Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 31:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 ដូច្នេះ ស្តេច​សូល បុត្រា​របស់​ទ្រង់​បី​អង្គ អ្នក​កាន់​គ្រឿង​សស្ត្រា‌វុធ​របស់​ទ្រង់ និង​ពួក​ពល​ទាំង​ប៉ុន្មាន​បាន​ស្លាប់​ទាំង​អស់​គ្នា​នៅ​ថ្ងៃ​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 ដូច្នេះ ព្រះ‌បាទ​សូល បុត្រា​ទាំង​បី​អង្គ សេនា​កាន់​គ្រឿង​សស្ត្រា​របស់​ស្ដេច និង​ពល​ទាហាន​ទាំង​អស់ បាន​ស្លាប់​ជា​មួយ​គ្នា ក្នុង​ថ្ងៃ​តែ​មួយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ដូច្នេះ សូលព្រម​ទាំង​បុត្រា​ទ្រង់​៣​អង្គ នឹង​អ្នក​កាន់​គ្រឿង​របស់​ទ្រង់ ហើយ​នឹង​ពួក​ពល​ទាំង​ប៉ុន្មាន បាន​ស្លាប់​ទាំង​អស់​គ្នា​នៅ​ថ្ងៃ​នោះ​ឯង។

សូមមើលជំពូក ចម្លង

អាល់គីតាប

6 ដូច្នេះ ស្តេច​សូល បុត្រា​ទាំង​បី​នាក់ សេនា​ដែល​កាន់​គ្រឿង​សាស្ត្រា​របស់​ស្តេច និង​ពល​ទាហាន​ទាំង​អស់​បាន​ស្លាប់​ជា​មួយ​គ្នា​ក្នុង​ថ្ងៃ​តែ​មួយ។

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 31:6
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្រោយ​ពី​ស្តេច​សូល​បាន​សុគត​ទៅ ពេល​ដាវីឌ​បាន​ត្រឡប់​មក​ពី​វាយ​ពួក​អាម៉ាឡេក​វិញ ហើយ​បាន​នៅ​ក្រុង​ស៊ីក‌ឡាក់​អស់​ពីរ​ថ្ងៃ


គេ​នាំ​គ្នា​កាន់​ទុក្ខ ព្រម​ទាំង​យំ តម​អាហារ​រហូត​ដល់​ល្ងាច ដោយ​ព្រោះ​ស្តេច​សូល យ៉ូណា‌ថាន​បុត្រា​ទ្រង់ និង​ពួក​ទ័ព​របស់​ព្រះ‌យេហូវ៉ា ព្រម​ទាំង​ពួក​វង្ស​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន ដែល​បាន​ដួល​ស្លាប់​ដោយ​ដាវ។


គឺ​យ៉ាង​នោះ ដែល​សូល និង​បុត្រា​ទ្រង់​ទាំង​បី ព្រម​ទាំង​ពួក​វង្ស​របស់​ទ្រង់​ទាំង​អស់ បាន​បាត់​បង់​ជីវិត​ទៅ​ជា‌មួយ​គ្នា។


ភ្លាម​នោះ គាត់​ហៅ​យុវជន​ម្នាក់ ដែល​កាន់​អាវុធ​របស់​គាត់ ហើយ​បង្គាប់​ថា៖ «ចូរ​ឯង​ហូត​ដាវ​មក​សម្លាប់​អញ​ទៅ ដើម្បី​កុំ​ឲ្យ​គេ​និយាយ​ថា មាន​ស្ត្រី​ម្នាក់​បាន​សម្លាប់​អញ​នោះ​ឡើយ»។ ដូច្នេះ យុវជន​នោះ​ក៏​ចាក់​ទម្លុះ​គាត់ ហើយ​គាត់​ក៏​ស្លាប់​ទៅ។


ដូច្នេះ គេ​ក៏​ទៅ​គីល‌កាល​ទាំង​អស់​គ្នា ហើយ​នៅ​ទី​នោះ គេ​តាំង​ស្ដេច​សូល​ឡើង​ឲ្យ​ធ្វើ​ជា​ស្តេច នៅ​ចំពោះ​ព្រះ‌យេហូវ៉ា រួច​គេ​ថ្វាយ​យញ្ញ‌បូជា ជា​តង្វាយ​មេត្រី​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ហើយ​នៅ​ទី​នោះ ស្ដេច​សូល និង​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា ក៏​មាន​អំណរ​អរ​សប្បាយ​យ៉ាង​ខ្លាំង។


តើ​នេះ​មិន​មែន​ជា​រដូវ​ចម្រូត​ស្រូវ​ភោជ្ជ‌សាលី​ទេ​ឬ? តែ​ខ្ញុំ​នឹង​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា ឲ្យ​ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​មាន​ផ្គរ‌លាន់ និង​ទឹក​ភ្លៀង​មក នោះ​អ្នក​រាល់​គ្នា​នឹង​ដឹង ហើយ​ឃើញ​ជាក់​ថា ទោស​របស់​អ្នក​រាល់​គ្នា​ជា​ធ្ងន់​ក្រៃ‌លែង នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ដោយ​បាន​សូម​ស្តេច ឲ្យ​សោយ‌រាជ្យ​លើ​អ្នក​រាល់​គ្នា​នេះ»។


ប៉ុន្តែ ប្រសិន‌បើ​អ្នក​រាល់​គ្នា​ចេះ​តែ​ប្រព្រឹត្ត​អាក្រក់​ទៀត នោះ​អ្នក​រាល់​គ្នា ព្រម​ទាំង​ស្តេច​របស់​អ្នក​រាល់​គ្នា នឹង​ត្រូវ​រោយ‌រៀវ​វិនាស​ទៅ​ទាំង​អស់​គ្នា​វិញ គ្រា​នោះ ស្ដេច​សូល​សោយ‌រាជ្យ​បាន​មួយ​ឆ្នាំ​ហើយ»។


ដាវីឌ​និយាយ​ទៀត​ថា៖ «ខ្ញុំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ​ថា ព្រះ‌យេហូវ៉ា​នឹង​ប្រហារ​ជីវិត​ទ្រង់ ឬ​ថ្ងៃ​កំណត់​ដែល​ទ្រង់​ត្រូវ​សុគត​នឹង​មក​ដល់ ឬ​ទ្រង់​នឹង​ចេញ​ទៅ​វិនាស​ក្នុង​ទី​ចម្បាំង​ណា​មួយ​ជា​មិន​ខាន។


មួយ​ទៀត ព្រះ‌យេហូវ៉ា​នឹង​ប្រគល់​សាសន៍​អ៊ីស្រា‌អែល ដែល​នៅ​ជា‌មួយ​ទ្រង់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​ភីលី‌ស្ទីន នៅ​ថ្ងៃ​ស្អែក​នេះ ទ្រង់ ព្រម​ទាំង​ពួក​បុត្រា​របស់​ទ្រង់ នឹង​បាន​ទៅ​នៅ​ជា‌មួយ​ទូល‌បង្គំ​ហើយ ព្រះ‌យេហូវ៉ា​នឹង​ប្រគល់​ពួក​ពល‌ទ័ព​របស់​សាសន៍​អ៊ីស្រា‌អែល​ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​ពួក​ភីលី‌ស្ទីន​ដែរ»។


ពេល​អ្នក​កាន់​គ្រឿង​សស្ត្រា‌វុធ​របស់​ព្រះ‌អង្គ​បាន​ឃើញ​ស្ដេច​សូល​បាន​សុគត​ហើយ នោះ​គាត់​ក៏​ផ្តួល​ខ្លួន​ទៅ​លើ​ដាវ​ស្លាប់​ទៅ​ជា‌មួយ​ដែរ។


ពេល​ពួក​សាសន៍​អ៊ីស្រា‌អែល ដែល​នៅ​ច្រក​ភ្នំ​ម្ខាង និង​ពួក​អ្នក​នៅ​ត្រើយ​ម្ខាង​ទន្លេ​យ័រ‌ដាន់​បាន​ឃើញ​ពួក​ទ័ព​សាសន៍​អ៊ីស្រា‌អែល​រត់ ហើយ​ស្តេច​សូល និង​ពួក​បុត្រា​ទ្រង់​បាន​សុគត​អស់​ហើយ នោះ​គេ​ក៏​រត់​ចោល​ទី​ក្រុង​អស់​ទៅ ឯ​ពួក​ភីលី‌ស្ទីន​ក៏​មក​តាំង​ទី​លំ‌នៅ​ក្នុង​ទី​ក្រុង​ទាំង​នោះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម