លោកយ៉ូអាប់ក្រោកឡើង ចេញដំណើរទៅស្រុកកេស៊ួរី ហើយនាំសម្តេចអាប់សាឡុម វិលមកក្រុងយេរូសាឡឹមវិញ។
១ សាំយូអែល 27:8 - អាល់គីតាប ទត និងអស់អ្នកដែលនៅជាមួយគាត់ នាំគ្នាចេញទៅរាតត្បាតទឹកដីរបស់ជនជាតិកេស៊ូរី ទឹកដីរបស់ជនជាតិកេស៊ើរ និងទឹកដីរបស់ជនជាតិអាម៉ាឡេក។ ពីដើមជនជាតិទាំងនោះរស់នៅចាប់តាំងស្រុកស៊ើរ រហូតដល់ស្រុកអេស៊ីប។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គ្រានោះ ដាវីឌ និងពួកលោក ក៏ចូលលុកក្នុងស្រុករបស់ពួកកេស៊ូរី ពួកកេស៊ើរ និងពួកអាម៉ាឡេក ដ្បិតសាសន៍ទាំងនោះ ជាអ្នកស្រុកតាំងតែពីដើមមក គេនៅតាមផ្លូវដែលទៅស្រុកស៊ើរ រហូតដល់ស្រុកអេស៊ីព្ទ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកដាវីឌ និងអស់អ្នកដែលនៅជាមួយលោក នាំគ្នាចេញទៅរាតត្បាតទឹកដីរបស់ជនជាតិកេស៊ូរី ទឹកដីរបស់ជនជាតិកេស៊ើរ និងទឹកដីរបស់ជនជាតិអាម៉ាឡេក។ ពីដើម ជនជាតិទាំងនោះរស់នៅចាប់តាំងស្រុកស៊ើរ រហូតដល់ស្រុកអេស៊ីប។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅគ្រានោះ ដាវីឌ នឹងពួកលោក ក៏ចូលលុកក្នុងស្រុករបស់ពួកកេស៊ូរី ពួកកេស៊ើរ នឹងពួកអាម៉ាលេក ដ្បិតសាសន៍ទាំងនោះ ជាអ្នកស្រុក តាំងតែពីដើមរៀងមក គេនៅតាមផ្លូវ ដែលទៅឯស្រុកស៊ើរ រហូតដល់ស្រុកអេស៊ីព្ទ |
លោកយ៉ូអាប់ក្រោកឡើង ចេញដំណើរទៅស្រុកកេស៊ួរី ហើយនាំសម្តេចអាប់សាឡុម វិលមកក្រុងយេរូសាឡឹមវិញ។
សម្តេចអាប់សាឡុមឆ្លើយថា៖ «ពីព្រោះខ្ញុំសូមឲ្យលោកមកទីនេះ តែលោកបដិសេធ។ ខ្ញុំចង់ឲ្យលោកចូលទៅជួបស្តេច ហើយសួរថា ហេតុអ្វីបានជាស្តេចហៅខ្ញុំឲ្យវិលមកពីស្រុកកេស៊ួរី? ប្រសិនបើខ្ញុំនៅទីនោះ គឺប្រសើរជាង! ឥឡូវនេះ ខ្ញុំចង់ចូលទៅជួបស្តេចណាស់ ប្រសិនបើខ្ញុំមានកំហុសអ្វី សូមស្តេចសម្លាប់ខ្ញុំចុះ!»។
កាលខ្ញុំស្នាក់នៅក្រុងកេស៊ួរី ក្នុងស្រុកស៊ីរី ខ្ញុំបានបន់អុលឡោះតាអាឡាថា ប្រសិនបើទ្រង់ប្រោសប្រណីឲ្យខ្ញុំវិលត្រឡប់មកក្រុងយេរូសាឡឹមវិញ ខ្ញុំនឹងធ្វើគូរបានជូនអុលឡោះតាអាឡា»។
បន្តិចក្រោយមក លោកយ៉ូអាប់ និងពលទាហានរបស់ស្តេចទតវិលមកពីច្បាំងវិញ ទាំងនាំយកជយភ័ណ្ឌយ៉ាងសន្ធឹកសន្ធាប់មកជាមួយផង។ ពេលនោះ លោកអប៊ីនើរពុំបាននៅក្នុងក្រុងហេប្រូនជាមួយស្តេចទតទេ ដ្បិតស្តេចអនុញ្ញាតឲ្យលោកចាកចេញទៅ ដោយសុខសាន្ត។
កូនទីពីរ នាមគីឡាប ប្រសូតពីនាងអប៊ីកែល ដែលត្រូវជាភរិយារបស់សពលោកណាបាល នៅភូមិកើមែល កូនទីបី នាមអាប់សាឡុម ប្រសូតពីនាងម៉ាកា ដែលត្រូវជាបុត្រីរបស់ស្តេចតាលម៉ាយ ស្តេចស្រុកកេសួរី
គឺជនជាតិស៊ីរី ជនជាតិម៉ូអាប់ ជនជាតិអាំម៉ូន ជនជាតិភីលីស្ទីន និងជនជាតិអាម៉ាឡេក។ ស្តេចទតក៏យកជយភ័ណ្ឌដែលរឹបអូសបានពីស្តេចហាដារេស៊ើរ ជាបុត្ររបស់ស្តេចរេហូប ស្តេចស្រុកសូបា ទៅជូនអុលឡោះតាអាឡាដែរ។
ជនជាតិកេសួរី និងជនជាតិអើរ៉ាម បានវាយយកភូមិទាំងប៉ុន្មានរបស់លោកយ៉ាអៀរ ព្រមទាំងក្រុងកេណាត និងស្រុកភូមិនៅជុំវិញ ដែលមានចំនួនទាំងអស់ហុកសិប។ ប្រជាជនដែលរស់នៅក្នុងក្រុងទាំងនោះ សុទ្ធតែជាពូជពង្សរបស់លោកម៉ាគារ ជាឪពុករបស់លោកកាឡាដ។
ម៉ូសានាំជនជាតិអ៊ីស្រអែល ចេញពីសមុទ្រក្រហម ឆ្ពោះទៅវាលរហោស្ថានស៊ើរ។ ពួកគេធ្វើដំណើរអស់រយៈពេលបីថ្ងៃ ក្នុងវាលរហោស្ថាន ដោយឥតជួបប្រទះនឹងទឹកទាល់តែសោះ។
ជនជាតិអាម៉ាឡេករស់នៅតំបន់ណេកិប ជនជាតិហេត ជនជាតិយេប៊ូស និងជនជាតិអាម៉ូរីរស់នៅតាមតំបន់ភ្នំ រីឯជនជាតិកាណានរស់នៅក្បែរសមុទ្រ និងនៅតាមមាត់ទន្លេយ័រដាន់»។
ពេលនោះ ជនជាតិអាម៉ាឡេក និងជនជាតិកាណានដែលរស់នៅលើភ្នំនាំគ្នាចុះមក ហើយវាយប្រហារពួកគេ ព្រមទាំងដេញតាមកំទេចពួកគេរហូតដល់ហោម៉ា។
ស្តេចអុកគ្រប់គ្រងតំបន់ភ្នំហ៊ើរម៉ូនក្រុងសាល់កា និងស្រុកបាសានទាំងមូល រហូតដល់ព្រំប្រទល់ស្រុកកេស៊ួរី និងស្រុកម៉ាកាធី ព្រមទាំងមួយចំហៀងស្រុកកាឡាដ ជាព្រំប្រទល់ទឹកដីរបស់ស្តេចស៊ីហុន ស្តេចក្រុងហេសបូន។
ក៏ប៉ុន្តែ ជនជាតិអ៊ីស្រអែលពុំបានបណ្តេញជនជាតិកេស៊ូរី និងជនជាតិម៉ាកាធីចេញពីទឹកដីនោះទេ ហេតុនេះហើយបានជាជនជាតិកេស៊ួរី និងជនជាតិម៉ាកាធីរស់នៅជាមួយជនជាតិអ៊ីស្រអែល រហូតមកដល់សព្វថ្ងៃ។
កូនចៅអេប្រាអ៊ីមពុំបានបណ្តេញជនជាតិកាណាន ដែលរស់នៅកេស៊ើរចេញពីទឹកដីនោះទេ ហេតុនេះហើយបានជាជនជាតិកាណានរស់នៅក្នុងចំណោមកូនចៅអេប្រាអ៊ីម មកទល់សព្វថ្ងៃ ប៉ុន្តែ ពួកគេត្រូវធ្វើការធ្ងន់ៗ។
កុលសម្ព័ន្ធអេប្រាអ៊ីមក៏មិនបានបណ្តេញជនជាតិកាណានដែលរស់នៅក្រុងកេស៊ើរដែរ ដូច្នេះពួកនេះក៏រស់នៅក្នុងចំណោមកុលសម្ព័ន្ធអេប្រាអ៊ីម នៅក្រុងកេស៊ើរតទៅទៀត។
ស្តេចអគីសក៏ហៅទតមក ហើយនិយាយថា៖ «យើងសូមស្បថក្នុងនាមអុលឡោះតាអាឡាដែលនៅអស់កល្បជានិច្ចថា លោកពិតជាមនុស្សត្រឹមត្រូវមែន។ យើងពេញចិត្តនឹងឲ្យលោកចេញទៅច្បាំងជាមួយយើង ព្រោះតាំងពីពេលដែលលោកស្នាក់នៅនឹងយើងរហូតដល់ពេលនេះ យើងពុំដែលឃើញលោកប្រព្រឹត្តអ្វីខុសឆ្គងឡើយ។ ប៉ុន្តែ ពួកស្តេចត្រាញ់ឯទៀតៗនៃជនជាតិភីលីស្ទីន ពុំពេញចិត្តនឹងលោកទេ។
នៅថ្ងៃទីបី ទត និងអស់អ្នកដែលនៅជាមួយគាត់បានទៅដល់ក្រុងស៊ីគឡាក់។ ប៉ុន្តែ មុននោះ ជនជាតិអាម៉ាឡេកបានរាតត្បាតតំបន់ណេកិប និងក្រុងស៊ីគឡាក់។ ពួកគេដុតកំទេចក្រុងស៊ីគឡាក់ចោល