ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ សាំ‌យូ‌អែល 3:4 - អាល់គីតាប

ពេល​នោះ អុលឡោះ‌តាអាឡា​មាន​បន្ទូល​ហៅ​កុមារ​សាំយូ‌អែល កុមារ​សាំយូ‌អែល​ក៏​ឆ្លើយ «បាទ!»

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពេល​នោះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ហៅ​ថា៖ «សាំយូ‌អែល! សាំយូ‌អែល​អើយ!» សាំយូ‌អែល​ឆ្លើយ​ថា៖ «បាទ!»

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពេល​នោះ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ហៅ​កុមារ​សាំយូ‌អែល កុមារ​សាំយូ‌អែល​ក៏​ឆ្លើយ «បាទ!»

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​ហៅ​មក​សាំយូ‌អែល ហើយ​សាំយូ‌អែល​តប​ថា ប្របាទ

សូមមើលជំពូក



១ សាំ‌យូ‌អែល 3:4
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្រោយ​ហេតុ‌ការណ៍​ទាំង​នោះ​មក អុលឡោះ​ក៏​ល្បងសាល​មើល​ចិត្ត​របស់​អ៊ីព្រហ៊ីម គឺ​ទ្រង់​មាន​បន្ទូល​ហៅ​គាត់​ថា៖ «អ៊ីព្រហ៊ីម!»។ អ៊ីព្រហ៊ីម​ឆ្លើយ​ថា៖ «បាទ​អុលឡោះ»។


ពេល​នោះ ស្រាប់​តែ​ម៉ាឡា‌អ៊ីកាត់​របស់អុលឡោះ‌តាអាឡា ហៅ​គាត់​ពី​លើ​មេឃ​មក​ថា៖ «អ៊ីព្រហ៊ីម អ៊ីព្រហ៊ីម​អើយ!»។ គាត់​ឆ្លើយ​ថា៖ «បាទ!»។


ម៉ូសា និង​ហារូន ជា​អ៊ីមុាំ​បម្រើ​អុលឡោះ លោក​សាំយូ‌អែល​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម អ្នក​ដែល​អង្វរ​រក​ទ្រង់ ពេល​អ្នក​ទាំង​នោះ​អង្វរ​រក​អុលឡោះ‌តាអាឡា ទ្រង់​ឆ្លើយ​តប​មក​ពួក​គាត់​វិញ​ ។


អុលឡោះ‌តាអាឡា​ឃើញ​ម៉ូសា​ឆៀង​ចូល​មក​ជិត​ដូច្នេះ ទ្រង់​ហៅ​ម៉ូសា​ពី​ក្នុង​គុម្ពោត​ថា៖ «ម៉ូសា​អើយ! ម៉ូសា!»។ ម៉ូសា​ឆ្លើយ​ថា៖ «បាទ»។


បន្ទាប់​មក ខ្ញុំ​ឮ​សំឡេង​របស់អុលឡោះ‌តាអាឡា​ដែល​មាន​បន្ទូល​ថា៖ «តើ​យើង​នឹង​ចាត់​អ្នក​ណា​ឲ្យ​ទៅ តើ​នរណា​នឹង​នាំ​ពាក្យ​របស់​យើង?»។ ខ្ញុំ​ឆ្លើយ​ថា៖ «ខ្ញុំ​នៅ​ទី​នេះ​ស្រាប់​ហើយ! សូម​ទ្រង់​ចាត់​ខ្ញុំ​ចុះ!»។


គាត់​ក៏​ដួល​ហើយ​ឮ​សូរ​សំឡេង​មួយ​ពោល​មក​គាត់​ថា៖ «សូល​អើយ​សូល! ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​បៀត‌បៀន​ខ្ញុំ?»។


ក្នុង​ក្រុម‌ជំអះ​មុន​ដំបូង​បង្អស់ អុលឡោះ​បាន​តែង‌តាំង​ឲ្យ​មាន​សាវ័ក បន្ទាប់​មក ទ្រង់​តែង‌តាំង​អ្នក​ថ្លែង​បន្ទូល បន្ទាប់​មក​ទៀត ទ្រង់​តែង‌តាំង​អ្នក​បង្រៀន។ បន្ទាប់​ពី​នោះ មាន​អំណោយ​ទាន​ខាង​ធ្វើ​ការ​អស្ចារ្យ អំណោយ​ទាន​ខាង​ប្រោស​អ្នក​ជំងឺ​ឲ្យ​ជា អំណោយ​ទាន​ខាង​ជួយ​អ្នក​ដទៃ អំណោយ​ទាន​ខាង​ណែ‌នាំ​អំណោយ​ទាន​ខាង​និយាយ​ភាសា​ចម្លែក​អស្ចារ្យ។


ហើយ​រត់​ទៅ​រក​លោក​អេលី ទាំង​ពោល​ថា៖ «បាទ! លោក​តា​ហៅ​ខ្ញុំ​មាន​ការ​អ្វី»។ លោក​អេលី​ឆ្លើយ​ថា៖ «តា​មិន​បាន​ហៅ​ឯង​ទេ ទៅ​ដេក​វិញ​ទៅ!»។ កុមារ​សាំយូ‌អែល​ក៏​ត្រឡប់​ទៅ​ដេក​វិញ។