យ៉ូស្វេ 6:21 - អាល់គីតាប21 ពួកគេបំផ្លាញអ្វីៗទាំងប៉ុន្មានដែលមាននៅក្នុងទីក្រុង គឺប្រហារមនុស្សទាំងប្រុស ទាំងស្រី ទាំងក្មេង ទាំងចាស់ ទាំងគោ ចៀម និងលាដោយមុខដាវ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦21 ពេលនោះ គេបំផ្លាញអ្វីៗទាំងអស់ដែលមាននៅក្នុងទីក្រុង ទាំងប្រុស ទាំងស្រី ទាំងក្មេង ទាំងចាស់ ទាំងគោ ចៀម និងលា ដោយមុខដាវ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥21 ពួកគេបំផ្លាញអ្វីៗទាំងប៉ុន្មានដែលមាននៅក្នុងទីក្រុង ថ្វាយផ្ដាច់ដល់ព្រះអម្ចាស់ គឺប្រហារមនុស្សទាំងប្រុស ទាំងស្រី ទាំងក្មេង ទាំងចាស់ ទាំងគោ ចៀម និងលា ដោយមុខដាវ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤21 គេបានបំផ្លាញគ្រប់ទាំងអស់ដែលមាននៅក្នុងក្រុងនោះអស់រលីង គឺទាំងប្រុស ហើយនឹងស្រី ទាំងក្មេង ហើយនឹងចាស់ផង ព្រមទាំងគោ នឹងចៀម ហើយនឹងលា ទាំងអំបាលម៉ាន ដោយមុខដាវ។ សូមមើលជំពូក |
គាត់វាយយកក្រុងនោះ ហើយចាប់បានស្តេច ព្រមទាំងដណ្តើមយកភូមិនានាដែលនៅជាប់នឹងក្រុងនោះផង។ កងទ័ពអ៊ីស្រអែលប្រហារជីវិតមនុស្សទាំងអស់ដែលរស់នៅទីនោះដោយមុខដាវ ឥតទុកឲ្យនរណាម្នាក់រួចជីវិតឡើយ។ យ៉ូស្វេប្រព្រឹត្តចំពោះក្រុងដេបៀរ ព្រមទាំងស្តេចរបស់គេ ដូចលោកបានប្រព្រឹត្តចំពោះក្រុងហេប្រូន និងក្រុងលីបណាព្រមទាំងស្តេចរបស់គេដែរ។