Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 25:27 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

27 រីឯ​ជំនូន​ដែល​ខ្ញុំ​ម្ចាស់​ជា​អ្នក​បម្រើ​របស់​លោក បាន​នាំ​យក​មក​ជូន​នេះ សូម​ចែក​ឲ្យ​ដល់​ពួក​យុវជន ដែល​តាម​លោក​ម្ចាស់​នៃ​ខ្ញុំ​មក​នោះ​ចុះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

27 សូម​មេត្តា​ទទួល​យក​ជំនូន ដែល​នាង​ខ្ញុំ​នាំ​យក​មក​ជូន​លោក​ម្ចាស់ ចែក​ឲ្យ​ពួក​យុវជន​ដែល​មក​ជា​មួយ​លោក​ម្ចាស់​ផង​ចុះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

27 រីឯ​ជំនូន​នេះដែល​ខ្ញុំ​ម្ចាស់ ជា​អ្នក​បំរើ​របស់​លោក បាន​នាំ​យក​មក​ជូន នោះសូម​ចែក​ឲ្យ​ដល់​ពួក​កំឡោះ​ដែល​តាម​លោក​ម្ចាស់​នៃ​ខ្ញុំ​មក​នោះ​ចុះ

សូមមើលជំពូក ចម្លង

អាល់គីតាប

27 សូម​មេត្តា​ទទួល​យក​ជំនូន ដែល​នាង​ខ្ញុំ​នាំ​យក​មក​ជូន​លោក​ម្ចាស់ ចែក​ឲ្យ​ពួក​យុវជន​ដែល​មក​ជា​មួយ​លោក​ម្ចាស់​ផង​ចុះ។

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 25:27
8 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​ទទួល​ជំនូន​របស់​ខ្ញុំ​ដែល​គេ​បាន​នាំ​មក​ជូន​ចុះ ដ្បិត​ព្រះ‌ទ្រង់​បាន​ប្រទាន​ពរ​មក​ខ្ញុំ ខ្ញុំ​ក៏​មាន​គ្រប់‌គ្រាន់​ហើយ»។ ដូច្នេះ លោក​យ៉ាកុប​ចេះ​តែ​បង្ខំ លោក​អេសាវ​ក៏​ទទួល​យក។


ស្តេច​មាន​រាជ‌ឱង្ការ​សួរ​ស៊ីបា​ថា៖ «ឯង​យក​របស់​ទាំង​នេះ​មក​ធ្វើ​អី?» ស៊ីបា​ទូល​ថា៖ «សត្វ​លា​សម្រាប់​ជា​ជំនិះ​ដល់​ពួក​ព្រះ‌រាជ្យ‌វង្ស​នៃ​ទ្រង់ ឯ​នំបុ័ង និង​ផ្លែ​រដូវ​ក្តៅ សម្រាប់​ឲ្យ​ពួក​កំលោះៗ​បរិ‌ភោគ ហើយ​ស្រា​ទំពាំង‌បាយ‌ជូរ សម្រាប់​អ្នក​ណា​ដែល​ហេវ​នៅ​ទី​រហោ‌ស្ថាន»។


បន្ទាប់​មក លោក​បាន​ត្រឡប់​ទៅ​រក​អ្នក​សំណព្វ​របស់​ព្រះ​វិញ ឈរ​នៅ​ចំពោះ​មុខ​ជម្រាប​ថា៖ «ឥឡូវ​នេះ ខ្ញុំ​ដឹង​ថា នៅ​ផែនដី​ទាំង​មូល គ្មាន​ព្រះ​ឯ​ណា​សោះ ក្រៅ​ពី​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​មួយ​ប៉ុណ្ណោះ ដូច្នេះ សូម​លោក​ទទួល​រង្វាន់​ពី​ខ្ញុំ​ប្របាទ​ចុះ»។


ជំនូន​របស់​មនុស្ស រមែង​បើក​ផ្លូវ​ឲ្យ​ដល់​ខ្លួន នាំ​ចូល​ទៅ​ដល់​ចំពោះ​អ្នក​ធំ​ផង។


ដូច្នេះ ខ្ញុំ​យល់​ឃើញ​ថា គួរ​តែ​ជំរុញ​ឲ្យ​ពួក​បង‌ប្អូន​ធ្វើ​ដំណើរ​មក​ជួប​អ្នក​រាល់​គ្នា​ជា​មុន ដើម្បី​រៀប​ចំ​អំណោយ​ដែល​អ្នក​រាល់​គ្នា​បាន​សន្យា​នេះ​ឲ្យ​បាន​រួច​រាល់ ហើយ​បង្ហាញ​ថា នោះ​ជា​អំណោយ​ស្ម័គ្រ​ពី​ចិត្ត​មែន មិន​មែន​ដោយ​បង្ខំ។


បារ៉ាក​បាន​កោះ​ហៅ​ពួក​សាប់‌យូឡូន និង​ពួក​ណែប‌ថា‌លី​មក​ជួប​ជុំ​គ្នា​នៅ​កេដេស។ ពេល​នោះ មាន​មនុស្ស​ចំនួន​មួយ​ម៉ឺន​នាក់​ឡើង​ទៅ​តាម​បារ៉ាក ហើយ​ដេបូ‌រ៉ា​ក៏​ទៅ​ជា​មួយ​ដែរ។


អ័ប៊ី‌កែល​ប្រញាប់‌ប្រញាល់​ឡើង​ជិះ​លា​ចេញ​ទៅ មាន​ទាំង​ស្រី​បម្រើ​ប្រាំ​នាក់​ទៅ​ជា‌មួយ​ដែរ នាង​ទៅ​តាម​ពួក​អ្នក​បម្រើ​របស់​ដាវីឌ ទៅ​ធ្វើ​ជា​ប្រពន្ធ​របស់​លោក។


ពេល​ដាវីឌ​បាន​ត្រឡប់​មក​ដល់​ស៊ីក‌ឡាក់​វិញ នោះ​ក៏​ផ្ញើ​របឹប​ខ្លះ​ទៅ​ជូន​ដល់​ពួក​ចាស់​ទុំ​នៅ​ស្រុក​យូដា ដែល​ជា​មិត្ត​សម្លាញ់​របស់​លោក ដោយ​ពាក្យ​ថា «នេះ​ជា​ចំណែក​របឹប ដែល​ចាប់​ពី​ពួក​ខ្មាំង​សត្រូវ​របស់​ព្រះ‌យេហូវ៉ា ខ្ញុំ​ផ្ញើ​មក​ជូន​ដល់​លោក​រាល់​គ្នា»


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម