ពួកស្តេចត្រាញ់នៃជនជាតិភីលីស្ទីនបាននាំកងពលតូច និងកងពលធំដើរទៅមុខ រីឯទត និងទាហានរបស់គាត់ នាំគ្នាហែហមស្តេចអគីសនៅខាងក្រោយ។
រីឯពួកមេដឹកនាំរបស់សាសន៍ភីលីស្ទីនបាននាំពលទ័ពរបស់គេទាំងរយ ទាំងពាន់ទៅខាងមុខ ហើយដាវីឌ និងពួកលោក បាននាំគ្នាដើរតាមក្រោយទៅជាមួយព្រះបាទអ័គីស
ពួកស្ដេចត្រាញ់នៃជនជាតិភីលីស្ទីនបាននាំកងពលតូច និងកងពលធំដើរទៅមុខ រីឯលោកដាវីឌ និងទាហានរបស់លោក នាំគ្នាហែហមព្រះបាទអគីសនៅខាងក្រោយ។
ឯពួកមេនៃសាសន៍ភីលីស្ទីនក៏នាំពលទ័ពគេទាំងរយទាំងពាន់ទៅខាងមុខ ហើយដាវីឌ នឹងពួកលោក ក៏នាំគ្នាដើរតាមក្រោយ ទៅជាមួយនឹងអ័គីស
ក្នុងកុលសម្ព័ន្ធម៉ាណាសេ មានទាហានមកសុំចុះចូលខាងស្តេចទត ក្នុងពេលដែលស្តេចលើកទ័ពចេញទៅជាមួយពួកភីលីស្ទីន ដើម្បីច្បាំងនឹងស្តេចសូល។ ប៉ុន្តែ ទ័ពរបស់ស្តេចទតពុំបានចូលរួមច្បាំងទេ ព្រោះពួកស្តេចត្រាញ់របស់ជនជាតិភីលីស្ទីន បានពិគ្រោះគ្នាបញ្ជូនទ័ពរបស់ស្តេចទត ឲ្យវិលត្រឡប់ទៅវិញពួកគេគិតថា៖ «បើស្តេចទតចូលដៃជាមួយស្តេចសូលជាចៅហ្វាយរបស់គេ នោះពួកគេមុខជាបំផ្លាញយើងទាំងអស់គ្នាមិនខាន!»។
ក្រោយគេបង្អស់ទង់សញ្ញានៃជំរំដាន់ចេញដំណើរជាមួយកងទ័ពរបស់ខ្លួន ដែលមានកងពលដាន់ដឹកនាំដោយលោកអហ៊ីយេស៊ើរ ជាកូនរបស់លោកអាំមីសាដាយ
ពោលគឺទឹកដីដែលចាត់ទុកថាជាទឹកដីរបស់ជនជាតិកាណាន លាតសន្ធឹងចាប់តាំងពីទឹកធ្លាក់ស៊ីហោ នៅព្រំប្រទល់ស្រុកអេស៊ីប រហូតដល់តំបន់អេក្រូននៅទិសខាងជើង។ នៅលើទឹកដីនោះមាននគរប្រាំរបស់ជនជាតិភីលីស្ទីនដែលមានរាជធានីនៅក្រុងកាសា ក្រុងអាសដូឌ ក្រុងអាសកាឡូន ក្រុងកាថ និងក្រុងអេក្រូន។ ជនជាតិអាវីមក៏រស់នៅលើទឹកដីដែរ។
ជនជាតិភីលីស្ទីនសួរទៀតថា៖ «តើយើងត្រូវយកជំនូនអ្វីទៅជូន ដើម្បីសូមទ្រង់លើកលែងទោសឲ្យ?»។ ពួកបូជាចារ្យ និងពួកគ្រូទាយឆ្លើយថា៖ «សូមយករូបប្ញសដូងបាតធ្វើពីមាសចំនួនប្រាំ និងរូបកណ្តុរមាសប្រាំ ស្របតាមចំនួនស្តេចត្រាញ់ទាំងប្រាំ នៃជនជាតិភីលីស្ទីន ដ្បិតអ្នករាល់គ្នា និងស្តេចត្រាញ់ទាំងប្រាំ សុទ្ធតែបានរងគ្រោះកាចដូចៗគ្នា។