ម៉ាឡាអ៊ីកាត់របស់អុលឡោះតាអាឡាបានជួបនាង នៅក្បែរប្រភពទឹកមួយក្នុងវាលរហោស្ថាន តាមផ្លូវទៅស្រុកស៊ើរ។
១ សាំយូអែល 27:9 - អាល់គីតាប ទតវាយកំទេចទឹកដីនោះ ឥតទុកឲ្យមនុស្សប្រុស ឬស្រីណាម្នាក់រួចជីវិតឡើយ។ គាត់ប្រមូលហ្វូងចៀម និងហ្វូងគោ ព្រមទាំងលា អូដ និងសម្លៀកបំពាក់ ហើយត្រឡប់មកវិញ ជួបស្តេចអគីស។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដាវីឌវាយស្រុកគេ ឥតទុកឲ្យមានប្រុសឬស្រីនៅរស់ឡើយ ក៏ចាប់យកចៀម គោ លា អូដ្ឋ និងសម្លៀកបំពាក់របស់គេ ហើយនាំគ្នាត្រឡប់មកគាល់ព្រះបាទអ័គីសវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកដាវីឌវាយកម្ទេចទឹកដីនោះ ឥតទុកឲ្យមនុស្សប្រុស ឬស្រីណាម្នាក់រួចជីវិតឡើយ។ លោកប្រមូលហ្វូងចៀម និងហ្វូងគោ ព្រមទាំងលា អូដ និងសម្លៀកបំពាក់ ហើយត្រឡប់មកវិញ គាល់ព្រះបាទអគីស។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដាវីឌវាយស្រុកគេ ឥតទុកឲ្យមានប្រុសឬស្រីនៅរស់ឡើយ ក៏ចាប់យកចៀម គោ លា អូដ្ឋ នឹងសំលៀកបំពាក់របស់គេ រួចនាំគ្នាត្រឡប់មកឯអ័គីសវិញ |
ម៉ាឡាអ៊ីកាត់របស់អុលឡោះតាអាឡាបានជួបនាង នៅក្បែរប្រភពទឹកមួយក្នុងវាលរហោស្ថាន តាមផ្លូវទៅស្រុកស៊ើរ។
ជនជាតិអ៊ីស្មាអែលរស់នៅ ចាប់តាំងពីស្រុកហាវីឡា រហូតដល់ស្រុកស៊ើរ ដែលនៅជាប់នឹងស្រុកអេស៊ីប និងវាតរហូតទៅដល់ស្រុកអាសើុរ។ ជនជាតិអ៊ីស្មាអែលមិនសូវត្រូវគ្នាជាមួយបងប្អូនរបស់ខ្លួនទេ។
គាត់មានចៀមប្រាំពីរពាន់ក្បាល អូដ្ឋបីពាន់ក្បាល គោប្រាំរយនឹម និងលាប្រាំរយក្បាល ហើយលោកក៏មានអ្នកបម្រើជាច្រើនដែរ។ គាត់ជាមនុស្សមានឈ្មោះល្បីជាងគេ នៅស្រុកខាងកើត។
ម៉ូសានាំជនជាតិអ៊ីស្រអែល ចេញពីសមុទ្រក្រហម ឆ្ពោះទៅវាលរហោស្ថានស៊ើរ។ ពួកគេធ្វើដំណើរអស់រយៈពេលបីថ្ងៃ ក្នុងវាលរហោស្ថាន ដោយឥតជួបប្រទះនឹងទឹកទាល់តែសោះ។
ពួកគេបំផ្លាញអ្វីៗទាំងប៉ុន្មានដែលមាននៅក្នុងទីក្រុង គឺប្រហារមនុស្សទាំងប្រុស ទាំងស្រី ទាំងក្មេង ទាំងចាស់ ទាំងគោ ចៀម និងលាដោយមុខដាវ។
ឥឡូវនេះ ចូរទៅវាយជនជាតិអាម៉ាឡេកចុះ។ ត្រូវបំផ្លាញអ្វីៗទាំងប៉ុន្មានរបស់ពួកគេជូនផ្តាច់ដល់អុលឡោះឥតត្រាប្រណីឡើយ គឺត្រូវសម្លាប់ចោលទាំងអស់ទាំងប្រុស ទាំងស្រី ទាំងកូនក្មេង ទាំងទារក ទាំងគោ ទាំងចៀម ទាំងអូដ្ឋ និងលាផង”»។
គាត់ចាប់បានស្តេចអកាក់ ជាស្តេចរបស់ពួកអាម៉ាឡេកទាំងរស់ ហើយប្រហារជីវិតប្រជាជនទាំងអស់ដោយមុខដាវ ជូនផ្តាច់ដល់អុលឡោះ