ដូច្នេះ សូមលោកបងទទួលយកជំនូន ដែលខ្ញុំជូននេះទៅ ដ្បិតអុលឡោះបានប្រទានពរដល់ខ្ញុំ ហើយឲ្យខ្ញុំមានសព្វគ្រប់ទាំងអស់»។ ដោយយ៉ាកកូបចេះតែបង្ខំខ្លាំងពេក អេសាវក៏យល់ព្រមទទួល។
១ សាំយូអែល 25:27 - អាល់គីតាប សូមមេត្តាទទួលយកជំនូន ដែលនាងខ្ញុំនាំយកមកជូនលោកម្ចាស់ ចែកឲ្យពួកយុវជនដែលមកជាមួយលោកម្ចាស់ផងចុះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រីឯជំនូនដែលខ្ញុំម្ចាស់ជាអ្នកបម្រើរបស់លោក បាននាំយកមកជូននេះ សូមចែកឲ្យដល់ពួកយុវជន ដែលតាមលោកម្ចាស់នៃខ្ញុំមកនោះចុះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមមេត្តាទទួលយកជំនូន ដែលនាងខ្ញុំនាំយកមកជូនលោកម្ចាស់ ចែកឲ្យពួកយុវជនដែលមកជាមួយលោកម្ចាស់ផងចុះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯជំនូននេះដែលខ្ញុំម្ចាស់ ជាអ្នកបំរើរបស់លោក បាននាំយកមកជូន នោះសូមចែកឲ្យដល់ពួកកំឡោះដែលតាមលោកម្ចាស់នៃខ្ញុំមកនោះចុះ |
ដូច្នេះ សូមលោកបងទទួលយកជំនូន ដែលខ្ញុំជូននេះទៅ ដ្បិតអុលឡោះបានប្រទានពរដល់ខ្ញុំ ហើយឲ្យខ្ញុំមានសព្វគ្រប់ទាំងអស់»។ ដោយយ៉ាកកូបចេះតែបង្ខំខ្លាំងពេក អេសាវក៏យល់ព្រមទទួល។
ស្តេចទតសួរស៊ីបាថា៖ «តើអ្នកយករបស់ទាំងនេះមកធ្វើអ្វី?»។ ស៊ីបាឆ្លើយថា៖ «សូមជម្រាបស្តេចថា សត្វលាទាំងពីរនេះ ជាជំនិះសម្រាប់រាជវង្ស នំបុ័ង និងផ្លែឈើ ជាអាហាររបស់ពលទាហាន ហើយស្រានេះ ទុកសម្រាប់អ្នកដែលអស់កម្លាំងនៅវាលរហោស្ថាន»។
គាត់ត្រឡប់មកជួបអ្នកជំនិតរបស់អុលឡោះជាមួយពួកបម្រើរបស់គាត់។ ពេលទៅដល់គាត់ឈរនៅមុខណាពីជម្រាបថា៖ «ខ្ញុំដឹងច្បាស់ថា នៅលើផែនដីទាំងមូល ក្រៅពីអុលឡោះជាម្ចាស់របស់ជនជាតិអ៊ីស្រអែល គ្មានម្ចាស់ណាផ្សេងទៀតឡើយ! ឥឡូវនេះ សូមលោកមេត្តាទទួលជំនូនពីខ្ញុំផងចុះ»។
ហេតុនេះហើយបានជាខ្ញុំយល់ឃើញថា ត្រូវតែសុំឲ្យបងប្អូននៅទីនោះធ្វើដំណើរមករកបងប្អូនមុនខ្ញុំ ដើម្បីរៀបចំប្រាក់ជំនួយដែលបងប្អូនសន្យានោះឲ្យបានរួចរាល់។ ការនេះ សឲ្យឃើញថា បងប្អូនបានចូលប្រាក់ដោយចិត្ដទូលាយ មិនមែនដោយចង្អៀតចង្អល់ទេ។
នៅទីនោះ លោកបារ៉ាក់បានកោះហៅកុលសម្ព័ន្ធសាប់យូឡូន និងណែបថាលី ឲ្យមកជួបជុំគ្នានៅកេដែស។ មានមនុស្សមួយម៉ឺននាក់សម្រេចចិត្តទៅជាមួយគាត់ ហើយលោកស្រីដេបូរ៉ាក៏ទៅជាមួយដែរ។
នាងប្រញាប់ប្រញាល់ក្រោកឡើង ជិះលាចេញទៅដោយមានក្មេងបម្រើស្រីប្រាំនាក់ទៅជាមួយ។ នាងទៅតាមពួកអ្នកនាំសាររបស់ទត រួចធ្វើជាភរិយារបស់ទត។
កាលមកដល់ក្រុងស៊ីគឡាក់វិញ ទតបានផ្ញើចំណែកជយភ័ណ្ឌខ្លះ ទៅជូនពួកអះលីជំអះនៅស្រុកយូដា ដែលជាមិត្តភក្តិរបស់គាត់ដោយផ្តាំថា៖ «ជំនូនដែលខ្ញុំផ្ញើមកជូនអស់លោកនេះ ជាចំណែកជយភ័ណ្ឌដែលយើងដណ្តើមបានពីខ្មាំងសត្រូវរបស់អុលឡោះតាអាឡា»។