១ សាំយូអែល 23:21 - អាល់គីតាប21 ស្តេចសូលនិយាយថា៖ «សូមអុលឡោះតាអាឡាប្រទានពរដល់អ្នករាល់គ្នា ដ្បិតអ្នករាល់គ្នាជួយឈឺឆ្អាលខ្ញុំ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦21 ស្ដេចសូលមានរាជឱង្ការថា៖ «សូមព្រះយេហូវ៉ាប្រទានពរដល់អ្នករាល់គ្នា ដោយព្រោះមានសេចក្ដីឈឺឆ្អាលនឹងយើង សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥21 ព្រះបាទសូលមានរាជឱង្ការថា៖ «សូមព្រះអម្ចាស់ប្រទានពរដល់អ្នករាល់គ្នា ដ្បិតអ្នករាល់គ្នាជួយឈឺឆ្អាលខ្ញុំ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤21 សូលឆ្លើយថា សូមព្រះយេហូវ៉ាប្រទានពរដល់អ្នករាល់គ្នា ដោយព្រោះមានសេចក្ដីឈឺឆ្អាលនឹងយើង សូមមើលជំពូក |
អ្នករាល់គ្នាដែលស្ដាប់បន្ទូលរបស់អុលឡោះតាអាឡា ដោយញាប់ញ័រ ចូរនាំគ្នាស្ដាប់ទ្រង់។ បងប្អូនរបស់អ្នករាល់គ្នា ស្អប់ និងកាត់កាល់អ្នករាល់គ្នា ព្រោះតែអ្នករាល់គ្នាគោរពទ្រង់។ ពួកគេពោលថា “សូមអុលឡោះតាអាឡាសំដែង សិរីរុងរឿង ដើម្បីឲ្យយើងឃើញអំណរ របស់អ្នករាល់គ្នាផង!”។ អ្នកទាំងនោះមុខជាត្រូវអាម៉ាស់។
ថ្ងៃមួយគាត់បានប្រកាសប្រាប់ម្តាយគាត់ថា៖ «តើម៉ែមាននឹកចាំទេ នៅពេលដែលគេលួចប្រាក់ម៉ែចំនួនមួយពាន់មួយរយស្លឹងនោះ ម៉ែបានដាក់បណ្តាសាចោរនៅចំពោះមុខខ្ញុំ។ មើលនែ៎ ប្រាក់ទាំងនេះនៅជាមួយខ្ញុំ គឺខ្ញុំដែលបានយកប្រាក់»។ ម្តាយរបស់គាត់ក៏និយាយថា៖ «សូមអុលឡោះតាអាឡាប្រទានពរដល់កូន»។
អ្នកទាំងអស់បានឃុបឃិតគ្នាប្រឆាំងនឹងយើង ហើយគ្មាននរណាម្នាក់ប្រាប់ឲ្យយើងដឹងថា កូនរបស់យើងបានចងសម្ពន្ធមេត្រីជាមួយកូនរបស់លោកអ៊ីសាយទេ។ ក្នុងចំណោមអ្នករាល់គ្នា គ្មាននរណាម្នាក់ឈឺឆ្អាលនឹងយើង ហើយប្រាប់យើងថា កូនយើងបានជំរុញអ្នកបម្រើរបស់យើងម្នាក់នោះ ឲ្យដាក់អន្ទាក់ប្រឆាំងនឹងយើង ដូចវាបានធ្វើនៅថ្ងៃនេះឡើយ!»។