ទីនមក រួចពោលថា៖ «ចូរបញ្ជូនហិបរបស់ព្រះនៃជនជាតិអ៊ីស្រអែលត្រឡប់ទៅកន្លែងដើមវិញទៅ ដើម្បីកុំឲ្យយើងទាំងអស់គ្នាត្រូវស្លាប់ ដោយសារហិបនោះ»។ នៅក្នុងទីក្រុងទាំងមូល មានកើតជ្រួលច្របល់យ៉ាងខ្លាំង ព្រោះអុលឡោះបានដាក់ទោសពួកគេយ៉ាងធ្ងន់ធ្ងរ។
អុលឡោះតាអាឡាសំដែងអំណាច ដាក់ទោសអ្នកក្រុងអាសដូឌ គឺទ្រង់បង្កឲ្យមានវិនាសកម្មក្នុងចំណោមពួកគេ ទ្រង់ធ្វើឲ្យប្រជាជននៅក្រុងអាសដូឌ និងស្រុកភូមិនៅជុំវិញកើតប្ញសដូងបាត។
ពួកគេយកហិបរបស់អុលឡោះតាអាឡា ព្រមទាំងប្រអប់ដែលមានរូបកណ្តុរមាស និងរូបឫសដូងបាតធ្វើអំពីមាសដាក់លើរទេះ។
កងទ័ពភីលីស្ទីនបាក់ស្បាតលែងហ៊ានលុកលុយទឹកដីអ៊ីស្រអែលទៀត។ អុលឡោះតាអាឡាបានសំដែងអំណាច ប្រឆាំងនឹងជនជាតិភីលីស្ទីន អស់មួយជីវិតរបស់សាំយូអែល។