កាលស្តេចសូលស្លាប់ទៅ ទតដែលបានវាយឈ្នះជនជាតិអាម៉ាឡេក ក៏វិលត្រឡប់មកក្រុងស៊ីគឡាក់វិញ ហើយស្នាក់នៅក្រុងនោះពីរថ្ងៃ។
១ សាំយូអែល 31:6 - អាល់គីតាប ដូច្នេះ ស្តេចសូល បុត្រាទាំងបីនាក់ សេនាដែលកាន់គ្រឿងសាស្ត្រារបស់ស្តេច និងពលទាហានទាំងអស់បានស្លាប់ជាមួយគ្នាក្នុងថ្ងៃតែមួយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ស្តេចសូល បុត្រារបស់ទ្រង់បីអង្គ អ្នកកាន់គ្រឿងសស្ត្រាវុធរបស់ទ្រង់ និងពួកពលទាំងប៉ុន្មានបានស្លាប់ទាំងអស់គ្នានៅថ្ងៃនោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដូច្នេះ ព្រះបាទសូល បុត្រាទាំងបីអង្គ សេនាកាន់គ្រឿងសស្ត្រារបស់ស្ដេច និងពលទាហានទាំងអស់ បានស្លាប់ជាមួយគ្នា ក្នុងថ្ងៃតែមួយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ សូលព្រមទាំងបុត្រាទ្រង់៣អង្គ នឹងអ្នកកាន់គ្រឿងរបស់ទ្រង់ ហើយនឹងពួកពលទាំងប៉ុន្មាន បានស្លាប់ទាំងអស់គ្នានៅថ្ងៃនោះឯង។ |
កាលស្តេចសូលស្លាប់ទៅ ទតដែលបានវាយឈ្នះជនជាតិអាម៉ាឡេក ក៏វិលត្រឡប់មកក្រុងស៊ីគឡាក់វិញ ហើយស្នាក់នៅក្រុងនោះពីរថ្ងៃ។
ពួកគេកាន់ទុក្ខ យំសោក និងតមអាហាររហូតដល់ល្ងាច ដើម្បីរំលឹកដល់ស្តេចសូល សម្តេចយ៉ូណាថានជាកូន ព្រមទាំងកងទ័ពរបស់អុលឡោះតាអាឡា និងពូជពង្សអ៊ីស្រអែល ដែលបានបាត់បង់ជីវិតនៅលើសមរភូមិ។
ដូច្នេះស្តេចសូល និងបុត្រាទាំងបី ព្រមទាំងញាតិវង្សទាំងអស់បាត់បង់ជីវិតក្នុងពេលជាមួយគ្នា។
ភ្លាមនោះ លោកអប៊ីម៉ាឡេកហៅយុវជនដែលកាន់អាវុធរបស់គាត់មក ហើយបង្គាប់ថា៖ «ចូរហូតដាវសម្លាប់ខ្ញុំទៅ ដើម្បីកុំឲ្យគេនិយាយថា មានស្ត្រីម្នាក់បានសម្លាប់ខ្ញុំឡើយ»។ យុវជននោះក៏ចាក់ទម្លុះគាត់ ហើយគាត់ក៏ស្លាប់ទៅ។
ប្រជាជនទាំងមូលនាំគ្នាទៅគីលកាល់ នៅទីនោះ គេបានតែងតាំងសូល ជាស្តេច នៅចំពោះអុលឡោះតាអាឡា រួចធ្វើគូរបានមេត្រីភាពជូនអុលឡោះតាអាឡា។ ស្តេចសូល និងប្រជាជនអ៊ីស្រអែលទាំងអស់ នាំគ្នាធ្វើបុណ្យយ៉ាងអធិកអធម។
ពេលនេះ ជារដូវចម្រូតមែនឬទេ? ខ្ញុំនឹងសូមអង្វរអុលឡោះតាអាឡា ទ្រង់ធ្វើឲ្យមានផ្គរ មានភ្លៀង។ ដូច្នេះ អ្នកនឹងយល់ឃើញនូវកំហុសដ៏ធ្ងន់ ដែលអ្នករាល់គ្នាបានប្រព្រឹត្តទាស់នឹងបំណងអុលឡោះតាអាឡា ដោយសុំឲ្យមានស្តេចម្នាក់សោយរាជ្យលើអ្នករាល់គ្នា»។
ប៉ុន្តែ ប្រសិនបើអ្នករាល់គ្នានៅតែប្រព្រឹត្តអំពើអាក្រក់ នោះអ្នករាល់គ្នាមុខជាត្រូវវិនាសរួមជាមួយស្តេចរបស់អ្នករាល់គ្នាមិនខាន។
ទតមានប្រសាសន៍ទៀតថា៖ «អុលឡោះតាអាឡានៅអស់កល្បជានិច្ច! ដូច្នេះ មានតែទ្រង់ទេដែលផ្តាច់ជីវិតស្តេច ដោយឲ្យស្តេចស្លាប់មកពីអស់អាយុ ឬស្លាប់នៅសមរភូមិ។
អុលឡោះតាអាឡានឹងប្រគល់ស្តេច ព្រមទាំងអ៊ីស្រអែល ទៅក្នុងកណ្តាប់ដៃរបស់ជនជាតិភីលីស្ទីន។ ស្អែកស្តេច ព្រមទាំងបុត្រារបស់ស្តេចនឹងទៅជួបខ្ញុំនៅក្នុងផ្នូរខ្មោចហើយអុលឡោះតាអាឡា នឹងប្រគល់កងទ័ពអ៊ីស្រអែល ទៅក្នុងកណ្តាប់ដៃពួកភីលីស្ទីន»។
កាលសេនាដែលកាន់គ្រឿងសាស្ត្រារបស់ស្តេចឃើញស្តេចស្លាប់ដូច្នេះ គាត់ក៏ហូតដាវ រួចផ្តួលខ្លួនទៅលើមុខដាវស្លាប់ជាមួយស្តេចដែរ។
កាលទ័ពអ៊ីស្រអែលដែលស្ថិតនៅលើភ្នំម្ខាងទៀត និងនៅត្រើយខាងនាយទន្លេយ័រដាន់ដឹងថា អ៊ីស្រអែលបាក់ទ័ព ហើយស្តេចសូល ព្រមទាំងបុត្រា ស្លាប់អស់នោះ ពួកគេក៏បោះបង់ទីក្រុងចោល រត់ភៀសខ្លួនអស់។ កងទ័ពភីលីស្ទីនចូលមកកាន់កាប់ក្រុងទាំងនោះ។