ពួកអ្នកបម្រើទាំងអស់នាំគ្នាដើរនៅមុខទត គឺពួកកេរេធីម ពួកពេលេធីម និងពួកកាថ ទាំងប្រាំមួយរយនាក់ ដែលមកពីក្រុងកាថតាមបម្រើទត។
១ សាំយូអែល 25:13 - អាល់គីតាប ទតក៏បញ្ជាទៅអស់អ្នកដែលនៅជាមួយគាត់ថា៖ «ចូរយកដាវគ្រប់ៗគ្នាមក!»។ ពួកគេយកដាវមកសៀតនៅចង្កេះ ហើយទតក៏សៀតដាវនៅចង្កេះដែរ។ គាត់នាំមនុស្សប្រមាណបួនរយនាក់ចេញទៅជាមួយ ហើយទុកពីររយនាក់ទៀតឲ្យនៅរក្សារបស់របរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដាវីឌបង្គាប់ដល់គេថា៖ «ចូរអ្នករាល់គ្នាក្រវាត់ដាវគ្រប់គ្នាឡើង» នោះគេក៏ក្រវាត់ដាវរៀងខ្លួន ហើយដាវីឌក៏ក្រវាត់ដាវរបស់លោកដែរ ខណៈនោះ មានមនុស្សប្រហែលជាបួនរយនាក់ឡើងតាមដាវីឌទៅ ហើយមានពីររយនាក់ទៀតនៅថែរក្សាអីវ៉ាន់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកដាវីឌក៏បញ្ជាទៅអស់អ្នកដែលនៅជាមួយលោកថា៖ «ចូរយកដាវគ្រប់ៗគ្នាមក!»។ ពួកគេយកដាវមកសៀតនៅចង្កេះ ហើយលោកដាវីឌក៏សៀតដាវនៅចង្កេះដែរ។ លោកនាំមនុស្សប្រមាណបួនរយនាក់ចេញទៅជាមួយ ហើយទុកពីររយនាក់ទៀតឲ្យនៅរក្សារបស់របរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចដាវីឌបង្គាប់ដល់គេថា ចូរអ្នករាល់គ្នាក្រវាត់ដាវគ្រប់គ្នាឡើង នោះគេក៏ក្រវាត់ដាវរៀងខ្លួន ហើយដាវីឌក៏ក្រវាត់ដាវរបស់លោកដែរ ខណនោះ មានមនុស្សប្រហែលជា៤០០នាក់ ឡើងតាមដាវីឌទៅ ហើយមាន២០០នាក់ទៀតនៅថែរក្សាអីវ៉ាន់។ |
ពួកអ្នកបម្រើទាំងអស់នាំគ្នាដើរនៅមុខទត គឺពួកកេរេធីម ពួកពេលេធីម និងពួកកាថ ទាំងប្រាំមួយរយនាក់ ដែលមកពីក្រុងកាថតាមបម្រើទត។
អ្នកណាចេះអត់ធ្មត់ អ្នកនោះមានប្រាជ្ញាវាងវៃ រីឯអ្នកដែលរហ័សខឹង រមែងបង្ហាញនូវភាពលេលារបស់ខ្លួន។
មនុស្សមិនចេះខឹងប្រសើរជាងវីរបុរស រីឯមនុស្សចេះទប់ចិត្ត ប្រសើរជាងអ្នកវាយយកបានទីក្រុងមួយ។
មនុស្សមានសុភនិច្ឆ័យរមែងចេះទប់កំហឹង។ គេរក្សាកិត្តិយស ដោយមិនតបតនឹងអ្នកដែលធ្វើខុស ចំពោះខ្លួនឡើយ។
ខ្វះការចេះដឹងមិនប្រសើរទេ សម្រាប់មនុស្ស ហើយអ្នកដែលប្រញាប់ឈានជើងទៅប្រព្រឹត្តអំពើអ្វីមួយ រមែងមានកំហុស។
កុំប្រព្រឹត្តអំពើអាក្រក់តបនឹងអំពើអាក្រក់ តែត្រូវផ្ញើជីវិតលើអុលឡោះតាអាឡា នោះទ្រង់នឹងសង្គ្រោះអ្នក។
កុំប្រញាប់យករឿងរ៉ាវអ្វីដែលអ្នកបានឃើញ ទៅប្ដឹងចៅក្រមឡើយ ដ្បិតប្រសិនបើចុងចោទទំលាក់កំហុសមកលើអ្នកវិញ តើអ្នកដោះសាខ្លួនដូចម្ដេចបាន!
ជនជាតិអ៊ីស្រអែលទទួលយកស្បៀងអាហារពីពួកគេ ដោយពុំបានសួរយោបល់ពីអុលឡោះតាអាឡាឡើយ។
ម៉្យាងទៀតអស់អ្នកដែលមានបញ្ហាផ្សេងៗ អ្នកជំពាក់បំណុលគេ ព្រមទាំងអ្នកដែលមិនពេញចិត្តនឹងស្តេច បានប្រមូលគ្នាមកនៅជាមួយគាត់ មានទាំងអស់ប្រមាណបួនរយនាក់ ហើយទតក៏ឡើងធ្វើជាមេ។
ពេលនោះទត ព្រមទាំងអស់អ្នកដែលនៅជាមួយគាត់ មានចំនួនទាំងអស់ប្រមាណប្រាំមួយរយនាក់ ក៏ចាកចេញពីក្រុងកៃឡា ហើយធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយ។ មានគេជម្រាបស្តេចសូលថា ទតបានរត់គេចចេញពីក្រុងកៃឡាហើយ ដូច្នេះស្តេចក៏លែងដេញតាមទត។
ទតនាំអស់អ្នកដែលនៅជាមួយទាំងប្រាំមួយរយនាក់ ចេញដំណើរទៅដល់ស្រុករបស់ស្តេចអគីស ជាបុត្ររបស់ស្តេចម៉ាអុក និងជាស្តេចក្រុងកាថ។