ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ សាំ‌យូ‌អែល 4:18 - អាល់គីតាប

ពេល​គេ​រៀប​រាប់​អំពី​ហិប​របស់​អុលឡោះ​មិន​ទាន់​ចប់​ស្រួល​បួល​ផង លោក​អេលី​ធ្លាក់​ពី​កៅ​អី បោក​ត្រូវ​លើ​ជ្រុង​ទ្វារ បាក់​ក​ស្លាប់​មួយ​រំពេច ព្រោះ​គាត់​មាន​វ័យ​ចាស់​ជរា ព្រម​ទាំង​ធាត់​ទៀត​ផង។ លោក​អេលី​គ្រប់‌គ្រង​លើ​ជន‌ជាតិ​អ៊ីស្រ‌អែល អស់​រយៈ​ពេល​សែ‌សិប​ឆ្នាំ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពេល​អ្នក​នោះ​ដំណាល​ពី​ហិប​នៃ​ព្រះ​ដូច្នោះ​ហើយ នោះ​ស្រាប់​តែ​លោក​អេលី​ធ្លាក់​ចុះ​ពី​ជើង‌ម៉ា ផ្ងារ​ក្រោយ នៅ​កន្លែង​ដែល​លោក​អង្គុយ​ត្រង់​មាត់​ទ្វារ​នោះ បាក់​ក​ស្លាប់​ទៅ ព្រោះ​លោក​ចាស់​ណាស់​ហើយ ក៏​ធ្ងន់​ផង លោក​បាន​គ្រប់‌គ្រង​លើ​សាសន៍​អ៊ីស្រា‌អែល​អស់​រយៈ​ពេល​សែសិប​ឆ្នាំ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពេល​គេ​រៀប​រាប់​អំពី​ហិប​របស់​ព្រះ‌ជាម្ចាស់​មិន​ទាន់​ចប់​ស្រួល‌បួល​ផង លោក​អេលី​ធ្លាក់​ពី​កៅ‌អី បោក​ត្រូវ​លើ​ជ្រុង​ទ្វារ បាក់​ក​ស្លាប់​មួយ​រំពេច ព្រោះ​លោក​មាន​វ័យ​ចាស់​ជរា ព្រម​ទាំង​ធាត់​ទៀត​ផង។ លោក​អេលី​គ្រប់‌គ្រង​លើ​ជន‌ជាតិ​អ៊ីស្រា‌អែល អស់​រយៈ​ពេល​សែ‌សិប​ឆ្នាំ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

កាល​អ្នក​នោះ​ដំណាល​ពី​ហឹប​នៃ​ព្រះ​ដូច្នោះ នោះ​ស្រាប់​តែ​អេលី លោក​ផ្ងារ​ធ្លាក់​ចុះ​ពី​ជើងម៉ា ជា​ទី​ដែល​លោក​អង្គុយ​នៅ​ត្រង់​មាត់​ទ្វារ​នោះ បាក់​ក​ស្លាប់​ទៅ ដ្បិត​មាន​អាយុ​ច្រើន ហើយ​ក៏​ធ្ងន់​ផង លោក​បាន​គ្រប់‌គ្រង​លើ​សាសន៍​អ៊ីស្រាអែល​អស់​៤០​ឆ្នាំ។

សូមមើលជំពូក



១ សាំ‌យូ‌អែល 4:18
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ឱ​អុលឡោះ‌តាអាឡា​អើយ! ខ្ញុំ​ចូល​ចិត្ត​ស្នាក់​នៅ​ក្នុង ដំណាក់​របស់​ទ្រង់​ណាស់ គឺ​នៅ​ក្នុង​កន្លែង​ដែល​មាន​សិរី‌រុង‌រឿង របស់​ទ្រង់​ស្ថិត​នៅ។


ខ្មាំង​សត្រូវ​នាំ​គ្នា​ជេរ​ប្រមាថ​ខ្ញុំ ធ្វើ​ឲ្យ​ខ្ញុំ​ឈឺ​ចុក​ចាប់​សព្វ​សព៌ាង្គ‌កាយ គេ​ចេះ​តែ​ពោល​មក​ខ្ញុំ​គ្រប់​ពេល គ្រប់​វេលា​ថា «តើ​អុលឡោះ​ជា​ម្ចាស់​របស់​ឯង​នៅ​ឯ​ណា?»។


