តោងយើងពិនិត្យពិច័យ និងស្ទង់មើល កិរិយាមារយាទរបស់ខ្លួន ហើយបែរចិត្តគំនិតមករកអុលឡោះតាអាឡាវិញ។
១ សាំយូអែល 4:2 - អាល់គីតាប ជនជាតិភីលីស្ទីនតំរៀបទ័ពប្រឈមមុខនឹងជនជាតិអ៊ីស្រអែល ហើយការប្រយុទ្ធក៏ផ្ទុះឡើង។ ជនជាតិភីលីស្ទីនវាយឈ្នះជនជាតិអ៊ីស្រអែល និងសម្លាប់ទាហានអ៊ីស្រអែលនៅលើសមរភូមិ អស់ប្រហែលបួនពាន់នាក់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកភីលីស្ទីនតម្រៀបទ័ពប្រឈមនឹងអ៊ីស្រាអែល ហើយពេលគេចូលប្រឡូកតដៃគ្នា គឺពួកអ៊ីស្រាអែលបាក់ចាញ់នៅមុខគេ ហើយគេវាយសម្លាប់ពលទ័ពនៅវាល អស់ប្រហែលជាបួនពាន់នាក់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ជនជាតិភីលីស្ទីនតម្រៀបទ័ពប្រឈមមុខនឹងជនជាតិអ៊ីស្រាអែល ហើយការប្រយុទ្ធក៏ផ្ទុះឡើង។ ជនជាតិភីលីស្ទីនវាយឈ្នះជនជាតិអ៊ីស្រាអែល និងសម្លាប់ទាហានអ៊ីស្រាអែលនៅលើសមរភូមិ អស់ប្រហែលបួនពាន់នាក់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកភីលីស្ទីនគេដំរៀបទ័ពប្រទល់នឹងអ៊ីស្រាអែល រួចកាលគេបានចូលប្រឡូកតដៃគ្នា នោះពួកអ៊ីស្រាអែលបាក់ចាញ់នៅមុខគេ ហើយគេវាយសំឡាប់ពលទ័ពនៅវាល អស់ប្រហែលជា៤ពាន់នាក់ |
តោងយើងពិនិត្យពិច័យ និងស្ទង់មើល កិរិយាមារយាទរបស់ខ្លួន ហើយបែរចិត្តគំនិតមករកអុលឡោះតាអាឡាវិញ។
ពួកគេនឹងជំពប់ដួលគរលើគ្នាដូចដួលនៅមុខដាវ ដោយឥតមាននរណាដេញតាមក្រោយឡើយ។ អ្នករាល់គ្នាពុំអាចតទល់នឹងខ្មាំងសត្រូវបានទេ។
ពេលនោះ ជនជាតិអាម៉ាឡេក និងជនជាតិកាណានដែលរស់នៅលើភ្នំនាំគ្នាចុះមក ហើយវាយប្រហារពួកគេ ព្រមទាំងដេញតាមកំទេចពួកគេរហូតដល់ហោម៉ា។
ហេតុនេះហើយបានជាជនជាតិអ៊ីស្រអែលពុំអាចប្រឈមមុខតទល់នឹងសត្រូវបានទៀតទេ។ ពួកគេបាក់ទ័ពរត់នៅមុខសត្រូវដូច្នេះ ព្រោះពួកគេមានទោស ហើយត្រូវវិនាសអន្តរាយ។ ប្រសិនបើអ្នករាល់គ្នាមិនបំផ្លាញអ្វីៗដែលត្រូវបំផ្លាញក្នុងចំណោមអ្នករាល់គ្នាទេនោះ យើងនឹងលែងនៅជាមួយអ្នករាល់គ្នាទៀតហើយ!
គាត់ឈរហើយស្រែកទៅកាន់ពលទ័ពអ៊ីស្រអែលថា៖ «ហេតុអ្វីបានជាពួកឯងចាំបាច់រៀបទ័ពច្បាំងដូច្នេះ? អញជាជនជាតិភីលីស្ទីន រីឯពួកឯងជាកញ្ជះរបស់ស្តេចសូល។ ចូររើសម្នាក់ក្នុងចំណោមពួកឯងឲ្យចេញមកប្រយុទ្ធនឹងអញ។
សាំយូអែលក៏នាំយកបន្ទូលនេះ ទៅប្រកាសប្រាប់ជនជាតិអ៊ីស្រអែលទាំងមូល។ ថ្ងៃមួយជនជាតិអ៊ីស្រអែលបានចេញទៅច្បាំងតទល់នឹងជនជាតិភីលីស្ទីន។ ពួកគេបោះទ័ពនៅជិតអេបេន-អេស៊ើរ រីឯពួកភីលីស្ទីនបោះទ័ពនៅអាផេក។
ពួកភីលីស្ទីនក៏ចូលប្រយុទ្ធ ហើយវាយជនជាតិអ៊ីស្រអែលឲ្យបរាជ័យ បាក់ទ័ព រត់ទៅជំរំរបស់គេរៀងៗខ្លួន។ នៅពេលនោះ ពួកអ៊ីស្រអែលបរាជ័យយ៉ាងធ្ងន់ គឺកងពលថ្មើរជើងរបស់គេស្លាប់អស់បីម៉ឺននាក់។
ទាហានដែលនៅសេសសល់ នាំគ្នាវិលត្រឡប់មកទីតាំងទ័ពវិញ។ ពួកអះលីជំអះនៃជនជាតិអ៊ីស្រអែលពោលថា៖ «ថ្ងៃនេះ ហេតុអ្វីបានជាអុលឡោះតាអាឡាបណ្តោយឲ្យយើងចាញ់ពួកភីលីស្ទីនដូច្នេះ? ចូរយើងទៅស៊ីឡូ នាំហិបនៃសម្ពន្ធមេត្រីរបស់អុលឡោះតាអាឡា យកមកជាមួយពួកយើង ដើម្បីឲ្យហិបនោះសង្គ្រោះពួកយើង ពីកណ្តាប់ដៃរបស់ខ្មាំងសត្រូវ»។