ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ សាំ‌យូ‌អែល 22:8 - អាល់គីតាប

អ្នក​ទាំង​អស់​បាន​ឃុប‌ឃិត​គ្នា​ប្រឆាំង​នឹង​យើង ហើយ​គ្មាន​នរណា​ម្នាក់​ប្រាប់​ឲ្យ​យើង​ដឹង​ថា កូន​របស់​យើង​បាន​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​កូន​របស់​លោក​អ៊ីសាយ​ទេ។ ក្នុង​ចំណោម​អ្នក​រាល់​គ្នា គ្មាន​នរណា​ម្នាក់​ឈឺ​ឆ្អាល​នឹង​យើង ហើយ​ប្រាប់​យើង​ថា កូន​យើង​បាន​ជំរុញ​អ្នក​បម្រើ​របស់​យើង​ម្នាក់​នោះ ឲ្យ​ដាក់​អន្ទាក់​ប្រឆាំង​នឹង​យើង ដូច​វា​បាន​ធ្វើ​នៅ​ថ្ងៃ​នេះ​ឡើយ!»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ហេតុ​អ្វី​បាន​ជា​ឯង​ទាំង​អស់​គ្នា​រួម​គំនិត​គិត​ក្បត់​យើង​ដូច្នេះ? គ្មាន​អ្នក​ណា​មួយ​ប្រាប់​ឲ្យ​យើង​ឲ្យ​ដឹង ក្នុង​កាល​ដែល​កូន​យើង​បាន​ចុះ​សញ្ញា​នឹង​កូន​អ៊ីសាយ​នោះ​ទេ ក៏​គ្មាន​អ្នក​ណា​មួយ​ក្នុង​ពួក​ឯង​ដែល​ឈឺ​ឆ្អាល​នឹង​យើង​សោះ ឬ​បង្ហាញ​ឲ្យ​ដឹង​ថា កូន​យើង​បាន​ពន្យុះ​អ្នក​បម្រើ​របស់​យើង ឲ្យ​លប​ចាំ​ទាស់​នឹង​យើង ដូច​ជា​សព្វ​ថ្ងៃ​នេះ​ផង»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

អ្នក​ទាំង​អស់​បាន​ឃុប‌ឃិត​គ្នា​ប្រឆាំង​នឹង​យើង ហើយ​គ្មាន​នរណា​ម្នាក់​ប្រាប់​ឲ្យ​យើង​ដឹង​ថា បុត្រ​របស់​យើង​បាន​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​កូន​របស់​លោក​អ៊ីសាយ​ទេ។ ក្នុង​ចំណោម​អ្នក​រាល់​គ្នា គ្មាន​នរណា​ម្នាក់​ឈឺ‌ឆ្អាល​នឹង​យើង ហើយ​ប្រាប់​យើង​ថា បុត្រ​យើង​បាន​ជំរុញ​អ្នក​បម្រើ​របស់​យើង​ម្នាក់​នោះ ឲ្យ​ដាក់​អន្ទាក់​ប្រឆាំង​នឹង​យើង ដូច​វា​បាន​ធ្វើ​នៅ​ថ្ងៃ​នេះ​ឡើយ!»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

បាន​ជា​ឯង​ទាំង​អស់​គ្នា​បាន​រួម​គំនិត​គិត​ក្បត់​អញ​ដូច្នេះ ហើយ​គ្មាន​អ្នក​ណា​មួយ​ប្រាប់​ឲ្យ​អញ​ដឹង ក្នុង​កាល​ដែល​កូន​អញ​បាន​ចុះ​សញ្ញា​នឹង​កូន​អ៊ីសាយ​នោះ ក៏​គ្មាន​អ្នក​ណា​មួយ​ក្នុង​ពួក​ឯង ដែល​ឈឺ‌ឆ្អាល​នឹង​អញ​សោះ ឬ​បង្ហាញ​ឲ្យ​ដឹង ជា​កូន​អញ​បាន​ពន្យុះ​អ្នក​បំរើ​របស់​អញ ឲ្យ​លប​ចាំ​ទាស់​នឹង​អញ ដូច​ជា​សព្វ​ថ្ងៃ​នេះ​ផង

សូមមើលជំពូក



១ សាំ‌យូ‌អែល 22:8
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​ស្រុក​ស៊ីរី​មាន​ចិត្ត​ខ្វល់​ខ្វាយ​ជា​ខ្លាំង​ចំពោះ​ហេតុ‌ការណ៍​នេះ ស្តេច​កោះ​ហៅ​ពួក​មេ‌ទ័ព​មក ហើយ​សួរ​ថា៖ «ហេតុ​អ្វី​បាន​ជា​អស់​លោក​មិន​ប្រាប់​ឲ្យ​ខ្ញុំ​ដឹង​ថា ក្នុង​ចំណោម​ពួក​យើង មាន​ម្នាក់​ចូល​ដៃ​ជា​មួយ​ស្តេច​ស្រុក​អ៊ីស្រ‌អែល?»។


