ទតមានប្រសាសន៍ថា៖ «ហេតុអ្វីបានជាអ្នកហ៊ានលើកដៃសម្លាប់ស្តេច ដែលអុលឡោះតាអាឡាបានតែងតាំង?»។
១ សាំយូអែល 26:9 - អាល់គីតាប ប៉ុន្តែ ទតមានប្រសាសន៍ទៅលោកអប៊ីសាយថា៖ «ទេ! កុំសម្លាប់ស្តេច ដ្បិតអ្នកណាលើកដៃប្រហារស្តេចដែលអុលឡោះតាអាឡាតែងតាំង អ្នកនោះមិនអាចរួចខ្លួនឡើយ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ ដាវីឌឃាត់ថា៖ «កុំបំផ្លាញជីវិតទ្រង់ឡើយ ដ្បិតតើមានអ្នកណាអាចលូកដៃ ទៅទាស់នឹងអ្នកដែលព្រះយេហូវ៉ាបានចាក់ប្រេងតាំងនោះ ហើយឥតមានទោសបានឬ?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ លោកដាវីឌមានប្រសាសន៍ទៅលោកអប៊ីសាយថា៖ «ទេ! កុំធ្វើគុតព្រះករុណា ដ្បិតអ្នកណាលើកដៃប្រហារស្ដេចដែលព្រះអម្ចាស់ចាក់ប្រេងអភិសេក អ្នកនោះមិនអាចរួចខ្លួនឡើយ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែដាវីឌឃាត់ថា កុំឲ្យបំផ្លាញជីវិតទ្រង់ឡើយ ដ្បិតតើមានអ្នកឯណាអាចនឹងលូកដៃ ទៅទាស់នឹងអ្នកដែលព្រះយេហូវ៉ាបានចាក់ប្រេងតាំងឲ្យ ហើយឥតមានទោសបានឬទេ |
ទតមានប្រសាសន៍ថា៖ «ហេតុអ្វីបានជាអ្នកហ៊ានលើកដៃសម្លាប់ស្តេច ដែលអុលឡោះតាអាឡាបានតែងតាំង?»។
ទតពោលថា៖ «អ្នកស្លាប់ព្រោះតែកំហុសរបស់អ្នកទេ ពាក្យសំដីរបស់អ្នកបាននាំទោសមកលើខ្លួនឯង ព្រោះអ្នកពោលថា អ្នកបានសម្លាប់ស្ដេចដែលអុលឡោះតាអាឡាបានតែងតាំង»។
ប៉ុន្តែ ស្តេចទតមានប្រសាសន៍ទៅលោកអប៊ីសាយ និងលោកយ៉ូអាប់ជាបងថា៖ «កូនអ្នកស្រីសេរូយ៉ាអើយ កុំលូកដៃក្នុងរឿងនេះឲ្យសោះ! ហេតុអ្វីបានជាអ្នកទាំងពីរជំទាស់នឹងខ្ញុំនៅពេលនេះដូច្នេះ? មិនត្រូវសម្លាប់ជនជាតិអ៊ីស្រអែលណាម្នាក់ក្នុងថ្ងៃនេះឡើយ ដ្បិតខ្ញុំដឹងច្បាស់ថា ខ្ញុំពិតជាស្តេចលើប្រជាជនអ៊ីស្រអែលវិញហើយ!»។
«កុំប៉ះពាល់អស់អ្នក ដែលយើងបានចាក់ប្រេងតែងតាំងនេះឡើយ កុំធ្វើបាបណាពីរបស់យើងឲ្យសោះ!»។
ខ្ញុំយកចិត្តទុកដាក់នឹងបន្ទូល របស់ទ្រង់ ហើយប្រយ័ត្នខ្លួនមិនប្រព្រឹត្តអំពើឃោរឃៅ ដូចមនុស្សឯទៀតៗនោះឡើយ។
សូមអាណិតមេត្តាខ្ញុំ ឱអុលឡោះអើយ សូមអាណិតមេត្តាខ្ញុំផង ដ្បិតខ្ញុំមកពឹងផ្អែកលើទ្រង់ ខ្ញុំមក ជ្រកកោនក្រោមម្លប់អំណាចរបស់ទ្រង់ រហូតទាល់តែទុក្ខលំបាកនេះកន្លងផុតទៅ។
ប្រសិនបើខ្ញុំបានប្រព្រឹត្តអំពើអាក្រក់ តបស្នងនឹងមិត្តភក្ដិខ្ញុំ ឬប្រសិនបើខ្ញុំ រឹបអូសយកទ្រព្យដោយឥតហេតុផល ពីអ្នកដែលជំទាស់នឹងខ្ញុំមែននោះ
សាំយូអែលយកដបប្រេងមក ហើយចាក់ប្រេងលើក្បាលលោកសូល រួចគាត់ឱបលោកសូល ទាំងនិយាយថា៖ «អុលឡោះតាអាឡាបានចាក់ប្រេងតែងតាំងអ្នក ឲ្យដឹកនាំប្រជាជនផ្ទាល់របស់ទ្រង់។
ឥឡូវនេះ ខ្ញុំឈរនៅមុខអ្នករាល់គ្នាស្រាប់ហើយ សូមចោទប្រកាន់ខ្ញុំ នៅចំពោះអុលឡោះតាអាឡា និងនៅចំពោះស្តេច ដែលទ្រង់តែងតាំងចុះថា តើខ្ញុំដែលយកគោ ឬលារបស់អ្នកណាខ្លះ? តើខ្ញុំបានកេងប្រវ័ញ្ច និងសង្កត់សង្កិននរណាខ្លះ? តើខ្ញុំបានទទួលសំណូកពីនរណា ហើយបិទភ្នែកបណ្តោយឲ្យគេធ្វើតាមចិត្ត? ប្រសិនបើខ្ញុំបានធ្វើដូច្នោះមែន ខ្ញុំនឹងសងទៅគេវិញ»។
លោកអប៊ីសាយជម្រាបទតថា៖ «យប់នេះ អុលឡោះប្រគល់សត្រូវរបស់លោក មកក្នុងកណ្តាប់ដៃរបស់លោកហើយ។ សូមអនុញ្ញាតិឲ្យខ្ញុំយកលំពែងចាក់ទម្លុះស្តេចជាប់នឹងដី ខ្ញុំចាក់តែមួយលំពែង មិនបាច់លើកទីពីរទេ»។