ខ្ញុំ​សម្រក់​ទឹក​ភ្នែក​ទាំង​ថ្ងៃ​ទាំង​យប់ ឥត​មាន​ល្ហែ។ គេ​ចេះ​តែ​ពោល​មក​ខ្ញុំ​គ្រប់​ពេល​គ្រប់​វេលា​ថា «តើ​អុលឡោះ​ជា​ម្ចាស់​របស់​ឯង​នៅ​ឯ​ណា?»។


មក​ពី​ខ្ញុំ​ស្រឡាញ់​ដំណាក់​របស់​ទ្រង់ បាន​ជា​គេ​ប្រហារ​ជីវិត​ខ្ញុំ ពាក្យ​ត្មះ‌តិះ‌ដៀល​របស់​អស់​អ្នក ដែល​តិះ‌ដៀល​ទ្រង់​បាន​ធ្លាក់​មក​លើ​ខ្ញុំ។


ម៉ូសា​មាន​ប្រសាសន៍​ទៅ​កាន់​ហារូន​ថា៖ «អុលឡោះ‌តាអាឡា​មាន​បន្ទូល​ស្រាប់​ហើយ​ថា “យើង​ចង់​ឲ្យ​អស់​អ្នក​ដែល​ចូល​មក​ជិត​យើង គោរព​នូវ​ភាព​បរិសុទ្ធ​របស់​យើង ហើយ​ឲ្យ​ពួក​គេ​លើក​តម្កើង​សិរី‌រុងរឿង​របស់​យើង នៅ​ចំពោះ​មុខ​ប្រជា‌ជន​ទាំង​មូល”»។ ហារូន​ក៏​នៅ​ស្ងៀម។


នៅ​ជំនាន់​ដែល​ជន‌ជាតិ​ភីលី‌ស្ទីន​ត្រួត‌ត្រា​លើ​ស្រុក​អ៊ីស្រ‌អែល លោក​សាំ‌សុន​បាន​ធ្វើ​ជា​មេ​ដឹក​នាំ​ជន‌ជាតិ​អ៊ីស្រ‌អែល​អស់​រយៈ​ពេល​ម្ភៃ​ឆ្នាំ។


កាល​បុរស​នោះ​មក​ដល់ លោក​អេលី​កំពុង​តែ​អង្គុយ​លើ​កៅ​អី រង់​ចាំ​នៅ​មាត់​ផ្លូវ ចិត្ត​របស់​គាត់​អន្ទះ​សា ដោយ​នឹក​បារម្ភ​អំពី​ហិប​នៃ​អុលឡោះ។ បុរស​នោះ​ចូល​មក​ក្នុង​ទី‌ក្រុង រួច​ប្រកាស​ដំណឹង​ដល់​ប្រជា‌ជន។ អ្នក​ក្រុង​ទាំង​មូល​នាំ​គ្នា​ស្រែក​យំ​យ៉ាង​ខ្លោច​ផ្សា។


បុរស​ដែល​នាំ​ដំណឹង​មក​នោះ ជម្រាប​គាត់​ថា៖ «ពួក​អ៊ីស្រ‌អែល​យើង​បាន​បាក់​ទ័ព​រត់​នៅ​ចំពោះ​មុខ​ពួក​ភីលី‌ស្ទីន គឺ​យើង​ទទួល​បរា‌ជ័យ​យ៉ាង​ធ្ងន់‌ធ្ងរ កូន​ប្រុស​ទាំង​ពីរ​របស់​តា គឺ ហូប‌នី និង​ភីនេ‌ហាស​ក៏​ស្លាប់ រីឯ​ហិប​របស់​អុលឡោះ​ក៏​ត្រូវ​គេ​ដណ្តើម​យក​ទៅ​ដែរ»។


រីឯ​កូន​ប្រសា​ស្រី​របស់​លោក​អេលី គឺ​ប្រពន្ធ​របស់​លោក​ភីនេ‌ហាស មាន​ផ្ទៃ​ពោះ​គ្រប់​ខែ​ហើយ។ កាល​នាង​ទទួល​ដំណឹង​ថា គេ​បាន​ដណ្តើម​យក​ហិប​របស់​អុលឡោះហើយ​ឪពុក​ក្មេក និង​ប្ដី​របស់​នាង​ក៏​ស្លាប់​ដែរ នោះ​នាង​ទន់​ជង្គង់ ចាប់​ផ្តើម​ឈឺ​ផ្ទៃ​ហើយ​សំរាល​កូន។