១ សាំយូអែល 5:9 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤9 កាលគេបាននាំយកទៅឯណោះហើយ នោះព្រះហស្តនៃព្រះយេហូវ៉ាក៏ទាស់នឹងទីក្រុងនោះ ដោយសេចក្ដីវេទនាយ៉ាងខ្លាំងដែរ ទ្រង់វាយពួកក្រុងនោះទាំងតូចទាំងធំ ឲ្យកើតមានឫសដូងបាតទាំងអស់គ្នា សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦9 ក្រោយពីគេបានយកទៅដល់ក្រុងកាថហើយ ព្រះហស្តនៃព្រះយេហូវ៉ាក៏ទាស់នឹងទីក្រុងនោះដែរ ដោយធ្វើឲ្យមានសេចក្ដីវេទនាយ៉ាងខ្លាំង ព្រះអង្គវាយពួកក្រុងនោះទាំងតូចទាំងធំ ឲ្យកើតឫសដូងបាតទាំងអស់គ្នា។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥9 កាលគេផ្ទេរហិបទៅដល់ក្រុងកាថហើយ ព្រះអម្ចាស់ក៏បានដាក់ទោសក្រុងនោះដែរ ដោយធ្វើឲ្យមានកើតវឹកវរយ៉ាងខ្លាំងនៅក្នុងទីក្រុង គឺព្រះអង្គដាក់ទណ្ឌកម្មពួកគេឲ្យកើតឫសដូងបាត តាំងពីអ្នកតូចរហូតដល់អ្នកធំ។ សូមមើលជំពូកអាល់គីតាប9 កាលគេផ្ទេរហិបទៅដល់ក្រុងកាថហើយ អុលឡោះតាអាឡាក៏បានដាក់ទោសក្រុងនោះដែរ ដោយធ្វើឲ្យមានកើតវឹកវរយ៉ាងខ្លាំងនៅក្នុងទីក្រុង គឺទ្រង់ដាក់ទណ្ឌកម្មពួកគេឲ្យកើតប្ញសដូងបាត តាំងពីអ្នកតូចរហូតដល់អ្នកធំ។ សូមមើលជំពូក |
នោះគេចាត់ឲ្យទៅប្រមូលពួកមេនៃសាសន៍ភីលីស្ទីនទាំងប៉ុន្មាន មកជំនុំគ្នាថា ចូរផ្ញើហឹបនៃព្រះរបស់សាសន៍អ៊ីស្រាអែលទៅវិញទៅ ឲ្យបានត្រឡប់ទៅឯកន្លែងដើមវិញ ដើម្បីកុំឲ្យយើង នឹងពួកយើងត្រូវស្លាប់ទាំងអស់គ្នាដូច្នេះឡើយ ពីព្រោះកើតមានសេចក្ដីវេទនាដ៏នាំឲ្យស្លាប់សន្ធឹក នៅពេញក្នុងទីក្រុង ដ្បិតព្រះហស្តនៃព្រះសង្កត់លើគេជាយ៉ាងធ្ងន់