ទ្រង់​ក៏​សំដែង​ឲ្យ​គេ​ស្គាល់ បំណង​របស់​ទ្រង់ ព្រម​ទាំង​បញ្ជាក់​បន្ទូល​របស់​ទ្រង់ ឲ្យ​គេ​យល់​យ៉ាង​ច្បាស់​ផង។


ពេល​ទត​និយាយ​ជា​មួយ​ស្តេច​សូល​ចប់​ហើយ សម្តេច​យ៉ូណា‌ថាន​ក៏​ជំពាក់​ចិត្ត​នឹង​ទត ហើយ​ស្រឡាញ់​ទត​ដូច​ស្រឡាញ់​ខ្លួន​ឯង​ដែរ។


សម្តេច​យ៉ូណា‌ថាន​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​ទត ព្រោះ​គាត់​ស្រឡាញ់​ទត ដូច​ខ្លួន​ឯង។


សម្តេច​យ៉ូណា‌ថាន​ឆ្លើយ​តប​ថា៖ «សូម​កុំ​ឲ្យ​កើត​មាន​ដូច្នោះ​អី! ប្អូន​មិន​ត្រូវ​ស្លាប់​ទេ! ឪពុក​របស់​ខ្ញុំ​មិន​ដែល​ធ្វើ​អ្វី ដោយ​ឥត​ប្រាប់​ឲ្យ​ខ្ញុំ​ដឹង​ជា​មុន​ឡើយ ទោះ​បី​ការ​នោះ​ធំ ឬ​តូច​ក្តី។ បើ​ឪពុក​ចង់​សម្លាប់​ប្អូន គាត់​មុខ​ជា​ប្រាប់​ឲ្យ​ខ្ញុំ​ដឹង​មិន​ខាន​គាត់​មិន​លាក់​ទេ»។


បន្ទាប់​មក សម្តេច​យ៉ូណា‌ថាន​និយាយ​ទៅ​កាន់​ទត​ថា៖ «សូម​ទៅ​ឲ្យ​បាន​សុខ‌សាន្ត​ចុះ! ដ្បិត​យើង​បាន​ស្បថ​ជា​មួយ​គ្នា​ក្នុង​នាមអុលឡោះ‌តាអាឡា​ថា “សូមអុលឡោះ‌តាអាឡា​ធ្វើ​ជា​សាក្សី​ដឹង​ឮ​អំពី​មិត្ត‌ភាព​រវាង​ខ្ញុំ និង​ប្អូន ព្រម​ទាំង​កូន​ចៅ​ខ្ញុំ និង​កូន​ចៅ​ប្អូន​រហូត​ត​ទៅ”»។ ទត​ប្រញាប់‌ប្រញាល់​ចាក​ចេញ​ទៅ ហើយ​សម្តេច​យ៉ូណា‌ថាន​ក៏​វិល​ត្រឡប់​ទៅ​ទី‌ក្រុង​វិញ​ដែរ។


ដូច្នេះ សូម​បង​សំដែង​ចិត្ត​ស្មោះ​ស្ម័គ្រ​ចំពោះ​ខ្ញុំ​ផង ដ្បិត​យើង​ទាំង​ពីរ​បាន​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​គ្នា​ក្នុង​នាមអុលឡោះ‌តាអាឡា។ ម៉្យាង​ទៀត បើ​បង​ឃើញ​ខ្ញុំ​មាន​កំហុស​អ្វី សូម​សម្លាប់​ខ្ញុំ​ដោយ​ផ្ទាល់​ដៃ​ចុះ កុំ​ចាប់​ខ្ញុំ​ទៅ​ជូន​ឪពុក​របស់​បង​អី»។


ស្តេច​បាន​សួរ​ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​ឃុប‌ឃិត​ជា​មួយ​កូន​របស់​លោក​អ៊ីសាយ ប្រឆាំង​នឹង​យើង​ដូច្នេះ? ហេតុ​អ្វី​បាន​ជា​លោក​ផ្តល់​ស្បៀង​អាហារ និង​ដាវ ហើយ​ថែម​ទាំង​ទូរអា​សួរ​អុលឡោះតាម​សំណូម​ពរ​របស់​វា ដើម្បី​ជួយ​វា​ឲ្យ​បះ‌បោរ ដាក់​អន្ទាក់​ប្រឆាំង​នឹង​យើង ដូច​វា​បាន​ធ្វើ​នៅ​ថ្ងៃ​នេះ?»។


ស្តេច​សូល​និយាយ​ថា៖ «សូមអុលឡោះ‌តាអាឡា​ប្រទាន​ពរ​ដល់​អ្នក​រាល់​គ្នា ដ្បិត​អ្នក​រាល់​គ្នា​ជួយ​ឈឺ​ឆ្អាល​ខ្ញុំ។