Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 29:2 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ឯ​ពួក​មេ​នៃ​សាសន៍​ភីលីស្ទីន​ក៏​នាំ​ពល​ទ័ព​គេ​ទាំង​រយ​ទាំង​ពាន់​ទៅ​ខាង​មុខ ហើយ​ដាវីឌ នឹង​ពួក​លោក ក៏​នាំ​គ្នា​ដើរ​តាម​ក្រោយ ទៅ​ជា​មួយ​នឹង​អ័គីស

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 រីឯ​ពួក​មេ​ដឹក​នាំ​របស់​សាសន៍​ភីលី‌ស្ទីន​បាន​នាំ​ពល​ទ័ព​របស់​គេ​ទាំង​រយ ទាំង​ពាន់​ទៅ​ខាង​មុខ ហើយ​ដាវីឌ និង​ពួក​លោក បាន​នាំ​គ្នា​ដើរ​តាម​ក្រោយ​ទៅ​ជា‌មួយ​ព្រះបាទ​អ័គីស

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ពួក​ស្ដេច​ត្រាញ់​នៃ​ជន‌ជាតិ​ភីលីស្ទីន​បាន​នាំ​កង‌ពល​តូច និង​កង‌ពល​ធំ​ដើរ​ទៅ​មុខ រីឯ​លោក​ដាវីឌ និង​ទាហាន​របស់​លោក នាំ​គ្នា​ហែ‌ហម​ព្រះ‌បាទ​អគីស​នៅ​ខាង​ក្រោយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

2 ពួក​ស្តេច​ត្រាញ់​នៃ​ជន‌ជាតិ​ភីលី‌ស្ទីន​បាន​នាំ​កង​ពល​តូច និង​កង​ពល​ធំ​ដើរ​ទៅ​មុខ រីឯ​ទត និង​ទាហាន​របស់​គាត់ នាំ​គ្នា​ហែ​ហម​ស្តេច​អគីស​នៅ​ខាង​ក្រោយ។

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 29:2
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្នុង​ពួក​ម៉ាន៉ាសេ ក៏​មាន​អ្នក​ខ្លះ​រវាត​មក ចូល​ខាង​ដាវីឌ​ដែរ គឺ​ក្នុង​វេលា​ដែល​ទ្រង់​ចេញ​ទៅ ដើម្បី​ច្បាំង​នឹង​សូល ជា​មួយ​នឹង​ពួក​ភីលីស្ទីន តែ​មិន​បាន​ជួយ​គេ​ទេ ពី​ព្រោះ​ពួក​មេ​របស់​សាសន៍​ភីលីស្ទីន គេ​បាន​ពិគ្រោះ​គ្នា រួច​បង្គាប់​ឲ្យ​ទ្រង់​ទៅ​វិញ ដោយ​ថា ក្រែង​វា​រវាត​ចេញ​ទៅ​ខាង​សូល ជា​ចៅហ្វាយ​វា ហើយ​នាំ​ឲ្យ​អន្តរាយ​ដល់​ក្បាល​យើង​វិញ


រួច​មាន​ទង់‌ជ័យ​របស់​ទី​ដំឡើង​ត្រសាល​នៃ​ពួក​កូន​ចៅ​ដាន់ នាំ​គ្នា​ចេញ​ទៅ​តាម​ពួក​កង​គេ មាន​អ័ហ៊ី‌យេ‌ស៊ើរ ជា​កូន​អាំមី‌សា‌ដាយ ត្រួត​លើ​ពួក​កង​គេ​ជា​ខាង​ក្រោយ​បង្អស់


ចាប់​តាំង​ពី​ស្ទឹង​ស៊ីហោ ដែល​ជា​ព្រំ​ស្រុក​អេស៊ីព្ទ រហូត​ដល់​ព្រំ​ក្រុង​អេក្រុន​នៅ​ខាង​ជើង ដែល​រាប់​ជា​ស្រុក​របស់​សាសន៍​កាណាន មាន​មេ​សាសន៍​ភីលីស្ទីន​៥​នាក់​ជា​អ្នក​ត្រួត‌ត្រា គឺ​ជា​ក្រុង​កាសា​១ ក្រុង​អាស‌ដូឌ​១ ក្រុង​អាស‌កា‌ឡូន​១ ក្រុង​កាថ​១ ក្រុង​អេក្រុន​១ ហើយ​នឹង​ស្រុក​របស់​សាសន៍​អាវីម ដែល​នៅ​ខាង​ត្បូង​នោះ​ដែរ


គេ​ក៏​សួរ​ថា តើ​ដង្វាយ​យ៉ាង​ណា ដែល​យើង​ត្រូវ​ផ្ញើ​ទៅ​ថ្វាយ​ទ្រង់​នោះ ពួក​នោះ​ប្រាប់​ថា គឺ​រូប​ឫស​ដូង​បាត​៥ ធ្វើ​ពី​មាស នឹង​កណ្តុរ​មាស​៥ តាម​ចំនួន​ពួក​មេ​នៃ​សាសន៍​ភីលីស្ទីន ដ្បិត​អ្នក​រាល់​គ្នា នឹង​ពួក​មេ​របស់​អ្នក​រាល់​គ្នា ក៏​កើត​មាន​សេចក្ដី​វេទនា​តែ​១


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម