Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូស្វេ 12:5 - អាល់គីតាប

5 ស្តេច​អុក​គ្រប់‌គ្រង​តំបន់​ភ្នំ​ហ៊ើរ‌ម៉ូន​ក្រុង​សាល់កា និង​ស្រុក​បាសាន​ទាំង​មូល រហូត​ដល់​ព្រំ​ប្រទល់​ស្រុក​កេស៊ួរី និង​ស្រុក​ម៉ា‌កា‌ធី ព្រម​ទាំង​មួយ​ចំហៀង​ស្រុក​កាឡាដ ជា​ព្រំ​ប្រទល់​ទឹក​ដី​របស់​ស្តេច​ស៊ីហុន ស្តេច​ក្រុង​ហេស‌បូន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ដែល​សោយ‌រាជ្យ​លើ​ស្រុក​ភ្នំ​ហ៊ើរម៉ូន និង​ក្រុង​សាលកា ហើយ​នៅ​ស្រុក​បាសាន​ទាំង​មូល រហូត​ដល់​ព្រំ​ប្រទល់​ស្រុក​របស់​សាសន៍​កេស៊ូរី និង​សាសន៍​ម៉ាកាធី ហើយ​លើ​ស្រុក​កាឡាដ​មួយ​ចំហៀង​ដែរ ទល់​នឹង​ព្រំ​ប្រទល់​ស្រុក​របស់​ស៊ីហុន ជា​ស្តេច​ក្រុង​ហែសបូន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 ព្រះ‌បាទ​អុក​គ្រប់‌គ្រង​តំបន់​ភ្នំ​ហ៊ើរ‌ម៉ូន ក្រុង​សាល់‌កា និង​ស្រុក​បាសាន​ទាំង​មូល​រហូត​ដល់​ព្រំ‌ប្រទល់​ស្រុក​កេស៊ួ‌រី និង​ស្រុក​ម៉ាកា‌ធី ព្រម​ទាំង​មួយ​ចំហៀង​ស្រុក​កាឡាដ ជា​ព្រំ‌ប្រទល់​ទឹក​ដី​របស់​ព្រះ‌បាទ​ស៊ីហុន ស្ដេច​ក្រុង​ហេស‌បូន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 ដែល​សោយ‌រាជ្យ​លើ​ស្រុក​ភ្នំ​ហ៊ើម៉ូន នឹង​ក្រុង​សាលកា ហើយ​នៅ​ស្រុក​បាសាន​ទាំង​មូល រហូត​ដល់​ព្រំ​ស្រុក​របស់​សាសន៍​កេស៊ូរី នឹង​សាសន៍​ម៉ាកាធី ហើយ​លើ​ស្រុក​កាឡាត​១​ចំហៀង​ដែរ ទល់​នឹង​ព្រំ​ស្រុក​របស់​ស៊ីហុន ជា​ស្តេច​ក្រុង​ហែសបូន

សូមមើលជំពូក ចម្លង




យ៉ូស្វេ 12:5
14 ការដាក់ឲ្យឆ្លើយតបគ្នា  

សម្តេច​អាប់‌សាឡុម​រត់​គេច​ខ្លួន​ទៅ​ជ្រក​នៅ​ជា​មួយ​ស្តេច​តាល‌ម៉ាយ ជា​បុត្រ​របស់​ស្តេច​អាំមី‌ហ៊ូដ និង​ជា​ស្តេច​ស្រុក​កេស៊ួ‌រី។ ក្នុង​អំឡុង​ពេល​នោះ ស្តេច​ទត​កាន់​ទុក្ខ​សម្តេច​អាំ‌ណូន​ជា​កូន។


កាល​ខ្ញុំ​ស្នាក់​នៅ​ក្រុង​កេស៊ួរី ក្នុង​ស្រុក​ស៊ីរី ខ្ញុំ​បាន​បន់អុលឡោះ‌តាអាឡា​ថា ប្រសិន​បើ​ទ្រង់​ប្រោស‌ប្រណី​ឲ្យ​ខ្ញុំ​វិល​ត្រឡប់​មក​ក្រុង​យេរូ‌សាឡឹម​វិញ ខ្ញុំ​នឹង​ធ្វើ​គូរបាន​ជូនអុលឡោះ‌តាអាឡា»។


លោក​អេលី‌ផាលេត ជា​កូន​របស់​លោក​អហាស‌បៃ និង​ជា​ពូជ‌ពង្ស​របស់​ពួក​ម៉ាកា‌ធី លោក​អេលី‌យ៉ាម ជា​កូន​របស់​លោក​អហ៊ី‌ថូផែល អ្នក​ស្រុក​គីឡោ


កូន​ទី​ពីរ នាម​គីឡាប ប្រសូត​ពី​នាង​អប៊ី‌កែល ដែល​ត្រូវ​ជា​ភរិយា​របស់​សព​លោក​ណាបាល នៅ​ភូមិ​កើ‌មែល កូន​ទី​បី នាម​អាប់‌សាឡុម ប្រសូត​ពី​នាង​ម៉ាកា ដែល​ត្រូវ​ជា​បុត្រី​របស់​ស្តេច​តាល‌ម៉ាយ ស្តេច​ស្រុក​កេសួ‌រី


កាល​ពួក​មេ​ទាហាន និង​ពល​ទាហាន​ទាំង​អស់​ដែល​មិន​បាន​ចុះ​ចូល​កង‌ទ័ព​បាប៊ី‌ឡូន ឮ​ដំណឹង​ថា ស្តេច​ស្រុក​បាប៊ី‌ឡូន​តែង‌តាំង​លោក​កេដា‌លា ឲ្យ​គ្រប់‌គ្រង​លើ​ស្រុក ពួក​គេ​ក៏​នាំ​គ្នា​មក​ជួប​នឹង​លោក​កេដា‌លា​នៅ​មីស‌ប៉ា។ អ្នក​ទាំង​នោះ គឺ​លោក​អ៊ីស្មា‌អែល ជា​កូន​របស់​លោក​នេថា‌នា លោក​យ៉ូហា‌ណាន ជា​កូន​របស់​លោក​ការ៉ា លោក​សេរ៉ា‌យ៉ា ជា​កូន​របស់​លោក​ថាន់‌ហ៊ូ‌ម៉េក ជា​អ្នក​ស្រុក​នេថូ‌ផា និង​លោក​យា‌សា‌នា​ជា​កូន​របស់​ពួក​ម៉ាកា‌ធី ព្រម​ទាំង​ពល​ទាហាន​របស់​ពួក​គេ។


ពូជ‌ពង្ស​របស់​លោក​កាដ រស់​នៅ​ក្បែរ​ពូជ‌ពង្ស​របស់​រូបេន​ក្នុង​ស្រុក​បាសាន និង​រហូត​ដល់​សាល‌កា។


ពួក​គេ​ក៏​នាំ​គ្នា​មក​ជួប​នឹង​លោក​កេដា‌លា​នៅ​មីសប៉ា។ អ្នក​ទាំង​នោះ គឺ​លោក​អ៊ីស្មា‌អែល​ជា​កូន​របស់​លោក​នេថា‌នា លោក​យ៉ូហាណាន និង​លោក​យ៉ូណា‌ថាន​ជា​កូន​របស់​លោក​ការ៉ា លោក​សេរ៉ាយ៉ា​ជា​កូន​របស់​លោក​ថានហ៊ូ‌មែត កូនៗ​របស់​លោក​អេផាយ អ្នក​ស្រុក​នថូ‌ផា និង​លោក​យេសា‌នា​ជា​កូន​របស់​ពួក​ម៉ាកា‌ទី ព្រម​ទាំង​ទាហាន​របស់​ពួក​គេ។


អំបូរ​យ៉ាអ៊ារ​ដែល​ត្រូវ​ជា​កូន​របស់​លោក​ម៉ាណា‌សេ បាន​ទទួល​តំបន់​អើកុប​ទាំង​មូល រហូត​ដល់​ព្រំ​ប្រទល់​ស្រុក​របស់​ជន‌ជាតិ​កេស៊ូ‌រី និង​ម៉ាកា‌ធី។ គេ​ដាក់​ឈ្មោះ​ទឹក​ដី​បាសាន​ថា ស្រុក​ហាវ៉ុត–យ៉ាអ៊ារ រហូត​មក​ទល់​សព្វ​ថ្ងៃ។


ស្តេច​ក៏​បាន​ផ្ញើ​រាជសារ​ទៅ​ជន‌ជាតិ​កាណាន នៅ​ខាង​កើត និង​ខាង​លិច​ទន្លេ​យ័រដាន់​ជន‌ជាតិ​អាម៉ូរី ជន‌ជាតិ​ហេត ជន‌ជាតិ​ពេរីស៊ីត ជន‌ជាតិ​យេប៊ូស នៅ​តំបន់​ភ្នំ និង​ជន‌ជាតិ​ហេវី​នៅ​តំបន់​ជើង​ភ្នំ​ហ៊ើរម៉ូន ក្នុង​ស្រុក​មីសប៉ា។


ជន‌ជាតិ​អ៊ីស្រ‌អែល​វាយ​យក​បាន ហើយ​កាន់​កាប់​ស្រុក​ដែល​នៅ​ខាង​កើត​ទន្លេ​យ័រដាន់ ចាប់​តាំង​ពី​ទឹក​ធ្លាក់​អើណូន រហូត​ដល់​ភ្នំ​ហ៊ើរម៉ូន និង​តំបន់​អារ៉ាបា ទាំង​មូល​ដែល​នៅ​ខាង​កើត​ផង។ ពួក​គេ​វាយ​ឈ្នះ​ស្តេច​នានា នៅ​ស្រុក​នោះ​ដូច​ត​ទៅ:


និង​ស្រុក​កាឡាដ​ទឹក​ដី​ស្រុក​កេ‌ស៊ួ‌រី និង​ម៉ា‌កា‌ធី ព្រម​ទាំង​តំបន់​ភ្នំ​ហ៊ើរ‌ម៉ូន ទាំង​មូល និង​តំបន់​បាសាន​ទាំង​មូល រហូត​ដល់​សាល‌កា


ទត និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​គាត់ នាំ​គ្នា​ចេញ​ទៅ​រាត​ត្បាត​ទឹក​ដី​របស់​ជន‌ជាតិ​កេស៊ូ‌រី ទឹក​ដី​របស់​ជន‌ជាតិ​កេ‌ស៊ើរ និង​ទឹក​ដី​របស់​ជន‌ជាតិ​អាម៉ាឡេក។ ពី​ដើម​ជន‌ជាតិ​ទាំង​នោះ​រស់​នៅ​ចាប់​តាំង​ស្រុក​ស៊ើរ រហូត​ដល់​ស្រុក​អេស៊ីប។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម